ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន បានស្ទើរតែទាំងអស់វិញហើយ ដោយក្នុងនោះ ៩៦% នៃបណ្តាញហោះហើរជាសកលត្រូវបានស្តារឡើងវិញ ក្រោយពីមានការផ្អាកមួយរយៈ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានសម្រុក បើកដំណើរការសេវាហោះហើររបស់ខ្លួនឡើងវិញ នៅក្នុងតំបន់អាមេរិក អឺរ៉ុប អាហ្វ្រិក អាស៊ីខាងលិច មជ្ឈិមបូព៌ា/GCC អាស៊ីបូព៌ា និងអូសេអានី ដោយរួមទាំងជើងហោះហើរចេញ និងចូល មក ប្រទេសកម្ពុជាផងដែរ។
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃឡើងវិញ ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ក្នុងរាជធានីភ្នំពេញ ទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី និងជើងហោះហើរប្រចាំសប្ដាហ៍ចំនួន ៣ លើក ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ទីក្រុងបាងកក។ ក្រុមហ៊ុន អាកាសចរណ៍ Emirates បានចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃពីភ្នំពេញទៅកាន់ទីក្រុងឌូបៃឡើងវិញ កាលពីថ្ងៃទី០១ ខែឧសភា។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍នេះកំពុងដំណើរការហោះហើរទៅកាន់គោលដៅចំនួន ១៣៧ ក្នុងប្រទេសចំនួន ៧២ ជាមួយនឹងជើងហោះហើរសរុបជាង ១,៣០០ ជើងក្នុងមួយសប្តាហ៍ ដែល ស្មើនឹង ៧៥ ភាគរយ នៃសមត្ថភាពហោះហើរមុនពេលមានការរំខានដោយសង្គ្រាម។ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងបង្កើនជើងហោះហើរ ចំនួនកៅអីអង្គុយ និងជម្រើសកាន់តែច្រើនថែមទៀត ជារៀងរាល់ថ្ងៃ ដោយ បង្ហាញឱ្យឃើញថា ក្រុងឌូបៃជា មជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការ ធ្វើដំណើរនៅលើពិភពលោក ។
ទោះបីជាប្រតិបត្តិការ ហោះហើរមានកម្រិត តិចជាងមុនក្ដី ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានដឹកជញ្ជូនអ្នកដំណើរចំនួន ៤.៧ លាននាក់* ក្នុងអំឡុងពេលមានការរំខានដោយសង្គ្រាម ដែលនេះជាសក្ខីភាពមួយ បញ្ជាក់ឱ្យឃើញ ពីតម្រូវការនៃការ ធ្វើដំណើរ និងទំនុកចិត្តរបស់ អ្នកដំណើរមកលើក្រុមហ៊ុនអាកាសចរណ៍ Emirates ក្នុងការនាំអតិថិជនទៅកាន់គោលដៅដែលពួកគាត់ចង់ទៅ ។
បទពិសោធន៍សេវាកម្ម ដ៏វិសេសពី Emirates នៅតែរក្សាដដែល មិនថា លោកអ្នកធ្វើដំណើរទៅទីណានោះទេ
មិនថាលោកអ្នកមានបំណង ចង់ ហោះហើរទៅកាន់ទីកន្លែងណានោះទេ អតិថិជននៅតែទទួលបាន សេវា កម្ម ដ៏ល្អបំផុត ទាំងនៅក្នុងយន្តហោះ និងនៅអាកាសយានដ្ឋាន ទាំង ផាសុកភាពល្អឥតខ្ចោះ បដិសណ្ឋារកិច្ចកក់ក្តៅ និងកម្រិត សេវាកម្ម ដែលបានកំណត់ស្តង់ដារនៃការធ្វើដំណើរផ្លូវឆ្ងាយ។
អំឡុងពេលហោះហើរ អតិថិជននឹងទទួលបានអាហារដ៏មានឱជារស ជាមួយនឹងមុខម្ហូបច្រើនមុខ តម្រូវទៅតាមតំបន់ ដែលមុខម្ហូបទាំងនេះ ត្រូវបានរៀបចំឡើងដោយក្រុមចុងភៅដែល ធ្លាប់ឈ្នះពានរង្វាន់ផ្នែកចម្អិនម្ហូប គួបផ្សំ ជាមួយនឹង ភេសជ្ជៈល្អៗយ៉ាងសម្បូរបែប។ ប្រព័ន្ធកម្សាន្តលើយន្តហោះ “Ice” ដែលធ្លាប់ឈ្នះពានរង្វាន់ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្តល់ជូននូវមាតិកាល្បីៗលំដាប់ពិភពលោកចំនួនជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានជិត ៤០ ភាសា ដោយក្នុងនោះ រួមមាន ខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី កម្មវិធី ផតឃែស្ថ (podcasts) ហ្គេម សៀវភៅជាសំឡេង និងមាតិកាផ្សេងៗជាច្រើនទៀត ដើម្បីធានាថារាល់ការហោះហើរក្នុង ផ្លូវចម្ងាយ ឆ្ងាយនឹងមិនមានភាពធុញទ្រាន់ឡើយ។
សម្រាប់អ្នកដំណើរ ដែលត្រូវការប្រាស្រ័យ ទាក់ទងគ្នា សេវា Wi-Fi ល្បឿនលឿននឹងជួយឱ្យអតិថិជនអាចទាក់ទងគ្នាបាន ទោះបីជាស្ថិតនៅកម្ពស់ ៤០,០០០ ហ្វីត (ប្រហែល ១២,០០០ ម៉ែត្រ) ក៏ដោយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបំពាក់ឧបករណ៍ Starlink នៅលើយន្តហោះចំនួន ២៨ គ្រឿងរួចជាស្រេច ដែលផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនខ្លាំងបំផុតនៅលើយន្តហោះ។
ការធ្វើដំណើរប្រកបដោយភាពបត់បែន និងអត្ថប្រយោជន៍ជាច្រើន
ក្រុមហ៊ុនអាកាសចរណ៍ Emirates មានផ្ដល់ នូវលក្ខខណ្ឌពិសេសៗជា ច្រើន ដើម្បីឱ្យអតិថិជនធ្វើដំណើរដោយក្តីទុកចិត្ត ពោលគឺ តាមរយៈភាពបត់បែន នៃការ កក់សំបុត្រធ្វើដំណើរ កម្មវិធី Dubai Connect និងអត្ថប្រយោជន៍កាន់តែប្រសើរពីកម្មវិធី Skywards៖
• កម្មវិធីកក់សំបុត្រប្រកបដោយភាពបត់បែន៖ អតិថិជនដែលបានកក់សំបុត្រចាប់ពីថ្ងៃទី២ ខែមេសា នឹងទទួលបាននូវភាពបត់បែនបន្ថែម ដោយអាច ផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរ បាន ចំនួនមួយលើកដោយឥតគិតថ្លៃសម្រាប់រាល់ប្រភេទសំបុត្រនៃការ ធ្វើដំណើរទាំងអស់។ អតិថិជន ដែលបានកក់សំបុត្រធ្វើដំណើរ ជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏អាច ពន្យារការទូទាត់ថ្លៃ សំបុត្រ បាន រយៈពេល ២៤ ម៉ោង ដោយមិនមានការគិតថ្លៃផងដែរ។
• កម្មវិធី Dubai Connect៖ សម្រាប់អតិថិជនដែលមានពេលប្ដូរជើង ហោះហើរ (Transit) យូរ នៅទីក្រុងឌូបៃ ចាប់ពី ៦ ម៉ោង រហូតដល់ ២៦ ម៉ោង កម្មវិធី Dubai Connect របស់ក្រុមហ៊ុន អាកាសចរណ៍ Emirates នឹងបង្វែរ ការរង់ចាំរយៈពេលយូរនេះ ឱ្យក្លាយទៅជាការសម្រាកប្រកបដោយផាសុកភាព ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់ពីក្រុមហ៊ុនអាកាសចរណ៍នេះ។ អតិថិជន នឹងទទួលបានការផ្តល់ជូននូវសេវាស្នាក់អាស្រ័យនៅសណ្ឋាគារលំដាប់ផ្កាយ ៤ ឬ ផ្កាយ ៥ ដោយឥតគិតថ្លៃ រួមទាំងការដឹកជញ្ជូនពីអាកាសយានដ្ឋាន និងត្រឡប់មកកាន់អាកាសយានដ្ឋាន វិញ ម្ហូបអាហារ និងការរៀបចំទិដ្ឋាការចូលប្រទេសអារ៉ាប់រួម (UAE) ផងដែរ ក្នុងករណីចាំបាច់។ សេវាកម្មនេះមានផ្តល់ជូនសម្រាប់អ្នកដំណើរគ្រប់ប្រភេទសំបុត្រទាំងអស់ដែលមានរយៈពេលរង់ចាំស្របតាមលក្ខខណ្ឌដែលបានកំណត់ ដោយលោកអ្នកអាចកក់កម្មវិធី Dubai Connect នេះបាន ក្នុងរយៈពេល១២ ម៉ោងមុន តាមរយៈមុខងារ “Manage Your Booking” នៅលើគេហទំព័រ emirates.com។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តសម្រាប់កម្មវិធីនេះ ។
• កម្មវិធី Skywards៖ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សមាជិក ក្នុង កម្មវិធី Emirates Skywards អាចមានសិទ្ធិចូលរួម ក្នុង កម្រិត សមាជិកព្រីមៀម ក្នុងកម្មវិធីនេះ បានកាន់តែ ឆាប់រហ័សជាងមុន តាមរយៈការ បន្ធូរបន្ថយ លក្ខខណ្ឌចូលជាសមាជិក និង ទទួលបានអត្ថប្រយោជន៍ពិន្ទុបន្ថែម (Bonus Tier Miles) សម្រាប់ ការហោះហើរតាមក្រុមហ៊ុនអាកាសចរណ៍Emirates និង តាមរយៈ កម្មវិធី flydubai។
ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសា

