វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពាន Prize of the Jury ជាផលិតផលល្អផ្តាច់គេទូទាំងពិភពលោក បង្កើតកំណត់ត្រានិងប្រវត្តិសាស្រ្តថ្មីក្នុងឧស្សាហកម្មភេសជ្ជៈនៅប្រទេសកម្ពុជា

Date:

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ បានបង្កើតសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា ដោយផលិតផល វឌ្ឍនៈ ព្រីមៀមឡៃ បានឈ្នះពានរង្វាន់ ផ្រាយ៍ អស ដឺ ជូរី (Prize of the Jury) 2026 ពី Monde Selection ដែលជាពានកិត្តិយសខ្ពស់បំផុតមួយក្នុងឧស្សាហកម្មភេសជ្ជៈពិភពលោក យកឈ្នះផលិតផលដែលមានអាយុកាលរាប់រយឆ្នាំពីប្រទេស អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ និងបណ្តាប្រទេសជាង ៩០ ផ្សេងទៀត រហូតបានក្លាយជាផលិតផលល្អផ្តាច់គេទូទាំងពិភពលោក។ នេះគឺជាកំណត់ត្រានិងជាប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់។

ពានរង្វាន់ Prize of the Jury ជាពានរង្វាន់ដ៏មានកិត្យានុភាពខ្ពស់បំផុតពី Monde Selection ហើយផ្តល់ជូនតែមួយប៉ុណ្ណោះក្នុងមួយឆ្នាំ។

ជារៀងរាល់ឆ្នាំ គណៈកម្មការវាយតម្លៃឯករាជ្យ ធ្វើការជ្រើសរើសយកផលិតផលកំពូលៗដែលមានស្តង់ដារគុណភាពខ្ពស់បំផុតមកពីជាង ៩០ ប្រទេសជុំវិញពិភពលោក ដើម្បីធ្វើការប្រកួតប្រជែង និងចម្រាញ់យកផលិតផលដែលល្អផ្តាច់គេតែមួយប៉ុណ្ណោះ សម្រាប់ទទួលពានរង្វាន់ Prize of the Jury នេះ។ តាមរយៈការវាយតម្លៃយ៉ាងតឹងរឹង និងម៉ត់ចត់បំផុត ដោយផ្អែកលើកត្តាគុណភាព រសជាតិ ក្លិន ពណ៌ និងរូបរាង នៅទីបំផុតគណកម្មការបានសម្រេចគ្នាជាឯកច្ឆន្ទបោះឆ្នោតឲ្យផលិតផល វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពានរង្វាន់កម្រិតកំពូលមួយនេះសម្រាប់ឆ្នាំ ២០២៦។

គួររំលឹកផងដែរថា កន្លងមកគណកម្មការវាយតម្លៃតែងជ្រើសរើស និងផ្តល់ពានរង្វាន់ផលិតផលល្អផ្តាច់គេទូទាំងពិភពលោក Prize of the Jury នេះជូនផលិតផលដែលផលិតនៅសហភាពអ៉ឺរ៉ុបប៉ុណ្ណោះ ដែលជាទូទៅមានរសជាតិខ្លាំង ដិត និងល្វីង។ ប៉ុន្តែ វឌ្ឍនៈ ព្រីមៀមឡៃ របស់កម្ពុជា បានបំបែកឯតទគ្គកម្មដោយផ្លាស់ប្តូរផ្នត់គំនិតគណកម្មការឲ្យងាកមកពេញចិត្តនឹងស្តង់ដារគុណភាព ជាពិសេសរសជាតិស្រាលស្រទន់ ដែលកើតចេញពីភាពប៉ិនប្រសព្វ ភាពច្នៃប្រឌិតខ្ពស់ និងភាពសម្រិតសម្រាំងនៅគ្រប់ដំណាក់កាលផលិត។

ជ័យជម្នះនេះបាននាំភាពភ្ញាក់ផ្អើលលើឆាកអន្តរជាតិ ហើយបាននាំឲ្យអន្តរជាតិស្គាល់ប្រទេសកម្ពុជា និងផលិតផលរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើង ដែលនេះគឺមិនត្រឹមតែជាកិត្តិយសសម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល ក្នុងការនាំយកស្តង់ដារគុណភាពនៃផលិតផលរបស់កម្ពុជាទៅកាន់ពិភពលោក។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...