អត្ថប្រយោជន៍ ៥ យ៉ាង របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates  កំពុងធ្វើឱ្យដំណើរកម្សាន្តរបស់លោកអ្នក​កាន់តែមានទំនុកចិត្ត

Date:

ភ្នំពេញ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ – តាមរយៈការផ្តល់ជូនសេវាការផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរដោយមានភាពបត់បែន ការធានារ៉ាប់រងលើការធ្វើដំណើរ និងកម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តពិសេសសម្រាប់សមាជិក Emirates Skywards ឆ្លុះបញ្ចាំងពីការបន្តផ្តល់ជូនភ្ញៀវទេសចរមកពីប្រទេសកម្ពុជានូវភាពបត់បែន និងជម្រើសកាន់តែច្រើន ព្រមទាំងអាចរៀបចំផែនការធ្វើដំណើរ ប្រកបដោយភាពសប្បាយរីករាយតាំងពីពេលកក់សំបុត្រ រហូតដល់គោលដៅធ្វើដំណើររបស់ពួកគាត់។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ថ្មីៗបំផុត៖

១. ការផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរទៅកាន់ទីក្រុងឌូបៃដោយឥតគិតថ្លៃ និងគ្មានកំណត់​

ចាប់ពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦ ភ្ញៀវទេសចរធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ អាចធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទដំណើរកំសាន្តបានតាមតម្រូវការ ដោយឥតគិតថ្លៃ និងគ្មានកំណត់សម្រាប់សំបុត្រគ្រប់ប្រភេទ។ ការផ្លាស់ប្តូរកាលបរិច្ឆេទដោយឥតគិតថ្លៃ និងគ្មានកំណត់ត្រូវបានអនុវត្តចំពោះប្រភេទសំបុត្រ Saver,​ Flex, សម្រាប់ថ្នាក់ Economy​​ និង Special, Saver, Flex សម្រាប់ថ្នាក់ Business Class។

ប្រភេទសំបុត្រ Economy Flex Plus, Premium Economy, Business Flex Plus និង First Class នៅតែបន្តផ្តល់ភាពងាយស្រួលក្នុងការបត់បែនជូនដល់ភ្ញៀវទេសចរ។​

២. ការបង្វិលសងប្រាក់ក្នុងតម្លៃទាបជាងមុន

Emirates ក៏បានកាត់បន្ថយថ្លៃសេវាបង្វិលសងប្រាក់សម្រាប់ជើងហោះហើរទៅកាន់ទីក្រុងឌូបៃយ៉ាងច្រើនផងដែរ ដោយនៅសល់ត្រឹម ៥០ ដុល្លារអាមេរិក សម្រាប់សំបុត្រប្រភេទ Saver និង ២៥ ដុល្លារអាមេរិក សម្រាប់សំបុត្រប្រភេទ Flex សម្រាប់ថ្នាក់ Economy។ សម្រាប់ថ្នាក់ Business Class ថ្លៃសេវាបង្វិលសងប្រាក់គឺត្រឹម ៥០ ដុល្លារអាមេរិកសម្រាប់សំបុត្រប្រភេទ Special និង Saver និង ២៥ ដុល្លារអាមេរិក សម្រាប់សំបុត្រប្រភេទ Flex។** ការផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ដោយឥតគិតថ្លៃ និងគ្មានកំណត់ អត្ថប្រយោជន៍ថ្មីនេះ អនុញ្ញាតឱ្យអ្នកដំណើរអាចកែប្រែ ឬលុបចោលការកក់សំបុត្ររបស់ខ្លួន ដោយមានការពិន័យតិចតួច មិនថាក្នុងស្ថានភាពបែបណាឡើយ។

៣. ការផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរដោយឥតគិតថ្លៃ សម្រាប់គ្រប់គោលដៅក្នុងបណ្តាញហោះហើរ

អ្នកដំណើរដែលធ្វើដំណើរទៅកាន់គ្រប់គោលដៅក្នុងបណ្តាញជើងហោះហើររបស់ Emirates នឹងទទួលបាន ការផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរមួយលើកដោយឥតគិតថ្លៃ សម្រាប់សំបុត្រដែលបានកក់ចាប់ពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ រួមទាំងការធ្វើដំណើរដែលត្រូវតភ្ជាប់ជើងហោះហើរតាមទីក្រុងឌូបៃផងដែរ។ អ្នកដំណើរក៏អាចរក្សាទុកតម្លៃសំបុត្ររយៈពេល ២៤ ម៉ោងដោយឥតគិតថ្លៃ ខណៈពេលដែលពួកគាត់កំពុងរៀបចំផែនការធ្វើដំណើររបស់ខ្លួន។*

៤. ការធ្វើដំណើរជាមួយធានារ៉ាប់រង

កញ្ចប់សេវាធានារ៉ាប់រងការធ្វើដំណើររបស់ Emirates មានសម្រាប់អ្នកដំណើរដែលកក់ជើងហោះហើរចេញពីប្រទេសកម្ពុជា។ អតិថិជនអាចទិញកញ្ចប់ធានារ៉ាប់រងនេះ ដោយផ្ទាល់នៅពេលកក់ជើងហោះហើរនៅលើគេហទំព័រផ្លូវការរបស់ Emirates ឬបន្ថែមសេវាកម្មនេះនៅពេលក្រោយទៅក្នុងការកក់ដែលមានស្រាប់ តាមរយៈផ្នែក “Manage a Booking” ។ ការធានារ៉ាប់រងនេះ រួមបញ្ចូលទាំងការថែទាំសុខភាពបន្ទាន់ ការលុបចោល ឬការពន្យារពេលការធ្វើដំណើរ និងបញ្ហាពាក់ព័ន្ធនឹងអីវ៉ាន់។

៥. ភាពបត់បែន និងការសន្សំពិន្ទុកាន់តែច្រើនសម្រាប់សមាជិក Emirates Skywards

សមាជិក Emirates Skywards អាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការធ្វើដំណើររបស់ពួកគាត់ ជាមួយនឹងភាពបត់បែនផ្សេងទៀត ក្នុងឱកាសតំឡើងកម្រិតសមាជិកភាព និងការសន្សំពិន្ទុនៅពេលប្រើប្រាស់ Miles របស់ខ្លួន។

រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ សមាជិកអាចទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

  • ត្រូវការ Tier Miles តិចជាងមុន ២០% ដើម្បីឈានដល់កម្រិត Silver, Gold និង Platinum។
  • ទទួលបាន Tier Miles បន្ថែម ២០% សម្រាប់ជើងហោះហើរជាមួយ Emirates និង flydubai។
  • សន្សំបានកាន់តែច្រើនជាមួយ Cash+Miles ដោយប្រើ ២,០០០ Miles ស្មើនឹង ៣០ ដុល្លារអាមេរិក ជំនួសឲ្យអត្រាធម្មតា ១៥ ដុល្លារអាមេរិក នៅពេលប្រើ Miles សម្រាប់ជើងហោះហើររបស់ Emirates ឬ flydubai, អីវ៉ាន់លើសទម្ងន់ ការប្រើប្រាស់ Lounge និងការជ្រើសរើសកៅអី។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.emirates.com។

*តម្លៃបន្ថែមនឹងត្រូវបានទូទាត់ ប្រសិនបើ តម្លៃសំបុត្រប្រភេទខុសគ្នា។

**ថ្លៃសេវាចំពោះការខកខានប្រើប្រាស់ជើងហោះហើរ (No-show) នៅតែរក្សាដដែល។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅសំឡេង និងផតខាស់៕

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ ជួយបញ្ជូនក្មេងស្រីម្នាក់ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត តាមរយៈអូប័រល្បឿនលឿន GTVC

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ​ កាលពីល្ងាចថ្ងៃទី២១ ខែសីហា...

កម្មវិធីប្រកួតថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ ប្រចាំឆ្នាំ២០២៦៖ ភ្ជាប់ទេពកោសល្យ និងធនធានផ្នែកបច្ចេកវិទ្យា

ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់ជាតិកម្ពុជា ឆ្នាំ២០២៦ (CNCC 2026) បានបើកជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា នៅរាជធានីភ្នំពេញ ដោយផ្តល់នូវវេទិកាសម្រាប់សិក្ខាកាម ក្នុងការបង្ហាញចំណេះដឹង...

ភាគហ៊ុនក្រុមហ៊ុនជាថូខិនឌីជីថល៖ ទីផ្សារមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងសំណួរថ្មីអំពីគុណភាព

នៅរាជធានីភ្នំពេញជាពេលយប់ជ្រៅទៅហើយ ស្របពេលជាមួយនឹងទីផ្សារភាគហ៊ុននៅទីក្រុងញូវយ៉កនៅបើកទ្វារសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ។ សម្រាប់វិនិយោគិននៅទូទាំងតំបន់អាស៊ី ម៉ោងធ្វើការបែបនេះពុំសូវផ្ដល់ភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការអាចទិញ និងលក់ភាគហ៊ុនរបស់ក្រុមហ៊ុនធំៗបំផុតក្នុងពិភពលោកឡើយ។ នេះគឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាប្រឈមជាក់ស្ដែងជាច្រើន ដែលវិស័យហិរញ្ញវត្ថុជាសកលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ...

Vietjet ទទួលបានពានរង្វាន់ពីរគឺ «ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង «ឯកសណ្ឋានបុគ្គិលកកាប៊ីនល្អបំផុត» ដែលបានបោះឆ្នោតជ្រើសរើសដោយអ្នកធ្វើដំណើរទូទាំងពិភពលោក

ភ្នំពេញ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjetទទួលបានពានរង្វាន់ពីរគឺ «ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង...