ក្រុមរាំ OMG កម្ពុជា ទទួលបានរង្វាន់ ពីសាមសុង យ៉ាងគាប់ចិត្ត បន្ទាប់ពី ទទួលជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ដ៏អស្ចារ្យប្រចាំឆ្នាំ នៅប្រទេស ឥណ្ឌូនេស៊ី!

Date:

(ភ្នំពេញ)ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២០៖ ក្រោយពីនាំជ័យលាភី ចំណាត់ថ្នាក់លេខ ១, ស្នាមញញឹម និងបទពិសោធន៍ ដ៏សែនរំភើប អស្ចារ្យរបស់ OMG កម្ពុជា ក្នុងការប្រកួតក្បាច់រំា លើឆាកអន្តរជាតិ ដោយក្រុម BLACK PINK កូរ៉េធ្វើជា គណៈកម្មការនោះ ថ្ងៃនេះក្រុមហ៊ុន សាមសុង កម្ពុជា បានរៀបចំកម្មវិធី ប្រគល់រង្វាន់ដល់ OMG ដែលជាក្រុម រាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដ៏ល្បីដោយធ្វើឡើងនៅ Samsung Brand Shop ក្រោមអធិបតីភាពគណៈគ្រប់គ្រង ក្រុមហ៊ុន សាមសុង កម្ពុជា និងវត្តមាន អ្នកសារព័ត៌មាន ជាតិយ៉ាងច្រើនផងដែរ!

សូមរំឭកឡើងវិញផងដែរថា ក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ក្រុមរាំ OMG កម្ពុជា ពិតជាមានមោទនភាព និងរំភើបរីករាយក្រៃលែង ដែលបានបង្ហាញ សមត្ថភាព និងនាំយកជ័យជម្នះលើឆាកអន្តរជាតិ មកជូនកម្ពុជា! ហើយអ្វីដែលកាន់តែពិសេសនោះ គឺបានជួបជាមួយ Idol របស់ពួគេផ្ទាល់ផង និងបានចាប់កាន់ដោយ ផ្ទាល់នូវស្មាតហ្វូនស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដ៏ទំនើបអស្ចារ្យជំនាន់ចុងក្រោយ ប្រចាំឆ្នាំ ២០២០ ដោយផ្ទាល់ផង!

ដូច្នេះដើម្បីតបស្នង និងជាសក្ខីភាពនៃព្រឹត្តិការណ៍ ដ៏គួរឱ្យស្ញប់ស្ញែងនេះក្រុមហ៊ុន សាមសុង នឹងធ្វើការប្រគល់រង្វាន់ យ៉ាងពិសេសជូនដល់ OMG ដោយក្នុងនោះម្នាក់ៗ ទទួលបានដូចជា៖

  • Samsung Galaxy Watch Active (Black Pink Edition) មួយគ្រឿង!
  • Samsung Galaxy A80 (Black Pink Edition) មួយគ្រឿង!
  • Galaxy Buds (Black Pink Edition) មួយគ្រឿង!

តាមសម្តី និងចំណាប់អារម្មណ៍ផ្ទាល់របស់ក្រុម OMG បានបង្ហាញថា ក្រុមហ៊ុន សាមសុង មិនគ្រាន់តែផ្តល់ជូននូវផលិតផលក៏ដូចជាបច្ចេកវិទ្យាទំនើបៗប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ និងមោទនភាពដែលមិនអាចកាត់ថ្លៃបានក្នុងការធ្វើជាក្រុមរាំតំណាងឱ្យផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា!

ទាំងក្រុមរាំ OMG និងអតិថិជនក្នុង ប្រទេសកម្ពុជា ក៏ដូចជាអ្នកគាំទ្រផលិតផល សាមសុង ទាំងអស់ទូទាំងពិភពលោក សង្ឃឹមយ៉ាងមុតមាំថា សាមសុង នឹងនៅតែផ្តល់ជូន ផលិតផលជាមួយ បច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យនៅ ពេលខាងមុខឆាប់ៗនេះបន្តទៀត!

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...