Taobao Cambodia បើកយុទ្ធនាការ Double 11 ដ៏ធំប្រចាំឆ្នាំជាមួយការផ្តល់ជូនពិសេស សម្រាប់អ្នកប្រើប្រាស់កម្ពុជា នូវកន្លែងទទួលទំនិញជាង 1000ទីតាំង និងការចូលរួមពីតារាសម្តែងចិនដ៏ល្បីល្បាញ Zhang Linghe

Date:

ភ្នំពេញ៖ Taobao Cambodia បានប្រកាសបើកយុទ្ធនាការលក់ទំនិញដ៏ធំប្រចាំឆ្នាំ “Double 11 Shopping Festival” ជាផ្លូវការ ដោយនាំមកនូវការបញ្ចុះតម្លៃដ៏គួរឱ្យចាប់អារម្មណ៍ អត្ថប្រយោជន៍ពិសេសសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា និងបទពិសោធន៍ទិញទំនិញកាន់តែទំនើប និងងាយស្រួលជាងមុន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2026 ដោយផ្តល់ឱកាសឱ្យអ្នកចូលចិត្តទិញទំនិញអនឡាញ អាចស្វែងរកផលិតផលដែលខ្លួនពេញចិត្ត ចាប់ពីសម្លៀកបំពាក់តាមនិន្នាការថ្មីៗ ផលិតផលសម្រស់ គ្រឿងបច្ចេកវិទ្យា រហូតដល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងតម្លៃកាន់តែសមរម្យ។

កាន់តែពិសេសសម្រាប់អ្នកគាំទ្ររឿងភាគចិន Taobao ក៏បានសហការជាមួយ Zhang Linghe (ចាង លីងហឺ) តារាសម្តែងចិនដ៏មានប្រជាប្រិយភាព ដែលនឹងបង្ហាញវត្តមាននៅលើផ្ទាំងផ្សព្វផ្សាយពិសេសក្នុងកម្មវិធី Taobao និងវីដេអូផ្សព្វផ្សាយថ្មីរបស់ម៉ាក។ អ្នកគាំទ្រក៏អាចចូលរួមសកម្មភាពស្វែងរករង្វាន់ពិសេសប្រចាំថ្ងៃ និងរង់ចាំទស្សនាការផ្សាយផ្ទាល់ពិសេសរបស់តារារូបនេះក្នុងអំឡុងយុទ្ធនាការ Double 11 ផងដែរ។

-ទិញទំនិញកាន់តែងាយស្រួល ជាមួយទីតាំងទទួលទំនិញជិត 1,000 កន្លែងទូទាំងកម្ពុជា
Taobao Cambodia បានបន្តពង្រីកបណ្តាញសេវាកម្មនេះតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួនបី រួមមាន ZTO Express, CE Express និង LODA គ្របដណ្តប់លើទីក្រុងសំខាន់ៗ និងតំបន់ធំៗទូទាំងប្រទេស អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសទីតាំងទទួលកញ្ចប់ទំនិញដែលសមស្របនឹងតម្រូវការ និងការធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួន និងកាត់បន្ថយចម្ងាយរវាងទីតាំងទទួលទំនិញពីប្រមាណ 2 គីឡូម៉ែត្រ មកត្រឹម 1 គីឡូម៉ែត្រ។

-ស្វែងរកផលិតផលថ្មីៗ ដែលត្រូវនឹងចំណង់ចំណូលចិត្ត ជាមួយបទពិសោធន៍ DISCOVER
ក្រោមគោលគំនិត “Find Everything and Anything on Taobao” Taobao បានដាក់ឱ្យដំណើរការមុខងារ “DISCOVER” ដែលជាបណ្តាញស្វែងរកហាង និងផលិតផលដែលត្រូវបានជ្រើសរើសដោយផ្អែកលើគុណភាព ភាពប្លែកពីគេ តម្លៃ និងសេវាកម្មទំនិញឆ្លងដែនជាង 3 ពាន់លានមុខ។ មុខងារនេះប្រមូលផ្តុំផលិតផលក្នុង 15 ប្រភេទសំខាន់ៗ ដូចជា សម្លៀកបំពាក់នារី និងបុរស ស្បែកជើង គ្រឿងសង្ហារិម ប្រដាប់ក្មេងលេង សម្ភារៈការិយាល័យ ផលិតផលសម្រាប់សត្វចិញ្ចឹម និងសម្ភារៈកីឡា ជាដើម។

សម្គាល់៖ មុខងារ DISCOVER បច្ចុប្បន្នមាននៅលើកម្មវិធី Taobao កំណែភាសាចិនប៉ុណ្ណោះ។

លើសពីនេះ Taobao ក៏កំពុងអភិវឌ្ឍឧបករណ៍ជំនួយទិញទំនិញដោយបច្ចេកវិទ្យា AI ដូចជា ការសាកល្បងសម្លៀកបំពាក់ និងគ្រឿងសម្អាងបែបនិម្មិត និងការមើលគ្រឿងសង្ហារិមក្នុងលំហបន្ទប់តាមបច្ចេកវិទ្យា AR ដើម្បីជួយឱ្យអ្នកប្រើប្រាស់អាចសម្រេចចិត្តទិញទំនិញបានកាន់តែច្បាស់លាស់។

ក្នុងអំឡុងយុទ្ធនាការ Double 11 អ្នកប្រើប្រាស់នៅកម្ពុជាអាចរីករាយជាមួយអត្ថប្រយោជន៍ជាច្រើន រួមមាន៖
-បញ្ចុះតម្លៃរហូតដល់ 15% លើទំនិញទូទាំងវេទិកា។
-ដឹកជញ្ជូនឥតគិតថ្លៃ សម្រាប់ការបញ្ជាទិញដែលមានតម្លៃលើសពី 14 ដុល្លារ តាមលក្ខខណ្ឌកម្មវិធី។
-លើកលែងកម្រៃសេវាប្រតិបត្តិការរហូតដល់ 1 ដុល្លារ សម្រាប់ការទូទាត់ដែលមានសិទ្ធិទទួលបានការផ្តល់ជូន។
-អត្ថប្រយោជន៍សរុបរហូតដល់ 6.8 ដុល្លារ សម្រាប់អ្នកប្រើប្រាស់ថ្មី ដែលរួមមានប័ណ្ណបញ្ចុះតម្លៃ 2.8 ដុល្លារ និងការបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនសម្រាប់ការបញ្ជាទិញដំបូងរហូតដល់ 4 ដុល្លារ។

ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់អ្នកប្រើប្រាស់នៅកម្ពុជា Taobao ក៏បានសហការជាមួយដៃគូធនាគារក្នុងស្រុក ដូចជា៖
-ធនាគារ SATHAPANA (21 តុលា – 13 វិច្ឆិកា 2026): ទទួលបានការបញ្ចុះតម្លៃ 3 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 15 ដុល្លារឡើងទៅ
-ធនាគារ CAMPU (21 តុលា – 14 វិច្ឆិកា 2026):
+អ្នកប្រើប្រាស់ទូទៅ៖ ទទួលបានការបញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 30 ដុល្លារឡើងទៅ
+អ្នកប្រើប្រាស់ថ្មី៖ ទទួលបានការបញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 5 ដុល្លារឡើងទៅ

Taobao Cambodia បន្តប្តេជ្ញាលើកកម្ពស់បទពិសោធន៍ទិញទំនិញអនឡាញ ឱ្យកាន់តែងាយស្រួល ទុកចិត្តបាន និងសម្បូរទៅដោយភាពរីករាយសម្រាប់អ្នកប្រើប្រាស់កម្ពុជា។

កុំឱ្យឱកាសទិញទំនិញដ៏ធំប្រចាំឆ្នាំនេះកន្លងផុតទៅ! សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីកម្មវិធី Double 11 របស់ Taobao Cambodia សូមតាមដានទំព័រ Facebook page , Instagram និង TikTok របស់ Taobao Cambodia ឬចូលទៅកាន់កម្មវិធី Taobao។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›Taobao Cambodia បើកយុទ្ធនាការ Double 11 ដ៏ធំប្រចាំឆ្នាំជាមួយការផ្តល់ជូនពិសេស សម្រាប់អ្នកប្រើប្រាស់កម្ពុជា នូវកន្លែងទទួលទំនិញជាង 1000ទីតាំង និងការចូលរួមពីតារាសម្តែងចិនដ៏ល្បីល្បាញ Zhang Linghe ភ្នំពេញ៖ Taobao Cambodia បានប្រកាសបើកយុទ្ធនាការលក់ទំនិញដ៏ធំប្រចាំឆ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…