Samsung Galaxy Z Flip ពណ៌មាសចាំងផ្លេក ដូចកញ្ចក់ឆ្លុះបញ្ចំងពី គុណតម្លៃនៃភាពទាក់ទាញ និងឡូយឆាយបំផុត មានវត្តមាន នៅទីផ្សារកម្ពុជាហើយ! ស៊ីវីល័យ ទាន់សម័យ លេចធ្លោ…

Date:


(ភ្នំពេញ) ថ្ងៃទី ០៧ ខែកក្ដដា ឆ្នាំ ២០២០៖ គិតទៅ Samsung Galaxy Z Flip ពិតជាសាហាវ និងស្ញប់ស្ញែងពេកហើយ បន្ទាប់ពីទទួលបានការគ្រាំទ្រយ៉ាងច្រើនលើសលុបដែលមិនគួរឲ្យជឿ ឥឡូវនេះ កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ទាក់ទាញ និងសែនស៊ីវីល័យអស់ស្ទះមួយនេះ បានបញ្ចេញនូវពណ៌មាសថ្មីប្លែក…ចាំងផ្លេកៗដូចកញ្ចក់…ស្រស់ស្អាតទាក់ភ្នែកមែនទែនស្ទើរតែមិនគួយឱ្យជឿហើយនែ៎ក…!!!

ព្រះអើយ…ពិតជាពិសេស និងឡូយខ្លាំងណាស់កូនពៅមាស…! ឥឡូវនេះចង់ដឹងណាស់ថាតើ Samsung Galaxy Z flip ដ៏គួរឱ្យស្រឡាញ់ និងគួរឱ្យចង់ចាប់កាន់ក្នុងដៃនេះ មានការថែមជូនកម្មវិធីពិសេសអ្វីខ្លះនោះ? ក្រុមហ៊ុននឹងមិនទុកឱ្យឆ្ងល់ និងអន្ទះសារទៀតទេ…ដូច្នេះសូមមកមើលទាំងអស់គ្នា៖

* ការផ្តល់ជូនពិសេស៖

– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 6 ខែចាប់គិតពីថ្ងៃជាវ)!

– ទទួលបានការថែមជូនលេខពិសេសពី Smart ធំហ្មង តម្លៃ 129 ដុល្លារ!

* បញ្ជាក់៖ ប្រូម៉ូសិននេះសម្រាប់តែពណ៌មាសតែប៉ុណ្ណោះ!

ម៉េចដែរប៉ុនហ្នឹង…!  ឮគេនិយាយរាប់លានដងពុំស្មើបានឃើញ និងចាប់កាន់ផ្ទាល់ម្តងឡើយ…! កុំនៅបង្អង់យូរទៀតអី…! ហ៊ានធានាថាពេលលោកអ្នកបានចាប់កាន់នូវនឹងដៃផ្ទាល់គឺពិតជាលង់ស្រឡាញ់ខ្លាំងជាងមើលរូបទៀតហ្ន៎…! ពិតមែនណា៎! បើមិនជឿ…សាកទិញប្រើទៅដឹងហើយ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅ សាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...