កំពង់ដេវ៉ា​ បើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដើម្បីជំរុញចក្ខុវិស័យរបស់រមណីយដ្ឋានរួមបញ្ចូលគ្នា​ នៅក្នុងខេត្តព្រះសីហនុ

Date:

ព្រះសីហនុ៖​ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ រមណីយដ្ឋាន កំពង់ដេវ៉ា បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដែលជាកីឡដ្ឋានបាល់ទាត់ដ៏ថ្មីស្រឡាងមួយ ដែលត្រូវបានរចនាឡើងឲ្យក្លាយជាទីតាំងកីឡាឈានមុខគេមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ផ្ទះនាពេលអនាគតសម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ មានដូចជា​ ខេមបូឌានព្រីមៀរលីគ (Cambodian National League) និងការប្រកួតប្រចាំតំបន់ដូចជា អាស៊ានលីគ (ASEAN League) ជាដើម។

ការអភិវឌ្ឍនេះបង្ហាញពីការបោះជំហានដ៏ធំមួយនៅក្នុងចក្ខុវិស័យរយៈពេលវែងរបស់កំពង់ដេវ៉ាក្នុងការប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាគោលដៅឈានមុខគេសម្រាប់វិស័យកីឡា ទេសចរណ៍ និងជាទីតាំងកម្សាន្តរួមបញ្ចូលគ្នាតែមួយ។ 

បច្ចុប្បន្ន កំពង់ដេវ៉ា មានសណ្ឋាគារចំនួនពីរ ដែលកំពុងដំណើរការ គឺសណ្ឋាគារ អជ៌ុណា សូលីទែរ (Arjuna Solitaire Hotel) និងសណ្ឋាគារ ហឺលូម ហូតែល និងរ៉េស៊ីដិន (Herloom Hotel & Residence) ដែលបម្រើជូន ទាំងភ្ញៀវទេសចរ និងភ្ញៀវដែលធ្វើដំណើរធុរកិច្ច។ សណ្ឋាគារទីបីកំពុងស្ថិតក្នុងការសាងសង់ ដោយគ្រោងនឹងរួមបញ្ចូលនូវហាងលក់រាយ ជាន់មួយទាំងមូលដែលផ្តោតលើបទពិសោធន៍សុខុមាលភាព និងសាលប្រជុំ ឬសាលជប់លៀងខ្នាតធំ (MICE) ដ៏ទំនើបៗ ដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញសន្និសីទ ការតាំងពិព័រណ៍ និងការប្រជុំធុរកិច្ចប្រចាំតំបន់។ 

ក្រៅពីសេវាកម្មបដិសណ្ឋារកិច្ច ផែនការមេរបស់កំពង់ដេវ៉ា ក៏មានរួមបញ្ចូលនូវសេវាកម្មផ្នែកកម្សាន្ត និងសម្រាប់ ជីវិតបែបទំនើប មួយចំនួនផងដែរ។​ គម្រោងទាំងនេះរួមមាន សួនកម្សាន្តលក្ខណៈគ្រួសារ ភោជនីយដ្ឋាន Wang Long – Royal Chinese Cuisine និង Khayangan Beach Resort ដែលជាគោលដៅឆ្នេរសមុទ្រ រចនាឡើងដើម្បីលើកកម្ពស់ខេត្តព្រះសីហនុ។ 

ការអភិវឌ្ឍនេះក៏នឹងមានមជ្ឍមណ្ឌលកម្សាន្ត Nirvana ដែលជាអគារកម្សាន្តលំដាប់ថ្នាក់ពិភពលោក ដែលត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការសម្តែងលក្ខណៈអន្តរជាតិ ព្រឹត្តិការណ៍នានា និងផ្តល់បទពិសោធន៍កម្សាន្តពេលរាត្រី។ 

លើសពីនេះ កំពង់ដេវ៉ាក៏កំពុងរៀបចំផែនការសាងសង់សង្វៀន MMA ផ្តាច់មុខមួយ ដែលបង្ហាញនូវមហិច្ឆតារបស់ខ្លួនបន្ថែមទៀតក្នុងការប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាមជ្ឈមណ្ឌលកីឡា និងការកម្សាន្តប្រចាំតំបន់។

តាមរយៈការអភិវឌ្ឍទាំងនេះ កំពង់ដេវ៉ា មានគោលបំណងរំលេចនូវទិដ្ឋភាពផ្សេងមួយទៀតសម្រាប់ខេត្តព្រះសីហនុ — នោះគឺការផ្តោតលើវិស័យទេសចរណ៍ វិស័យបដិសណ្ឋារកិច្ច កីឡា និងបទពិសោធន៍នៃរបៀបរស់បែបទំនើប។ គម្រោងនេះឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើសក្តានុពលរយៈពេលវែងរបស់ទីក្រុងនេះ ក្នុងនាមជាគោលដៅទេសចរណ៍ដ៏រស់រវើកសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ 

ការចុះបឋមសិលាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena គឺជាការបោះជំហានដំបូងនៃការផ្លាស់ប្តូរដ៏ធំមួយ ដែលនឹងចូលរួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធកីឡារបស់ប្រទេសកម្ពុជា និងពង្រឹងតួនាទីរបស់ខេត្តព្រះសីហនុក្នុងនាមជាទីក្រុងឆ្នេរសមុទ្រដ៏រស់រវើក ដែលមានផ្តល់ជូននូវបរិក្ខារលំដាប់ពិភពលោក។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

ភ្នំពេញ៖​ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ៖ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព...

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...