តំណាងក្រុមហ៊ុន សាងសង់ បុរី អូរ៉ូរ៉ា ស៊ីធី៖ “ក្រៅពីតម្លៃសមរម្យ និងឈរលើគុណធម៌ ក្រុមហ៊ុនសាងសង់ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាព មិនឲ្យមានការកេងបន្លំ គុណភាពសំណង់ឡើយ”

Date:

ចាប់ផ្តើមដំណើរការសាងសង់ និងដាក់លក់ នូវគម្រោងទី១ បុរីអូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ អ្វីដែលក្រុមហ៊ុន ផ្តោតសំខាន់បំផុត និងធានាចំពោះអតិថិជនរបស់ខ្លួននោះ គឺគុណភាព ដែលឆ្លុះបញ្ចាំងពី គុណធម៌ មិនកេងបន្លំ និងចង់ចំណេញ ដោយមិនខ្វល់ពីសុវត្ថិភាព របស់អតិថិជននោះទេ នេះជាការលើកឡើងរបស់លោក គឹម សួរ អ្នកតំណាងក្រុមហ៊ុនសាងសង់ បុរី អូរ៉ូរ៉ា ស៊ីធី ។

លោក ឃិន សារ៉ាត់ ប្រធានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា “អ្វីដែលក្រុមហ៊ុន បុរី អូរ៉ូរ៉ា ស៊ីធី បាននឹងកំពុងយកចិត្តទុកដាក់ ផ្តោតសំខាន់បំផុត ទៅលើគុណភាពសំណង់ ដែលឈរលើគុណធម៌ និងជាទិសដៅយូរអង្វែង របស់ក្រុមហ៊ុន ដើម្បីផ្តល់ទៅអោយអតិថិជន ដែលចំណាយប្រាក់ ញើសឈាមរបស់ខ្លួន ចង់បាននូវលំនៅដ្ឋាន ស្រស់ស្អាត ស៊ីវីល័យ និងមានសុវត្ថិភាពខ្ពស់” ។

ចង់ដឹងថា បុរីអូរ៉ូរ៉ាស៊ីធី មានអ្វីជាគន្លឹះ ក្នុងការនាំយក នូវគុណភាពសំណង់ ដើម្បីធ្វើឲ្យអតិថិជន មានភាពជឿជាក់នោះ លោក ណឹម បញ្ញា វិស្វករត្រួតពិនិត្យ បច្ចេកទេសរបស់ បូរី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា “ដើម្បីធានាបាន លើគុណភាពស្តង់ដា ររស់នៅប្រកបដោយសុវត្ថិភាព ក្រុមការងាររបស់លោក បានចុះពិនិត្យជាប្រចាំ និងតាមដាន លើការសាងសង់ ដោយយកចិត្តទុកដាក់បំផុត ។

លោក ណឹម បញ្ញា បានឲ្យដឹងទៀតថា “មកទល់នឹងបច្ចុប្បន្ននេះ ដំណើរការនៃគំរោងសាងសង់ ទាំងមូលបានប្រហែល 30% ហើយ នៃគំរោងសរុប ដោយការសាង់ មានលក្ខណៈ ស្តង់ដារខ្ពស់ មានវិស្វករ ចាំត្រួតពិនិត្យ គ្រប់ដំណាក់កាល នៃការងារ ហើយយើង មានប្លង់ច្បាស់លាស់ក្នុងការធ្វើ និងមានវិស្វករប្រចាំត្រួតពិនិត្យ គ្រប់លក្ខខណ្ឌការងារ” ។

លោកបានបន្ថែមថា “បើនិយាយអំពី ការសាងសង់ យើងប្រើប្រភេទដែកសុទ្ធតែ​ មានកម្លាំងខ្លាំងរហូតដល់ ៣៩០ ខណៈដែលបុរីមួយចំនួន ប្រើប្រាស់ដែក ដែលមានកម្លាំងត្រឹមតែ ២៩០ប៉ុណ្ណោះ នេះជាចំណុចដែលក្រុមវិស្វករ សាងសង់បុរី បានគិតគូរចំបង ទៅលើគុណភាព និងសុវត្ថិភាព ។ ចំពោះសសរ យើងមានទំហំ 2តឹកx3តឹក នឹងប្រើដែក 16លី រហូតដល់ 6ដើម រីឯធ្នឹមវិញ យើងប្រើ 3តឹកx2តឹក នឹង ប្រើដែក16លី 6ដើម ។ សំរាប់ប្លង់សេគ្រប់ជាន់ យើងប្រើដែក 10លី នឹងរៀបស្រទាប់ដែកដល់ 2ស្រទាប់ នឹងចាក់កំរាស់រហូត ដល់ 1.2តឹក ខណៈដែលបេតុងវិញ ​ត្រូវបានជ្រើសរើស បេតុងគុណភាពខ្លាំង មានកម្លាំងរហូតដល់ ៣២ស៊ីឡាំង លើកលែងតែជាន់ផ្ទាល់ដី យើងប្រើដែក 10លី នឹងចាក់កំរាស់ 0.80តឹក ។

លោក ឃិន សារ៉ាត់ ប្រធានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ធ្លាប់បានលើកឡើងថា បុរី អូរ៉ូរ៉ា ស៊ីធី ត្រូវបានគិតគូរខ្ពស់ ទៅលើការសាងសង់ ដើម្បីសម្រេចបាននូវស្តងដារខ្ពស់ បែបអូស្ត្រាលី ដែលបានបូករួមទាំងការសិក្សា គ្រប់ជ្រុងជ្រោយ ជាមួយលក្ខណៈពិសេស ដែលស្ថិតក្នុងភូមិសាស្ត្រល្អ រីកចម្រើនខ្លាំង ការទិញ-លក់ ងាយនឹងទទួលបាន ផលចំណេញភ្លាមៗ លំនៅដ្ឋានផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភាព និងអាចប្រកបរបររកស៊ី ធ្វើជាអាគារការិយាល័យជួល និងការិយាល័យក្រុមហ៊ុនជាដើម ។

បុរី អូរ៉ូរ៉ា ស៊ីធី មានទំហំផ្ទះធំទូលាយ ទទឹង ៤.៥០ម និងកំពស់ ៣ជាន់កន្លះ មាន៤បន្ទប់គេង ស្ថិតក្នុងគម្រោង សាងសង់ស្តង់ដារខ្ពស់ យកចិត្តទុកដាក់ ចំពោះការសាងសង់ផ្ទះ តាមលក្ខខណ្ឌបច្ចេកទេស គ្រប់ជ្រុងជ្រោយ ទីធ្លាមុខផ្ទះធំស្រឡះ និងមានផ្លូវធំទូលាយ ព្រមទាំងមានដើមឈើធំៗ អមនៅតាមដងផ្លូវផងដែរ ដោយឡែកហេដ្ឋារចនា សម្ព័ន្ធមានប្រឡាយទឹកធំៗ មិនបង្កការកកស្ទះ ទឹកជន់លិចឡើយ ។

បុរី អូរ៉ូរ៉ា ស៊ីធី ជាគម្រោងលំនៅដ្ឋានប្រណិត ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នឹងកំពុងសាងសង់ លើផ្ទៃដីជាង ៨ពាន់ម៉ែត្រក្រឡា ហ៊ុព័ទ្ធទៅដោយ ផ្លូវសាធារណៈធំៗជុំវិញ រីឯសំណង់លំនៅដ្ឋាន មានភាពប្រណិតខ្ពស់ ដោយគ្រោងនឹងបញ្ចប់ ការសាងសង់ ត្រឹមរយៈពេល ២៤ខែ លើគម្រោងទាំងមូល និងអាចប្រគល់ផ្ទះ ជូនអតិថិជន ត្រឹម១៨ខែប៉ុណ្ណោះ ចំពោះតម្លៃវិញ ទាបជាងទីផ្សារ ។ លើសពីនេះទៅទៀត បុរី អូរ៉ូរ៉ា ផ្តល់លក្ខណ្ឌបង់ប្រាក់ ងាយស្រួល និងផ្តល់ការបត់បែន តាមស្ថានភាព របស់អតិថិជន ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ 093 553 855 / 017 222 072 / 017 222 069 / 017 222 071៕



Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...