ម៉ាស៊ីនត្រជាក់ស៊េរីថ្មី Samsung WindFree បានដាក់សម្ពោធ ជាផ្លូវការក្នុងកម្មវិធី ជួបជុំអាជីវករទូទាំងប្រទេស

Date:

នៅដើមឆ្នាំ 2024 នេះ ក្រុមហ៊ុន សាមសុង បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះក៏ មានការរៀបចំកម្មវិធីជួបជុំជាមួយអាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខាអេឡិចត្រូនិក សាមសុងនៅទូទាំងប្រទេស ក្រោមកម្មវិធី “រាត្រីសេអ៊ូល” នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ

ក្នុងកម្មវិធី “រាត្រីសេអ៊ូល” នេះ បានដាក់តាំងបង្ហាញនូវផលិតផល, ការភ្លក់អាហារសម្រន់ បែបកូរ៉េ, ការលេងហ្គេមកម្សាន្តផ្សេងៗដើម្បីទទួលបានរង្វាន់ជាច្រើនពីសាមសុង និងការ ផ្ដិតយករូបភាពភ្លាមៗ ជាមួយសម្លៀកបំពាក់បែបប្រពៃណីកូរ៉េដ៏ស្រស់ស្អាត។

ស្របពេលនៃកម្មវិធីជួបជុំដ៏សប្បាយរីករាយនេះ ក៏មានការដាក់សម្ពោធនូវផលិតផលថ្មី របស់ សាមសុង គឺ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីម៉ូដែល WindFree  ដែលជាជម្រើសម៉ាស៊ីន ត្រជាក់ដ៏វៃឆ្លាតបំផុត។ ក្នុងនោះក៏មានការបង្ហាញនូវ ម៉ូនីទ័រ ស៊េរីចុងក្រោយបង្អស់ Samsung Odyssey OLED ផងដែរ។

សម្រាប់ម៉ាស៊ីនត្រជាក់ Samsung WindFree  បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើប និងថ្មី បំផុត ដែលមានតែមួយគត់ក្នុងការផ្ដល់នូវខ្យល់ត្រជាក់ស្រទន់មិនធ្វើឱ្យរងា។ ហើយទាំង នេះ គឺជាមុខងារដ៏ពិសេសរបស់ម៉ាស៊ីនត្រជាក់ Samsung WindFree   ដែលផ្ដល់ឱ្យអ្នក ប្រើប្រាស់នូវភាពងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា។

* Samsung WindFree

1. WindFree Cooling

– ផ្ដល់ខ្យល់ត្រជាក់បែបធម្មជាតិ មានផាសុកភាព គ្មានអារម្មណ៍រងា មិនប៉ះពាល់ដល់ស្បែក

– បញ្ចេញចំហាយខ្យល់ស្រទន់តាមរន្ធតូចៗ 23,000 រន្ធ

– ប្រើប្រាស់ថាមពលតិច និងជួយសន្សំសំចៃភ្លើងរហូតដល់ 77% បើធៀបជាមួយនឹងមុខងារ Fast Cooling

– សំឡេងស្ងាត់ល្អ

 2. SmartThings

– គ្រប់គ្រងដោយ AI និងបញ្ជាម៉ាស៊ីនត្រជាក់ពីចម្ងាយតាមទូរស័ព្ទដៃ

– កំណត់សីតុណ្ហភាព និងគ្រប់គ្រងការប្រើប្រាស់ម៉ាស៊ីនត្រជាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែងជាមួយកម្មវិធី SmartThings ព្រមជាមួយ AI Energy Saving Mode ជួយសន្សំសំចៃបានបន្ថែម 20%

 3.  4-in-1 Filter

– តម្រងចាប់ធូលីដែលជួយកម្ចាត់ មេរោគ បាក់តេរី អាលែកហ្សី និងលម្អងធូលី PM2.5 រហូតដល់ 99% ដោយត្រូវបានធ្វើតេស្ត និងអង្កេតដោយស្ថាប័ន Intertek។ 

– ជួយឱ្យម៉ាស៊ីនត្រជាក់របស់អ្នកដំណើរការបានស្រួលផ្ដល់នូវខ្យល់បរិសុទ្ធ 

ជាពិសេស ម៉ាស៊ីនត្រជាក់ Samsung WindFree ក៏មានភាពធន់រឹងមាំដោយកន្ទុយ ម៉ាស៊ីនត្រជាក់បំពាក់នូវបច្ចេកវិទ្យា DuraFin ដែលការពារភាពច្រែះ ប្រើប្រាស់បានយូរធន់ នឹងអាកាសធាតុគ្រប់កាលៈទេសៈ ទោះនៅតំបន់សមុទ្រក៏ដោយ ហើយបានឆ្លងកាត់ការធ្វើ តេសសាកល្បងជាមួយនឹងទឹកអាស៊ីតលើសពី 100 ថ្ងៃ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះដែរ ក្រុមហ៊ុន សាមសុង ក៏សូមថ្លែងអំណរគុណដល់គ្រប់ អាជីវករ លក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិកសាមសុងទូទាំងប្រទេសកម្ពុជា ដែល តែងតែបន្តគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលរបស់សាមសុង។

ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថាអតិថិជន ព្រមទាំងអាជីវករទាំង អស់នឹងនៅតែជឿជាក់ គាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀត ដើម្បីភាពរីកចម្រើន និងភាពសុខដុមរមនាទាំងអស់គ្នាជានិរន្តរ៍។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ជួយយកស្រីម្នាក់ជាប្រពន្ធកងទ័ព ពីកោះរ៉ុង មកសម្រាលកូននៅមន្ទីរពេទ្យខេត្ត និងឧបត្ថម្ភ២ពាន់ដុល្លារ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លាអាមេរិក ជូនដល់ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ ដែលបានបែកទឹកភ្លោះសម្រាលកូន...

មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន...

“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប

ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ...