ម៉ាស៊ីនត្រជាក់ Samsung 360 Cassette ល្អស័ក្តិសមជាទីបំផុត សម្រាប់អគារពាណិជ្ជកម្មការិយាល័យក្រុមហ៊ុនធំៗ… ហាង… និងផ្សារទំនើបគ្រប់ប្រភេទ…!!

Date:

(ភ្នំពេញ) ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០៖ យើងសង្កេតឃើញថាតាំងពីដីវាល…សំណង់តូចៗរហូតក្លាយជាតំបន់ និងទីក្រុងពាណិជ្ជកម្មដែលពោរពេញដោយអាគារខ្ពស់ៗធំស្កឹមស្កៃ …ហាងអាហារ…ហាងកាហ្វេ…និងផ្សារទំនើបលំដាប់អន្តរជាតិជាច្រើនកំពុងបង្ហាញខ្លួនបន្តបន្ទាប់ដូចផ្សិត…!

ទាំងអស់នេះហើយបានធ្វើឱ្យតម្រូវការនៃម៉ាស៊ីនត្រជាក់ម៉ូឌែល Samsung 360 Cassette មានការគាំទ្រខ្លាំងព្រោះ Samsung 360 Cassette អាចធ្វើឱ្យបរិយាកាស និងផ្នែកខាងក្នុងនៃអាគាររបស់លោកអ្នកទាំងអស់កាន់តែមានភាពស្រស់ស្រាយ…ស្រស់ស្អាត…មានផាសុកភាព និងមើលទៅកាន់តែល្អឥតខ្ចោះ (កាន់តែព្រីមៀម) ជាមួយនឹងចំណុចពិសេស និងបច្ចេកវិទ្យាទំនើបអស្ចារ្យដូចជា៖

* សោភ័ណភាព៖

លោកអ្នកអាចជ្រើសរើស Samsung 360 Cassette តាមតម្រូវការដែលអ្នកចង់បានមិនថាពណ៌ខ្មៅ ឬពណ៌ស! បន្ទះ Panels មានរាងមូល និងជ្រុងដែលសមស្របទៅតាមទីកន្លែងរបស់លោកអ្នកទោះបីជា ពិដាន…ឈើ…បេតុង…ផ្ទាំងរូបភាព…ថ្នាំពណ៌ប្រភេទផ្សេងៗដែលធ្វើឱ្យបន្ទប់ទាំងមូលមានភាពកាន់តែទាន់សម័យ និងទាក់ទាញបំផុត…!!

* ប្រសិទ្ធភាព៖

– បញ្ចេញខ្យល់ត្រជាក់ល្អឥតខ្ចោះ…ត្រជាក់លឿន…មានផាសុកភាពដោយកាត់បន្ថយខ្យល់ស្ងួតមកប៉ះដោយផ្ទាល់!

– សន្សំសំចៃថាមពល

– គ្មានសំឡេងរំខាន

–  បរិមាណខ្យល់ត្រជាក់បញ្ចេញបាន 100% អាចបាញ់ខ្យល់ត្រជាក់សាយភាយបានសព្វគ្រប់ទីកន្លែងបានល្អ!

– អាចបើកប្រើជាប់បានពេញមួយថ្ងៃដោយគ្មានបញ្ហា

* ការច្នៃប្រឌិត

– ការបង្ហាញភ្លើង LED ដែលធ្វើឱ្យលោកអ្នកដឹងពីការកំណត់នូវលំហូរខ្យល់យ៉ាងងាយស្រួលដែលមានការកំណត់បីរួមបញ្ចូលទាំងខ្យល់ផ្តេក និងខ្យល់ត្រង់

ម៉ាស៊ីនត្រជាក់ម៉ាក Samsung 360 Cassette ជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មដ៏ជោគជ័យរបស់លោកអ្នក! បើទិញម៉ាស៊ីនត្រជាក់ 360 Cassette ត្រូវទិញផលិតផល សាមសុង ដែលនាំចូលផ្លូវការ! ព្រោះលោកអ្នកនឹងទទួលបានការជួសជុលរយៈពេល ១ឆ្នាំឥតគិតថ្លៃ (គ្រឿងបន្លាស់ និងសេវាកម្ម) និងទទួលបានផលិតផលដែលមានគុណភាពល្អស្របតាមស្តង់ដារអន្តរជាតិជាមួយនឹងប្រូម៉ូសិនពិសេសៗផងដែរ!!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញមកកាន់ហាងទំនើប សាមសុង ដែលនៅជិតបំផុតដោយផ្ទាល់ ឬក៏អាចធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800 203 232 !

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...