Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

Date:

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជាឱ្យរៀបចំផែនការវិស្សមកាល ការជួបជុំគ្រួសារ ឬដំណើរកម្សាន្ត ធុរកិច្ចរបស់ខ្លួន ដោយផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្ងៃទី៧ខែ៧ ដ៏គួរឱ្យរំភើបរីករាយបំផុត ដែលប្រូម៉ូសិនដ៏ពិសេសនេះ មានរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦។


អ្នកដំណើរមកពីប្រទេសកម្ពុជាអាចរីករាយ ជាមួយការបញ្ចុះតម្លៃពិសេសលើជើងហោះហើរសៀមរាប-ហាណូយ និងនៅទូទាំងបណ្តាញដែលកំពុងពង្រីករបស់ Vietjet រួមទាំងតម្លៃសំបុត្រថ្នាក់ Eco ចាប់ពី ០ ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) និងការបញ្ចុះតម្លៃ 20% លើតម្លៃសំបុត្រថ្នាក់ Deluxe និង SkyBoss ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន SALE77 ដែលធ្វើឱ្យរាល់ការធ្វើដំណើរកាន់តែងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនដែលកំពុងកើនឡើងនៅទូទាំងអាស៊ី និងអឺរ៉ុប។


ការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ និងរយៈពេលធ្វើដំណើរកំពូល អាស្រ័យលើលក្ខខណ្ឌទីផ្សារ)។ តម្លៃសំបុត្រយន្តហោះថ្នាក់ Eco អាច កក់តាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ “Vietjet Air” ខណៈពេលដែលការបញ្ចុះតម្លៃ 20% លើតម្លៃសំបុត្រពិសេសត្រូវបានអនុវត្តលើបណ្តាញលក់ទាំងអស់របស់ Vietjet។


លើសពីនេះ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់តម្លៃសំបុត្រថ្នាក់ Eco លើផ្លូវហោះហើរក្នុងស្រុកដែលបានជ្រើសរើស ជាមួយនឹងផ្លូវហោះហើរដ៏មមាញឹកដែលកំពុងកើនឡើង ដែលផ្តល់នូវគុណតម្លៃកាន់ច្រើនសម្រាប់អ្នកធ្វើដំណើរដែលកំពុងត្រៀមរៀបចំធ្វើដំណើរទៅប្រទេសវៀតណាម។


កម្មវិធីប្រូម៉ូសិន Double Day ខែកក្កដានេះ ផ្តល់ជូននូវឱកាសដ៏ល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរ ដើម្បីទាញយកអត្ថប្រយោជន៍ធ្វើដំណើរ ជាមួយតម្លៃសំបុត្រយន្តហោះសមរម្យសម្រាប់ថ្ងៃឈប់សម្រាក ការជួបជុំគ្រួសារ ឬការដំណើរបែបធុរកិច្ចនៅប្រទេសវៀតណាម។ ក្រៅពីការសន្សំប្រាក់ពីការធ្វើដំណើរ Vietjet ក៏ផ្តល់ជូនបអត្ថប្រយោជន៍ពិសេសសម្រាប់ដអ្នកដំណើរដែលបានជាវសំបុត្រថ្នាក់ Deluxe ជាមួយតម្លៃសមរម្យនឹងភាពបត់បែន រួមទាំងការដាក់ឥវ៉ាន់បានរហូតដល់ ១០ គីឡូក្រាម ជ្រើសរើសកៅអីឥតគិតថ្លៃ និងការផ្លាស់ប្តូរផ្លូវធ្វើដំណើរដែលអាចបត់បែនបាន (លក្ខខណ្ឌធ្វើដំណើរត្រូវបានអនុវត្ត)។ សម្រាប់ការធ្វើដំណើរកាន់តែប្រសើរសំបុត្រថ្នាក់ SkyBoss ផ្តល់ជូននូវសេវាកម្មលំដាប់ខ្ពស់ រួមទាំងសេវាបដិសណ្ឋារកិច្ចដោយយកចិត្តទុកដាក់ ការទទួលទានអាហារនៅលើយន្តហោះដែលបានរៀបចំយ៉ាងល្អ និងបទពិសោធន៍ធ្វើដំណើរដ៏រលូនដែលត្រូវបានរចនាឡើងសម្រាប់អ្នកធ្វើដំណើរបែបធុរកិច្ច និងអ្នកធ្វើដំណើរកម្សាន្ត។


មួយនឹងបណ្តាញដែលកំពុងរីកចម្រើនឥតឈប់ឈររបស់ខ្លួន ក្រុមហ៊ុន Vietjet កំពុងនាំមកនូវគោលដៅធ្វើដំណើរដ៏គួរឱ្យរំភើបរីករាយជាច្រើនទៀត។ អ្នកធ្វើដំណើរអាចស្វែងយល់ពីទីក្រុងកូឡុំបូ (ស្រីលង្កា) ជាកន្លែងដែលវប្បធម៌ដ៏រស់រវើកជួបនឹងឆ្នេរខ្សាច់ដ៏ស្អាត ទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ជាកន្លែងដែលភ្នំដ៏អស្ចារ្យជួបនឹងជីវិតទីក្រុងដ៏រស់រវើក និងទីក្រុងប្រាក (សាធារណរដ្ឋឆែក) ជាច្រកទ្វារថ្មីបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ទៅកាន់ទ្វីបអឺរ៉ុប។ នៅក្នុងទីផ្សារស្រុក ក្រុមហ៊ុន Vietjet បានបង្កើនប្រេកង់នៅលើផ្លូវហោះហើរពេញនិយមដែលភ្ជាប់ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងហៃផុង ជាមួយទីក្រុងដាណាំង ភូគុក ញ៉ាត្រាង និងទីក្រុងហ៊ូ ដែលធ្វើឱ្យរាល់ការធ្វើដំណើររបស់ភ្ញៀវកាន់តែងាយស្រួលក្នុងការរៀបចំផែនការសម្រាប់ដំណើរកម្សាន្ត និងធុរកិច្ចនានាដែលមិនអាចបំភ្លេចបាន។ ចាប់ពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ ជើងហោះហើរទៅកាន់ទីក្រុងដាឡាត់ក៏នឹងចាប់ផ្តើមឡើងវិញផងដែរ ដោយផ្តល់ជូនអ្នកធ្វើដំណើរនូវឱកាសកាន់តែច្រើន ដើម្បីធ្វើដំណើរទៅកាន់គោលដៅតំបន់ខ្ពង់រាបដ៏ជាទីស្រឡាញ់របស់ប្រទេសវៀតណាម។


ក្រុមហ៊ុន Vietjet បន្តធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ និងអាចចូធ្វើដំណើរការបានតាមរយៈបណ្តាញដែលកំពុងពង្រីកដ៏ទូលំទូលាយ យន្តហោះសន្សំសំចៃប្រេងឥន្ធនៈ និងសេវាកម្មផ្តោតលើអតិថិជន ដោយផ្តល់នូវបទពិសោធន៍ដ៏មានផាសុកភាព និងរីករាយនៅគ្រប់ជើងហោះហើរនីមួយៗ។ អ្នកដំណើរអាចរីករាយជាមួយអាហារវៀតណាម និងអន្តរជាតិក្តៅៗ ដែលទើបចំអិនថ្មីៗ រួមទាំងម្ហូបដែលពេញនិយមដូចជា ហ្វ័រ បាញ់មី និងកាហ្វេទឹកដោះគោទឹកកកវៀតណាម។ បន្ថែមពីលើសេវានៃការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមនាវិកអាកាសចរលើយន្តហោះប្រកបដោយវិជ្ជាជីវៈរបស់ Vietjet និងការសម្តែងវប្បធម៌លើយន្តហោះដ៏ពិសេសៗក្នុងឱកាសពិសេសៗ ធ្វើឱ្យដំណើរកម្សាន្តនីមួយៗក្លាយជាបទពិសោធន៍ធ្វើដំណើរដែលមិនអាចបំភ្លេចបាន។
 
 

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...