កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

Date:

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026™។ នេះជាកិច្ចសហការដ៏អស្ចារ្យ និងការបញ្ជាក់សារជាថ្មី អំពីភាពជាដៃគូយូរអង្វែង រវាងក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធFIFA ក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏អស្ចារ្យកម្រិតពិភពលោកមួយនេះ។
 
ជាច្រើនជំនាន់មកហើយដែលក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធFIFA បានរួមដំណើរជាមួយគ្នា ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ ជាឱកាសបង្កើតឱ្យមានការជួបជុំ និងការពង្រឹងសាមគ្គីភាពចម្រុះជាតិសាសន៍វប្បធម៌ សហគមន៍ ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រគ្រប់ជំនាន់។ ខណៈដែលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ បានចូលមកដល់ ក្រុមហ៊ុនកូកា-កូឡានៅតែបន្តប្រពៃណីចែករំលែក ភាពរីករាយ ថាមពល និងអារម្មណ៍រំភើបញាប់ញ័រឡើងចុះតាមការប្រកួត ដែលកាន់តែធ្វើឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្លាយជាការអបអរសាទរដ៏ពិតប្រាកដសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។
 
នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនកូកា-កូឡា មានមោទនភាពក្នុងការចូលរួមជាមួយអ្នកគាំទ្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយនេះ  ព្រមជាមួយការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតបទពិសោធន៍ល្អៗជាមួយប្រជាជនខ្មែរ និងប្រិយមិត្តគាំទ្របាល់ទាត់ខ្មែរក្នុងរដូវកាលប្រកួតដ៏រំភើបនេះ។
 


ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍ពិភពលោកដ៏អស្ចារ្យប្រចាំឆ្នាំ 2026 នេះ ឱ្យកាន់តែលេចធ្លោ ក្រុមហ៊ុនកូកា-កូឡា បានដាក់លក់ភេសជ្ជៈកូកា-កូឡាកំប៉ុងរចនាពិសេសមានកំណត់ (limited-edition) ចំនួន 12 ជម្រើសដែលនៅលើកំប៉ុងនីមួយៗមានឈ្មោះប្រទេសជម្រើសជាតិបាល់ទាត់លំដាប់កំពូលៗ។ សម្រាប់បងប្អូនខ្មែរ មិនថាជាអ្នកគាំទ្របាល់ទាត់ដ៏ស្មោះស្ម័គ្រ ឬអ្នកដែលមិនចង់ខកខានឱកាសដ៏ពិសេសនេះ សុទ្ធតែអាចស្វែងរកជាវភេសជ្ជៈកូកា-កូឡាកំប៉ុងរចនាពិសេសទាំង 12 ជម្រើសនេះបាននៅក្នុងប្រទេសកម្ពុជាផ្ទាល់បានតែម្តង ដើម្បីបង្ហាញការគាំទ្រដល់ក្រុមបាល់ទាត់សំណព្វចិត្តរបស់ខ្លួន។
 
អ្នកគាំទ្របាល់ទាត់នៅកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមសកម្មភាពកម្សាន្តជាច្រើនដែលរៀបចំដោយក្រុមហ៊ុនកូកា-កូឡា ដើម្បីទទួលយកបទពិសោធន៍នៃអារម្មណ៍រំភើបគ្រប់វិនាទីនៃការប្រកួត ចាប់ពីភាពតានតឹងដ៏ជក់ចិត្ត រហូតដល់ក្ដីរីករាយញាប់ញ័រដែលមិនអាចបំភ្លេចបាន ក៏ដូចជាការបង្ហាញក្តីស្រឡាញ់រួមគ្នា ចំពោះការប្រកួត និងក្រុមបាល់ទាត់ដែលពួកគេស្រលាញ់ចូលចិត្ត។
 
នៅទូទាំងប្រទេសកម្ពុជា កូកា-កូឡា កំពុងចែករំលែកអារម្មណ៍រំភើបរីករាយជាមួយហ្វេនទាំងអស់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផ្ទាំងប៉ាណូ និងថ្នាលឌីជីថល ដោយនាំមកនូវភាពរំជើបរំជួលអំពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ FIFA World Cup 2026™ ឱ្យកាន់តែផ្សារភ្ជាប់នឹងសកម្មភាពប្រចាំថ្ងៃរបស់អ្នកគាំទ្របាល់ទាត់។
 
ទទួលយកគ្រប់អារម្មណ៍ជាមួយកូកា-កូឡា
 
ភាពជាដៃគូរបស់កូកា-កូឡា ខ្មែរ ជាមួយ FIFA World Cup 2026™ នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវទូទាំងប្រទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ ថ្នាលឌីជីថល និងផ្ទាំងប៉ាណូ ដើម្បីឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមោទនភាពរបស់កូកា-កូឡា ក្នុងនាមជាដៃគូភេសជ្ជៈផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™។

លោក Paulo Gaspar Rodrigues អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី  មានប្រសាសន៍ថា៖ «ក្នុងនាមជាដៃគូក្រុមហ៊ុនភេសជ្ជៈផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026™ ក្រុមហ៊ុនកូកា-កូឡាមានកិត្តិយសក្នុងការបន្តភាពជាដៃគូយូរអង្វែងរបស់យើងជាមួយសហព័ន្ធ FIFA និងអបអរសាទរព្រឹត្តិការណ៍កីឡាដ៏លេចធ្លោបំផុតមួយនៅលើពិភពលោក។ អស់រយៈពេល 33 ឆ្នាំមកនេះ ភេសជ្ជៈរបស់យើងត្រូវបានផលិតឡើងដោយដៃខ្មែរ សម្រាប់ប្រជាជនខ្មែរ និងបានក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសដ៏ពិសេសនេះ យើងមានមោទនភាពក្នុងការចូលរួមជាមួយសហគមន៍ខ្មែរក្នុងការអបអរសាទរ និងគាំទ្រស្មារតីនៃការប្រកួតបាល់ទាត់ជាសកលនេះប្រកបដោយក្តីរំភើបរីករាយបំផុត»។
 
គួររម្លឹកផងដែរ ក្រុមហ៊ុនកូកា-កូឡានៅកម្ពុជា តែងតែជាដៃគូគាំទ្រដ៏ស្វិតស្វាញនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup™។ កាលពីឆ្នាំ 2022 ក្រុមហ៊ុនកូកា-កូឡា បាននាំយកនូវមហាព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញពានបាល់ទាត់ពិភពលោក FIFA World Cup™ មកកាន់រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃដំណើរទេសចរណ៍ FIFA World Cup™ ដែលស្ថាប័នទាំងពីរបានកសាងប្រវត្តិសាស្ត្ររួមគ្នាសម្រាប់ហ្វេនបាល់ទាត់ខ្មែរផងដែរ។ នៅក្នុងមហាព្រឹត្តិការណ៍ដ៏ពិសេសនោះ ត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដោយមានវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកគាំទ្រវិស័យបាល់ទាត់ជាច្រើន។
 
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីចំណងទំនាក់ទំនងដ៏យូរអង្វែងរវាងក្រុមហ៊ុនកូកា-កូឡាជាមួយសហព័ន្ធ FIFA។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលស្ថាប័នទាំងពីរបានសាងប្រវត្តិសាស្ត្ររួមគ្នា ក្នុងការអបអរសាទរវិស័យកីឡាបាល់ទាត់ ព្រមទាំងហ្វេនជាអ្នកគាំទ្រដែលតែងតែធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែអស្ចារ្យ។
 
ក្រុមហ៊ុនកូកា-កូឡា ក្នុងនាមជាដៃគូផ្លូវការរបស់ FIFA World Cup 2026™ នៅតែប្តេជ្ញាចិត្តក្នុងការអបអរសាទរព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជាសកលប្រកបដោយភាពទទួលខុសត្រូវ និងការគោរព ដោយផ្សារភ្ជាប់អ្នកគាំទ្រឱ្យកាន់តែជិតស្និទ្ធតាមរយៈការបង្កើតបរិយាកាសជួបជុំ ចែករំលែកចំណង់ចំណូលចិត្ត ចំពោះកីឡាបាល់ទាត់ដ៏ពេញនិយមបំផុតលំដាប់ពិភពលោកមួយនេះ។
 
ខណៈពេលដែលសន្ទុះនៃភាពរំភើបរីករាយកាន់តែកើនឡើង កូកា-កូឡាសូមអញ្ជើញអ្នកគាំទ្របាល់ទាត់នៅទូទាំងប្រទេសកម្ពុជាឱ្យជួបជុំគ្នា លើកកំប៉ុងភេសជ្ជៈកូកា-កូឡាត្រជាក់ៗ ដើម្បីក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រក្នុងការអបអរសាទររាល់គ្រាប់បាល់ រាល់ការស្រែកហ៊ោគាំទ្រ និងពេលវេលាដ៏រំជើបរំជួលដែលមិនអាចបំភ្លេចបាននៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026™ ដែលនាំមកជូនភាពស្រស់ស្រាយពីកូកា-កូឡា។
 
សម្រាប់ព័ត៌មានបន្ថែមអំពីភាពជាដៃគូផ្លូវការរបស់កូកា-កូឡាជាមួយសហព័ន្ធFIFA និង FIFA World Cup 2026™ សូមតាមដានបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់កូកា-កូឡា។
 

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...

មិត្តហ្វូន លើកកម្ពស់ការទទួលខុសត្រូវសង្គម តាមរយៈការចូលរួមក្នុងយុទ្ធនាការ ផ្សព្វផ្សាយប្រឆាំងគ្រឿងញៀននៅកម្ពុជា

តាមរយៈការគាំទ្រដល់កម្មវិធីរំលឹកខួប នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ក្រុមហ៊ុនមិត្តហ្វូនបានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការងាររួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគំនិតផ្តួចផ្តើមដើម្បីសហគមន៍នានា ដែលលើកកម្ពស់ការយល់ដឹងជាសាធារណៈ...

អ្នកឧកញ៉ា ទៀ វិចិត្រ ជួយយកស្រ្តីម្នាក់ពោះធំ៧ខែ ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត តាមអូប័រGTVC ក្រោយឈឺពោះសំរាលកូន

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ឈានចូលថ្ងៃទី២៤ ខែមិថុនា...

នារដូវក្តៅនេះ Vietjet បង្កើនសមត្ថភាពហោះហើររហូតដល់ 30% នៅទូទាំងប្រទេសវៀតណាម ដោយបង្កើនការតភ្ជាប់ជើងហោះហើរទៅកាន់គោលដៅទេសចរណ៍ល្បីៗជាច្រើន

ភ្នំពេញ៖ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ – នៅខណៈពេលមានតម្រូវការធ្វើដំណើរនារដូវក្តៅកើនឡើងយ៉ាងខ្លាំងនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុនអាកាសចរណ៍...