Vietjet ដែលជាក្រុមហ៊ុនឈ្នះពានរង្វាន់ជាច្រើន ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្នាក់អេកូរយៈពេលមួយសប្តាហ៍ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា  

Date:

ភ្នំពេញ៖ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ – ដើម្បីអបអរសាទរដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet ថ្មីៗនេះទើឈ្នះពានរង្វាន់ Best Hybrid Airline ល្អបំផុតលើកដំបូងរបស់ខ្លួននៅក្នុងកម្មវិធី Korea Consumer Awards ឆ្នំា ២០២៦ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉សិនលក់សំបុត្របញ្ចុះតម្លៃពិសេសរយៈពេលមួយសប្តាហ៍ រួមមានសំបុត្រយន្តហោះថ្នាក់អេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លៃចាប់ពីត្រឹមតែ ០ ដុល្លារអាមេរិកឡើងទៅ(មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) ប្រូម៉ូសិននេះបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% លើតម្លៃសំបុត្រពិសេស និងការបញ្ចុះតម្លៃ ៥០% លើអាហារដែលបានបញ្ជាទិញទុកជាមុន។

ចាប់ពីម៉ោង ០០:០០ ថ្ងៃទី ១ ខែសីហា ដល់ម៉ោង ២៣:០០ ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦ (UTC+៧) អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចកក់សំបុត្រយន្តហោះថ្នាក់ Eco ចាប់ពី ០ ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) លើផ្លូវហោះហើរទាំងអស់របស់ Vietjet រួមទាំងសេវាកម្មសៀមរាប-ហាណូយ។ អ្នកដំណើរក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ ៣០% លើសំបុត្រយន្តហោះ Business និង SkyBoss លើជើងហោះហើរអន្តរជាតិត្រង់ទាំងអស់ដោយប្រើប្រាស់លេខកូដប្រូម៉ូសិនBUSB88 ខណៈពេលដែលការបញ្ចុះតម្លៃ ២០% លើសំបុត្រយន្តហោះថ្នាក់ Deluxe លើជើងហោះហើរ ទីក្រុងហាណូយ-ទីក្រុងអាល់ម៉ាទី-ទីក្រុងប្រាក មានជាមួយលេខកូដប្រូម៉ូសិន DLX88។

ការផ្តល់ជូនទាំងនេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ៥ខែកញ្ញា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ និងរយៈពេលធ្វើដំណើរមមាញឹក អាស្រ័យលើលក្ខខណ្ឌទីផ្សារ)។ អ្នកដំណើរអាចកក់សំបុត្របានតាមរយៈwww.vietjetair.com កម្មវិធីទូរស័ព្ទ “Vietjet Air” និងបណ្តាញលក់ដែលមានការអនុញ្ញាត។

ដើម្បីធ្វើឱ្យរាល់ការធ្វើដំណើរកាន់តែរីករាយ អ្នកដំណើរដែលបញ្ជាទិញអាហារទុកជាមុននឹងទទួលបានការបញ្ចុះតម្លៃ 50% ភ្លាមៗ។ ប្រូម៉ូសិននេះអនុវត្តចំពោះផ្លូវហោះហើរទាំងអស់ (មិនរាប់បញ្ចូលផ្លូវតភ្ជាប់) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ និងថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧។

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនអាកាសចរណ៍កូនកាត់ល្អបំផុត (Best Hybrid Airline) ជាលើកដំបូងនៅក្នុងកម្មវិធីពានរង្វាន់ Korea Consumer Awards ឆ្នាំ ២០២៦ រួមជាមួយនឹងពានរង្វាន់បទពិសោធន៍អាហារលើយន្តហោះល្អបំផុត និងពានរង្វាន់ឧត្តមភាពសេវាកម្ម។ 

ពានរង្វាន់ Korea Consumer Awards គឺជាស្ថាប័នមួយទទួលស្គាល់ម៉ាកយីហោដ៏ល្បីដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងជឿទុកចិត្តដោយផ្អែកលើការស្ទង់មតិអ្នកប្រើប្រាស់ទូទាំងប្រទេស និងការវាយតម្លៃដោយគណៈកម្មការអ្នកជំនាញ។ ក្រុមហ៊ុន Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍បរទេសតែមួយគត់ដែលទទួលបានពានរង្វាន់នៅក្នុងព្រឹត្តិការណ៍នេះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ហើយក៏ត្រូវបានដាក់ឈ្មោះក្នុងចំណោមម៉ាកយីហោដែលអ្នកប្រើប្រាស់ជឿទុកចិត្តបំផុតចំនួន ៣៩ របស់កូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៦។

ការទទួលស្គាល់នេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ជោគជ័យរបស់ក្រុមហ៊ុនVietjet ទៅជាក្រុមហ៊ុនអាកាសចរណ៍កូនកាត់ ដោយរួមបញ្ចូលគ្នានូវតម្លៃសំបុត្រយន្តហោះដែលមានតម្លៃសមរម្យជាមួយនឹងផលិតផល និងសេវាកម្មកាន់តែប្រសើរឡើង ខណៈដែលក្រុមហ៊ុននេះបន្តវិនិយោគលើការពង្រីកបណ្តាញ ដើម្បីផ្តល់ជូនអ្នកធ្វើដំណើរនូវជម្រើស និងការតភ្ជាប់កាន់តែច្រើន។ ចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងដាក់ឱ្យដំណើរការផ្លូវហោះហើរត្រង់ថ្មីដែលភ្ជាប់ទីក្រុងហាណូយជាមួយទីក្រុងប្រាក (សាធារណរដ្ឋឆែក) និងទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ក៏ដូចជាទីក្រុងហូជីមិញជាមួយទីក្រុងកូឡុំបូ (ស្រីលង្កា)។

អ្នកដំណើរដែលហោះហើរជាមួយ Vietjet នឹងរីករាយក្នុងការធ្វើដំណើរជាមួយហោះទំនើបៗ និងសន្សំសំចៃប្រេងឥន្ធនៈ ជម្រើសតម្លៃសំបុត្រដែលអាចបត់បែនបាន សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងរួសរាយរាក់ទាក់ព្រមទាំងជម្រើសអាហារក្តៅៗជាច្រើនមុខដែលមានមុខម្ហូបវៀតណាមនិងអន្តរជាតិពេញនិយម រួមទាំងហ្វឺ និងបាញ់មី រួមជាមួយនឹងកាហ្វេទឹកដោះគោទឹកកកវៀតណាមដ៏ល្បីល្បាញ។ ជើងហោះហើរពិសេសមួយចំនួនក៏មានការសម្តែងរបាំវប្បធម៌ពិសេសៗនៅលើយន្តហោះផងដែរដែលបង្កើតបទពិសោធន៍ធ្វើដំណើរដែលមិនអាចបំភ្លេចបានលើសពីការដឹកជញ្ជូន៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...