បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

Date:

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦ ដោយផ្ដល់ដល់អ្នកដំណើរទាំងចេញ និងចូលប្រទេសកម្ពុជា នូវការ បញ្ចុះតម្លៃរហូតដល់ ១០០% លើ សំបុត្រយន្តហោះ ចំនួន ១១លានសន្លឹក ។ តម្លៃប្រូម៉ូសិននេះ មានផ្ដល់ជូនសម្រាប់ការកក់សំបុត្រចាប់ពីពេលនេះ រហូតដល់ម៉ោង ២៣:៥៩នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) តាមរយៈគេហទំព័រwww.vietjetair.com និងកម្មវិធីទូរស័ព្ទដៃ “Vietjet Air”។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បញ្ចុះតម្លៃពិសេសរហូតដល់  ៣០%(មិនរាប់បញ្ចូលពន្ធ និងកម្រៃសេវាផ្សេងៗ) ចំពោះសំបុត្រប្រភេទ Deluxe ចំនួន ១០លានសន្លឹក សម្រាប់ បណ្ដាញហោះហើររបស់ខ្លួនទាំងមូល  រួមទាំងផ្លូវហោះហើរ សៀមរាប-ហាណូយផងដែរ ដែលការ បញ្ចុះតម្លៃនេះគឺសម្រាប់ការធ្វើដំណើរពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។  អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃនេះ ដោយប្រើកូដប្រូម៉ូសិន “SALE55DLX” ក្នុងកំឡុងពេលកក់សំបុត្រ។ ប្រភេទសំបុត្រ Deluxe មានផ្ដល់ ទាំងបញ្ញើអីវ៉ាន់ បានរហូតដល់ទៅ ២០ គីឡូក្រាម ការជ្រើសរើសកៅអីអង្គុយដោយឥតគិតថ្លៃ ព្រមទាំងការផ្លាស់ប្តូរកាលវិភាគធ្វើដំណើរដោយភាពបត់បែន។

ជាងនេះទៅទៀត សម្រាប់សំបុត្រប្រភេទ Eco ចំនួន ១លានសន្លឹក ក៏ត្រូវបានបញ្ចុះតម្លៃ ១០០% (មិនរាប់បញ្ចូលពន្ធ និងកម្រៃសេវាផ្សេងៗ) ដោយប្រើកូដប្រូម៉ូសិន “SALE55” ដែលមានសុពលភាពចំពោះគ្រប់ផ្លូវហោះហើរទាំងអស់របស់ Vietjet សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។  អ្នកដំណើរដែលកក់សំបុត្រប្រភេទ Eco ក្នុងអំឡុងពេលប្រូម៉ូសិននេះ ក៏នឹងទទួលបានការថែមជូនបញ្ញើអីវ៉ាន់ទម្ងន់ ២០គីឡូក្រាម ដោយឥតគិតថ្លៃផងដែរ។

ដើម្បីបង្កើនភាពរំភើបរីករាយ ក្នុងប្រូម៉ូសិនរដូវក្តៅនេះ អ្នកដំណើរដែលបានកក់សំបុត្ររួចរាល់  ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា ) នឹងទទួលបានលេខកូដចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាង « “Fly Vietjet, Strike Gold”។ រង្វាន់រួមមាន មាសសុទ្ធទម្ងន់ ១តម្លឹង (ប្រភេទមាស ៩៩៩.៩) រង្វាន់ប្រាក់ និងប័ណ្ណទឹកប្រាក់អេឡិចត្រូនិច (e-vouchers) ដែលមានតម្លៃរហូតដល់ ១៥លានដុង (ប្រហែល ៥៧០ដុល្លារអាមេរិក) ព្រមទាំងរង្វាន់ផ្សេងៗជាច្រើនទៀត។

ជាមួយនឹងបណ្តាញហោះហើរទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេសវៀតណាម និងគោលដៅអន្តរជាតិសំខាន់ៗ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅតែបន្តតភ្ជាប់អ្នកដំណើរទៅកាន់បណ្តាទីក្រុងធំៗក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើនទៀត។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជំរុញលើកទឹកចិត្ត ឱ្យ អ្នកដំណើរ ទៅលេង គោលដៅទេសចរណ៍ថ្មីៗ និង ទទួលយកបទពិសោធន៍វប្បធម៌ថ្មីៗ នៅរដូវក្ដៅនេះ ។ 

អំឡុងពេលធ្វើដំណើរនៅលើយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានផ្ដល់ជូននូវជម្រើសអាហារស្រស់ៗ និងក្តៅៗ រួមទាំងមុខម្ហូបល្បីល្បាញរបស់វៀតណាម ដូចជា ហ្វឺ (Pho) នំបុ័ងសាច់ (Banh mi) និងកាហ្វេទឹកដោះគោទឹកកក ព្រមទាំងមុខម្ហូបអន្តរជាតិដ៏សម្បូរបែបជាច្រើនមុខទៀត។ រាល់ជើងហោះហើរទាំងអស់សុទ្ធតែ ប្រើប្រាស់យន្តហោះទំនើបៗ ដែលមានសមត្ថភាពសន្សំសំចៃប្រេងខ្ពស់ ប្រតិបត្តិការ ដោយបុគ្គលិកបម្រើការលើយន្តហោះមានវិជ្ជាជីវៈ ដើម្បីផ្ដល់ជូននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព និងក្តីសោមនស្សរីករាយបំផុត។

រយៈពេលនៃការធ្វើដំណើរ និងលក្ខខណ្ឌផ្សេងៗអាចខុសគ្នាទៅតាមផ្លូវហោះហើរនីមួយៗ។ កាលបរិច្ឆេទផ្អាកការផ្តល់ជូនពិសេសនេះ អាចនឹងត្រូវអនុវត្ត។ ដើម្បី ពិនិត្យមើលព័ត៌មាន លម្អិត សូមចុច ត្រង់នេះ

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី “Fly Vietjet, Strike Gold” សូមចុច ត្រង់នេះ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...