ប៊ីអេហ្វអិកស៍ ខាភីថល រៀបចំសិក្ខាសាលាស្ដីអំពី «ឱកាសការងារ និងការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា» 

Date:

ភ្នំពេញ៖ ក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល ឯ.ក (BFX Capital) បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ឱកាសការងារ និងការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា» ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ និងនិស្សិតជាច្រើនរូប ដែលប្រារព្ធឡើងនាល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលកវិទ្យល័យភូមិន្ទភ្នំពេញ។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងពង្រីកចំណេះដឹងហិរញ្ញវត្ថុ និងបើកបង្ហាញពីសក្តានុពលនៃទីផ្សារឧបករណ៍និស្សន្ទ (Derivatives Market) នៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនេះដែរ លោកស្រី ប៊ុន សុវ៉ាត់ឌី    តំណាងក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល បានលើកឡើងផងដែរថា៖ ថ្ងៃនេះ ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានមកឈរនៅទីនេះ ក្នុងនាមជាប្រធានប្រតិបត្តិរបស់ BFX Capital និងជាប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទ ដើម្បីចែករំលែកទស្សនវិស័យអំពីពិភពលោកដែលកំពុងវិវត្តយ៉ាងលឿននេះ។

លោកស្រីបន្ថែមទៀតថា ចក្ខុវិស័យនៃវិស័យឧបករណ៍និស្សន្ទ ជាវិស័យឧបករណ៍និស្សន្ទមិនមែនគ្រាន់តែជាការជួញដូរលេខ ឬរូបិយប័ណ្ណនោះទេ។ វាកគឺជា “សរសៃឈាម” នៃសេដ្ឋកិច្ចសកល ដែលផ្តល់នូវយន្តការគ្រប់គ្រងហានិភ័យ (Hedging) និងការបង្កើនសន្ទនីយភាពក្នុងទីផ្សារ។ 

ក្នុងនាមជាប្រធានសមាគម ខ្ញុំមើលឃើញថា ទីផ្សារនេះនៅកម្ពុជាមានសក្តានុពលខ្លាំងណាស់។ ការជួញដូរឧបករណ៍និស្សន្ទប្រកបដោយវិជ្ជាជីវៈ គឺជាការចូលរួមចំណែកធ្វើឱ្យទីផ្សារហិរញ្ញវត្ថុជាតិរបស់យើង កាន់តែមានភាពទុំពេញ និងមានការទទួលស្គាល់ពីអន្តរជាតិ។

ទន្ទឹមនឹងនេះ BFX Capital និងសមាគម នឹងបន្តបើកទ្វារស្វាគមន៍អ្នកដែលមានឆន្ទៈចង់រៀនសូត្រ និងមានមហិច្ឆតាចង់ក្លាយជាអ្នកជំនាញហិរញ្ញវត្ថុដែលមានស្តង់ដារខ្ពស់។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានផ្តល់ឱកាសឱ្យយើងខ្ញុំបានមកចែករំលែកចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ។ យើងខ្ញុំជឿជាក់ថា តាមរយៈការសហការរវាងស្ថាប័នអប់រំ និងស្ថាប័នវិជ្ជាជីវៈ យើងនឹងអាចកសាងជំនាន់ថ្មីមួយ ដែលមានសមត្ថភាពខ្ពស់ និងអាចប្រកួតប្រជែងបាននៅលើឆាកអន្តរជាតិ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យការស្នើការលើកទឹកចិត្តពិសេស លើកទី ២៥ និងពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មីនៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក

នាព្រឹកថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ២៥ ដើម្បីពិនិត្យគម្រោង វិនិយោគ...

អត្តសញ្ញាណវប្បធម៌ខ្មែរ ក្នុងជិវភាពរបស់នៅថ្មី នៅប្រទេសវៀតណាម

តាមរយៈកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ការងារអភិរក្សវប្បធម៌ខ្មែរក្នុងអំឡុងពេលពេលកន្លងមកត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង ដោយផ្សារភ្ជាប់ជាមួយនឹងការប្រកបមុខរបរចិញ្ចឹមជីវិត ការអប់រំ ការកាត់បន្ថយភាពក្រីក្រ...

អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹមនៅកម្ពុជា

ភ្នំពេញ៖​ ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពសត្វ អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញថ្មីមួយ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹម និងបង្កើនការយល់ដឹងបន្ថែមអំពីបញ្ហាពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ...