សេវាកម្មគាំទ្ររបស់ Vietjet កំពុងពង្រីកសេវាគ្រប់ដណ្តប់ក្រុមហ៊ុនអាកាសចរណ៍សកល ហើយកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនក៏កំពុងតែល្បីល្បាញទូទាំងពិភពលោក

Date:

ភ្នំពេញ៖ ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦​— ក្រុមហ៊ុន Airport NEOGround Service — ដែលវិវត្តចេញពីមជ្ឈមណ្ឌលសេវាកម្មផ្ទាល់(VJGS) របស់ក្រុមហ៊ុន Vietjet — បានគ្រប់គ្រងជើងហោះហើរអន្តរជាតិលើកដំបូងរបស់ក្រុមហ៊ុន Air India ទៅកាន់ទីក្រុងហាណូយ នៅអាកាសយានដ្ឋានអន្តរជាតិណយបៃ ដោយជោគជ័យ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រព្រឹត្តទៅស្របពេលដែលក្រុមហ៊ុន Vietjet បង្កើនតម្លៃយីហោរបស់ខ្លួនជាងទ្វេដង ដែលធ្វើឱ្យក្រុមហ៊ុនក្លាយជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដែលមានភាពរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោកនៅឆ្នាំ ២០២៦។

ឥឡូវនេះសេវាកម្មរបស់ Airport NEO ផ្តល់ជូននូវសេវាកម្មគ្រប់គ្រងដោយផ្ទាល់យ៉ាងពេញលេញសម្រាប់ជើងហោះហើររបស់ក្រុមហ៊ុន Air India ទាំងទៅនិងមកពីទីក្រុងហាណូយ ធានាបាននូវស្តង់ដារសុវត្ថិភាព និងសន្តិសុខយ៉ាងតឹងរ៉ឹង ស្របតាមប្រតិបត្តិការដែលមានស្តង់ដារអន្តរជាតិ និងគុណភាពសេវាកម្មដ៏ល្អឥតខ្ចោះ។

សេវាកម្មរបស់ Airport NEO ដែលត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២០ ក្រោមឈ្មោះ VJGS ផ្តល់ជូននូវសេវាកម្មប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយ រួមទាំងការគ្រប់គ្រងអ្នកដំណើរ ប្រតិបត្តិការផ្លូវឡើងយន្តហោះ ការគ្រប់គ្រងបន្ទុក ការផ្គត់ផ្គង់លើយន្តហោះ ការសម្អាតកាប៊ីន ការគាំទ្របច្ចេកទេសផ្លូវឡើងយន្តហោះ និងសេវាកម្មស្ថានីយពាណិជ្ជកម្មផងដែរ។ ជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ និងកម្លាំងពលកម្មជំនាញដែលខិតខំប្រឹងប្រែង ក្រុមហ៊ុនធានានូវការគ្រប់គ្រងដោយខ្លួនឯងប្រកបដោយប្រសិទ្ធភាពសម្រាប់ជើងហោះហើររបស់ Vietjet ដោយជំរុញការគ្រប់គ្រងប្រតិបត្តិការ សុវត្ថិភាព គុណភាពសេវាកម្ម និងការអនុវត្តទាន់ពេលវេលា។ សមិទ្ធផលដ៏សំខាន់ជាមួយក្រុមហ៊ុន Air India បញ្ជាក់បន្ថែមទៀតអំពីសមត្ថភាពរបស់សេវាកម្មAirport NEO ក្នុងការបំពេញតាមស្តង់ដារអន្តរជាតិដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក។

ដោយសម្លឹងមើលទៅអនាគតដ៏វែងឆ្ងាយ Airport NEO នឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ប្រើប្រាស់ និងទេពកោសល្យ ដើម្បីផ្តល់សេវាកម្មដែលអាចទុកចិត្តបានសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ ក្នុងនាមជាសសរស្តម្ភសំខាន់នៃប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍របស់ Vietjet វាគាំទ្រដល់យុទ្ធសាស្ត្រពង្រីកបញ្តាញហោះហើរជាសកលរបស់ក្រុមហ៊ុន។

ស្របតាមសន្ទុះនេះ តម្លៃម៉ាកយីហោរបស់ Vietjet បានកើនឡើង 117% ដល់ 906 លានដុល្លារអាមេរិកក្នុងឆ្នាំ 2026 នេះបើយោងតាមរបាយការណ៍ Airlines 50 2026 របស់ Brand Finance។ កំណើននេះត្រូវបានជំរុញដល់កំណើនបណ្តាញហោះហើរនូវទូទាំងទីផ្សារអន្តរជាតិសំខាន់ៗ រួមជាមួយនឹងតម្រូវការអ្នកដំណើរដ៏រឹងមាំ ជាមួយនឹងកត្តាផ្ទុកទំនិញឈានដល់ 86% និងប្រាក់ចំណូលបន្ថែមចម្រុះ ដែលឥឡូវនេះមានចំនួន 41% នៃប្រាក់ចំណូលសរុប។ រួមផ្សំជាមួយនឹងកងនាវាអាកាសចរផ្តល់សេវាវ័យក្មេង យន្តហោះសន្សំសំចៃប្រេង និងប្រតិបត្តិការដ៏ម៉ត់ចត់ ហើយកត្តាទាំងនេះ ជំរុញបាននូវការកើនឡើងយ៉ាងឆាប់រហ័សដែលធ្វើឱ្យ Vietjet បង្កើតបានជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនលឿនបំផុតប្រចាំឆ្នាំ។

ក្រុមហ៊ុន Vietjet បាននិងកំពុងបន្តពង្រឹងវត្តមានរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរពីកម្ពុជានូវភាពបត់បែនកាន់តែច្រើន និងធ្វើដំណើរទៅកាន់តំបន់នានារបស់ប្រទេសវៀតណាមបានកាន់តែមានភាពងាយស្រួល តាមរយៈសេវាកម្មហោះហើរប្រចាំថ្ងៃពីសៀមរាប-ហាណូយ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅបន្តផ្តោតលើការផ្តល់ជូនអ្នកដំណើរនូវជម្រើសធ្វើដំណើរប្រកបដោយសុវត្ថិភាព កាន់តែងាយស្រួល និងសន្សំសំចៃខ្ពស់ ខណៈពេលដែលពង្រឹងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការតភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសកម្ពុជា វៀតណាម និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA

ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាបនិងជាក្រុមហ៊ុនអាកាសចរណ៍...

កាន់តែប្លែក! ជាមួយវគ្គពិសេសនៃកម្មវិធី«ត្រឡប់ទៅកាន់ភាពយុវវ័យ» នៅថ្ងៃទី​ ០៣ ខែតុលា

ជំនួបបេក្ខជនពិសេសៗ លើឆាកកម្មវីធី «ត្រឡប់ទៅកាន់ភាពយុវវ័យ» ក្នុងវគ្គពិសេស នៅថ្ងៃទី០៣ ខែតុលានេះ ៖ តើនរណានឹងជាម្ចាស់ជ័យលាភីប្រាក់រង្វាន់ ៤លានរៀល?...

លទ្ធផលកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងអ្នកបើកបរ

ភ្នំពេញ ៖ ស្តីពីសំណើរបស់ដៃគូអ្នកបើកបរកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដៃគូអ្នកបើកបរម៉ូតូកង់បីរបស់ក្រុមហ៊ុន PassApp...