វិនិយោគិនជំនាន់ថ្មី៖ ដើរតួជាអ្នកគ្រប់គ្រងមូលនិធិអាជីព ដោយប្រើប្រាស់ទិន្នន័យជាក់ស្តែង និង AI

Date:

ភ្នំពេញ៖ វិនិយោគិនជាអ្នកទិញលក់រាយជំនាន់ថ្មី ជម្រើសគ្រប់បែប​ក្នុងពេលតែមួយ មាន​ទាំងទ្រព្យសកម្មឌីជីថល មាស ភាគហ៊ុន និងបច្ចេកវិទ្យា AI បែបផែន​​នៃការវិនិយោគរបស់ប្រជាជនសាមញ្ញ​​កំពុង​មានការប្រែប្រួលយ៉ាងខ្លាំង។

នៅទូទាំងតំបន់អាស៊ី អាមេរិកឡាទីន និងអឺរ៉ុប វិនិយោគិនដែលបានចាប់ផ្តើមដំណើរហិរញ្ញវត្ថុរបស់ខ្លួនតាមរយៈគ្រឹះស្ថានជួញដូរទ្រព្យសកម្មឌីជីថល នាពេលបច្ចុប្បន្ននេះ កំពុងតែបង្វែរមកកសាងផលប័ត្រវិនិយោគ របស់ខ្លួនក្នុង​លក្ខណៈស្រដៀងទៅ​នឹងអ្នកគ្រប់គ្រងមូលនិធិអាជីពផងដែរ ដោយមានការបែងចែកទៅតាម​​ប្រភេទទ្រព្យសកម្មចម្រុះ ផ្អែកលើការវិភាគដោយ​ប្រើ​ទិន្នន័យជាក់ស្តែង (Real-time data) និងកាន់តែមានភាពងាយស្រួលជាងមុន​ដោយមាន​ជំនួយ​​ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ភស្តុតាងទាំងនេះ ​បានស្ដែងចេញ​​តាមរយៈលទ្ធផលនៃការស្ទង់មតិលើវិនិយោគិនជាង ៦.០០០ នាក់នៅតាមបណ្តាប្រទេសជាច្រើន ហើយ​​បានបោះពុម្ពផ្សាយក្នុងខែឧសភា ឆ្នាំ២០២៦ ដោយក្រុមហ៊ុន Bitget ដែលជាគ្រឹះស្ថានជួញដូរទ្រព្យសកម្មចម្រុះដ៏ធំបំផុតមួយក្នុងពិភពលោក។

លទ្ធផលដែលបានរកឃើញនេះ បានផ្លាស់ប្តូរការយល់ឃើញទូទៅ​​ពីមុនមកដែលគិត​ថា៖ វិនិយោគិនលើទ្រព្យសកម្មឌីជីថល គឺជាក្រុមវិនិយោគិន​ជា​អ្នកហ៊ានប្រថុយមួយ​ប្រភេទផ្សេងពីគេ​​ ដែលមិនពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុទូទៅនោះឡើយ។ ប៉ុន្តែ ទិន្នន័យជាក់ស្តែង​បានបង្ហាញថា ពិភព​ទាំងពីរនេះកំពុងតែរំកិលខិត​ចូលគ្នាយ៉ាងលឿន​។

​បច្ចុប្បន្ន ជាងពាក់កណ្តាលនៃវិនិយោគិនដែលបានចូលរួមក្នុងការស្ទង់មតិ ពោល​គឺស្មើនឹង ៥២ ភាគរយ កំពុងតែកាន់កាប់ភាគហ៊ុនក្រុមហ៊ុននានា ព្រមជាមួយ​ផលប័ត្រទ្រព្យសកម្មឌីជីថលរបស់ពួកគេ។

ក្នុងនោះដែរ មាន ៣៥ ភាគរយផ្សេងទៀត កំពុងតែកាន់កាប់មាស ឬលោហៈធាតុមានតម្លៃដទៃទៀត។​ សម្រាប់ទំនិញយុទ្ធសាស្ត្រ ដែល​នាំមុខដោយ «មាស» គឺ​មាន​កំណើនប្រចាំត្រីមាសខ្លាំងជាងគេបំផុត ក្នុងចំណោមប្រភេទទ្រព្យសកម្មបែបប្រពៃណីទាំងអស់នៅ​ដើមឆ្នាំ២០២៦ ដោយបានកើនឡើងពីកម្រិត​ប្រមាណ​​សូន្យភាគរយ ឡើង​រហូតដល់ចន្លោះពី ២០ ទៅ ៤០ ភាគរយ នៃសកម្មភាពជួញដូរសរុបនៅលើគ្រឹះស្ថានជួញដូរទ្រព្យសកម្មចម្រុះធំៗ ក្នុងរយៈពេលត្រឹមតែមួយត្រីមាសប៉ុណ្ណោះ។

មាន​មូលហេតុ​ផ្សេងៗគ្នាទៅតាមតំបន់​នីមួយៗ ដែល​នាំ​ឱ្យ​មាន​​ការផ្លាស់ប្តូរនេះ​។ នៅក្នុងតំបន់អាស៊ីបូព៌ា វិនិយោគិនបានលើកឡើងថា សមត្ថភាពក្នុងការទូទាត់ការជួញដូរជាលុយឌីជីថលមានតម្លៃថេរ ​ដែលអាចជៀសវាងការចំណាយលើការប្តូរប្រាក់ គឺជាកម្លាំងចលករចម្បង។

ដោយឡែក នៅក្នុងតំបន់អាមេរិកឡាទីន ៧៨ ភាគរយនៃវិនិយោគិនដែលបានស្ទង់មតិ បានបញ្ជាក់ថា ការបែងចែកហានិភ័យវិនិយោគ និងការការពារប្រឆាំងនឹងអតិផរណា ឬការធ្លាក់ថ្លៃនៃរូបិយប័ណ្ណជាតិ គឺជាមូលហេតុចម្បងដែលនាំឱ្យពួកគេកាន់កាប់ទាំងទ្រព្យសកម្មឌីជីថល និងទ្រព្យសកម្មបែបប្រពៃណីបូករួមគ្នា។

និន្នាការនេះបានឆ្លុះបញ្ចាំងពីតថភាពកាន់តែច្បាស់មួយ ពោលគឺ៖ វិនិយោគិនកំពុងតែឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់របស់ពួកគេ ដោយប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុដែលអាចចូលប្រើប្រាស់បានជាសកល។

តួនាទីរបស់មាសនៅក្នុងការផ្លាស់ប្តូរនេះ គឺជាចំណុច​ដ៏​​គួរឱ្យកត់សម្គាល់បំផុត។ តម្លៃមាសបានហក់ឡើងហួស ៥.០០០ ដុល្លារអាមេរិកក្នុងមួយអោននៅក្នុងដើមឆ្នាំ២០២៦ នេះ ដែលជាការឆ្លើយតបទៅនឹងសម្ពាធអតិផរណាដែលកំពុងបន្តកើតមាន ភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ និងការស្វែងរកទ្រព្យសកម្មទាំងឡាយណាដែលអាចរក្សាតម្លៃបាននៅគ្រប់វដ្តនៃទីផ្សារ។

សម្រាប់វិនិយោគិន​ជា​អ្នកទិញលក់រាយ​ តាមប្រវត្តិសាស្ត្រកន្លងមក ការទិញមាសគឺមានភាពស្មុគស្មាញ ប្រសិនបើមិនឆ្លងកាត់ធនាគារ ឬក្រុមហ៊ុនឈ្មួញជើងសារជំនាញនោះ​។ ប៉ុន្តែនៅពេលនេះ របាំងទាំងនោះកំពុងតែត្រូវបានលុបបំបាត់ចោល។ លោកស្រី ហ្គ្រេស៊ី ឈិន (Gracy Chen) នាយិកាប្រតិបត្តិ​ នៃក្រុមហ៊ុន Bitget បានមានប្រសាសន៍ថា៖ «មាសតែងតែជាចំណុចបង្អែកដ៏សំខាន់រាល់ពេលដែលទីផ្សារជួបភាពមិនច្បាស់លាស់។

ប៉ុន្តែអ្វីដែលកំពុងតែផ្លាស់ប្តូរនាពេលនេះ គឺរបៀបដែលអ្នកប្រើប្រាស់ចូលទៅទិញមាស។ ការជួញដូរកំពុងតែមានភាពបន្តបន្ទាប់ឥតដាច់ និងមានការតភ្ជាប់គ្នាកាន់តែខ្លាំងនៅពាសពេញទីផ្សារ»។

នៅក្នុងថ្ងៃជួញដូរមួយចំនួនក្នុងឆ្នាំនេះ ទ្រព្យសកម្មបែបប្រពៃណី រួមមានដូចជា​ កិច្ចសន្យាជួញដូរមាស រូបិយប័ណ្ណបរទេស និងផលិតផលភាគហ៊ុន ​គឺ​មានទំហំរហូតដល់ទៅ ៤០ ភាគរយ នៃសកម្មភាពជួញដូរសរុបនៅលើគ្រឹះស្ថានជួញដូរទ្រព្យសកម្មចម្រុះធំៗ។ នេះគឺជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេល ១២ ខែមុន ដែលកាលនោះសកម្មភាពនៅលើគ្រឹះស្ថានទាំងនេះ គឺប្រមូលផ្តុំស្ទើរតែទាំងស្រុងទៅលើទ្រព្យសកម្មឌីជីថលតែមួយមុខប៉ុណ្ណោះ។

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងតែចូលមកជម្រុញការផ្លាស់ប្តូរឥរិយាបថនេះឱ្យកាន់តែលឿនជាងមុន។ ជាងពាក់កណ្តាលនៃវិនិយោគិនដែលបានស្ទង់មតិ ពោលគឺ ៥១ ភាគរយ ​បាននិយាយថា ពួកគេបាននិងកំពុងប្រើប្រាស់ឧបករណ៍ដើរដោយថាមពល AI រួចជាស្រេចទៅហើយ ដើម្បីជួយគាំទ្រដល់ការសម្រេចចិត្តវិនិយោគរបស់ខ្លួន។

ឧបករណ៍ទាំងនេះមានសមត្ថភាពវិភាគលើការប្រែប្រួលតម្លៃ បកស្រាយរបាយការណ៍ចំណូល និងពិនិត្យតាមដានសញ្ញាម៉ាក្រូសេដ្ឋកិច្ចនៅគ្រប់ប្រភេទទ្រព្យសកម្មក្នុងពេលដំណាលគ្នា ​ដែលកិច្ចការទាំងនេះពីមុនមក ទាមទារឱ្យមានជំនាញច្បាស់លាស់ ឬត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីទទួលបានសេវាកម្មកម្រិតអាជីព។

ប្រព័ន្ធអេកូឡូស៊ីនៃការជួញដូរតាមរយៈ AI របស់ក្រុមហ៊ុន Bitget បានឈានដល់ចំនួនអ្នកប្រើប្រាស់ជាងមួយលាននាក់នៅក្នុងខែឧសភា ឆ្នាំ២០២៦ ដោយបង្កើតទំហំជួញដូរបានជាង ១,២ ប៊ីលានដុល្លារអាមេរិក (១.២០០ លានដុល្លារ) តាមរយៈឧបករណ៍ជំនួយដើរដោយថាមពល AI ជាង ៥៨ ប្រភេទ។

សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែជាតួលេខជោគជ័យផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែ​​គឺជាសញ្ញាណដ៏ច្បាស់មួយដែលបង្ហាញថា៖ ការវិនិយោគដោយមានការជួយជ្រោមជ្រែងពី AI លែងជាការអនុវត្តសម្រាប់តែក្រុមមនុស្សមួយក្តាប់តូចទៀតហើយ ប៉ុន្តែវាកំពុងតែក្លាយជាជម្រើសទូទៅ​។

នៅក្នុងខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន Bitget បានជាប់ចំណាត់ថ្នាក់លេខពីរទូទាំងសកលលោក នៅក្នុងចំណែកទីផ្សារភាគហ៊ុនមិនមាន​កាល​​កំណត់ (Stock Perpetuals) និងបានកត់ត្រានូវលំហូរចូលសរុបចំនួន ៣៥៩ លានដុល្លារអាមេរិក ​ដែលជាចំណាត់ថ្នាក់លេខពីរក្នុងចំណោមរាល់បណ្តាញប្តូរប្រាក់​មជ្ឈការ (Centralized Exchanges) ទាំងអស់ យោងតាមទិន្នន័យរបស់ DeFiLlama។ លើសពីនេះ គ្រឹះស្ថាននេះក៏ទទួលបានការទទួលស្គាល់ជា «គ្រឹះស្ថានជួញដូរទ្រព្យសកម្មចម្រុះសកលល្អបំផុត» (Best Global Multi-Asset Trading Platform) នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ការជួញដូរអនឡាញ (Online Trading Expo) ក្នុងខែមិថុនា ឆ្នាំ២០២៦។​​

សរុបសេចក្ដី​មក ទិន្នន័យទាំងអស់នេះបានបង្ហាញឱ្យឃើញពីទម្រង់នៃវិនិយោគិនជំនាន់ថ្មី ដែលជាបុគ្គលមានការយល់ដឹងព័ត៌មានកាន់តែច្បាស់ មានការបែងចែកហានិភ័យវិនិយោគកាន់តែល្អ និងមានការប្រើប្រាស់បច្ចេកវិទ្យាជំនួយកាន់តែច្រើន បើប្រៀបធៀបទៅនឹងសម័យកាល​ដទៃ​ទៀត​​នៅក្នុងប្រវត្តិនៃវិស័យហិរញ្ញវត្ថុ​ការទិញលក់​រាយ​។

ព្រំដែនដែលធ្លាប់តែខណ្ឌចែករវាងវិនិយោគិនទ្រព្យសកម្មឌីជីថល ចេញពីអ្នកចូលរួមក្នុងទីផ្សារភាគហ៊ុន ឬអ្នកទិញមាសចេញពីអ្នកជួញដូររូបិយប័ណ្ណ នាពេលនេះកំពុងតែរលាយបាត់បង់ទៅ ​មិនមែនដោយសារតែមានគ្រឹះស្ថានណាមួយបង្កើតវាឡើងនោះទេ ប៉ុន្តែគឺដោយសារតែ​មាន​តម្រូវការ​ជា​ប្រចាំ​ ។ និយាយឱ្យខ្លី ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ គឺ​គ្រាន់តែបានអភិវឌ្ឍ​ឡើង​ដើម្បី​បិទភ្ជិត​សេចក្ដីត្រូវការ​ប៉ុណ្ណោះ។ ​

ចំណាំ៖ ការជួញដូរទ្រព្យសកម្មឌីជីថល គឺស្ថិតនៅក្រោមបទប្បញ្ញត្តិនៅក្នុងប្រទេសកម្ពុជា យោងតាមសេចក្តីណែនាំ​​ចេញដោយធនាគារជាតិនៃកម្ពុជា។ អ្នកអានទាំងអស់ គួរសិក្សា​អំពី​បទប្បញ្ញត្តិក្នុងស្រុកដែលមានជាធរមាន និងស្វែងរកការប្រឹក្សាហិរញ្ញវត្ថុឯករាជ្យ មុនពេលចូលរួមពាក់ព័ន្ធជាមួយគ្រឹះស្ថានជួញដូរទ្រព្យសកម្មឌីជីថលណាមួយ។

Share post:

spot_imgspot_img

Popular

More like this
Related

eMoney ប្រារព្ធពិធីខួប ៨ឆ្នាំ នៃការបង្កើតតម្លៃ និងការបើកទំព័រថ្មី

ក្រុមហ៊ុន eMoney បានប្រារព្ធពិធីខួបលើកទី ៨ របស់ខ្លួនក្រោមប្រធានបទ «eMoney ចាប់ផ្តើមទំព័រថ្មី ឬ eMoney...

ក្រុមហ៊ុន ជីប ម៉ុង បោះទុនវិនិយោគ ២៥០លានដុល្លារ សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ធំបំផុតមួយនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការប្រកាសបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើបមួយ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ GTVC ជួយយកបុរសម្នាក់ពីកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ ក្រោយមានអាការៈចុកតំរងនោមខ្លាំង

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែកក្កដា...

Metfone ផ្តល់ឱកាសឈ្នះរថយន្ត ម៉ូតូ និង iPhone ជូនអតិថិជនដែលភ្ជាប់គម្រោង កាដូ & Met5G

ក្រុមហ៊ុន Metfone បានចាប់ផ្តើមយុទ្ធនាការប្រូម៉ូសិនជាផ្លូវការ ជាមួយនឹងរង្វាន់សរុបដែលមានតម្លៃរហូតដល់ ៨៨,០០០ ដុល្លារអាមេរិក ដោយផ្តល់ជូនអតិថិជននូវឱកាសកាន់តែច្រើន ក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យ នៅពេលពួកគេភ្ជាប់គម្រោងថ្មី...