បើដឹងមុខងារថ្មីៗ ម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល WW90K 54E0UW/ST…បានដឹងថា ជីវិតកាន់តែ ងាយស្រួល និងឆ្លាតវៃប៉ុណ្ណា…!!

Date:

ភ្នំពេញ៖ បងៗសុភាពនារីស្ត្រីមេផ្ទះ ដ៏ឆ្លាតវៃទាំងអស់ តែងតែស្រមៃចង់បាន ការរស់នៅ ដែលពោរពេញដោយ ភាពងាយស្រួល និងមានពេលវេលា សម្រាកពីការងារ ដ៏មមាញឹកពេញមួយថ្ងៃ ដោយមិនចាំបាច់ត្រូវខ្វាយខ្វល់ ក្នុងចិត្ត និងធុញថប់ ត្រូវមកចំណាយពេល រាប់ម៉ោង ឬក៏អាចអូសដល់កន្លះថ្ងៃ ទើបបោករួចរាល់ទៀតទេ! ជាមួយនឹងម៉ាស៊ីនបោកគក់ សាមសុង Add-Wash ម៉ូឌែល WW90K54E0UW/ST បញ្ហាទាំងអស់ហ្នឹង គឺគ្រាន់តែជារឿងព្រេង ឬរឿងអតីតតែប៉ុណ្ណោះ…!

កាលពីវគ្គមុនក្រុមហ៊ុន បានធ្វើការបង្ហាញពី៖

  • មុខងារបោកលឿនរហ័ស សម្រាប់ខោអាវតិច
  • មុខងារបោកសន្សំសំចៃភ្លើង
  • មុខងារបោកសម្អាត ដោយចំហាយទឹកក្តៅ សម្លាប់មេរោគ…បាក់តេរី…អាឡែកហ្ស៊ីផ្សេងៗបាន 99.90%
  • មុខងារសម្រាប់ បោកសម្លៀកបំពាក់ក្មេង ឬកូនតូច
  • មុខងារបោកសម្អាត សម្ភារៈបន្ទប់គេង កម្រាលពូក ស្រោមខ្នើយ ។ល។
  • មុខងារបោកសន្សំសំចៃទឹក-ភ្លើង និងមុខងារបោកខោអាវ ធ្វើការជាដើម…

ប៉ុន្តែថ្ងៃនេះក្រុមហ៊ុន នឹងបង្ហាញជូន នូវជម្រើសមុខងារ ដ៏វៃឆ្លាតផ្សេងទៀត ដែលល្អស័ក្តិសមបំផុត សម្រាប់តម្រូវការ លោកអ្នកដូចខាងក្រោមនេះ៖

  • Daily Wash
    នេះគឺជាមុខងារ បោកសម្លៀកបំពាក់ប្រចាំថ្ងៃ ដែលផ្តល់នូវភាពងាយស្រួល ដល់លោកអ្នក ក្នុងការបោកសម្លៀកបំពាក់ ដោយមិនចាំបាច់ ត្រូវចុចប៊ូតុងច្រើន ព្រោះម៉ាស៊ីនបោកនឹងធ្វើការចងចាំ នូវមុខងារដែលលោកអ្នក ធ្លាប់ជ្រើសរើសបោករាល់ថ្ងៃ និងញឹកញាប់ជាប់ជានិច្ច!
  • Dark Garment
    មុខងារនេះ គឺសម្រាប់បោកសម្លៀកបំពាក់ណា ដែលមានពណ៌ដិត ឬក្រម៉ៅ។ម៉ាស៊ីន នឹងធ្វើការបោកជម្រះច្រើនទឹក លើសមុខងារបោកធម្មតា ដើម្បីអោយសម្លៀកបំពាក់ស្អាតល្អ។
  • Wool
    មុខងារនេះគឺល្អស័ក្តិសមបំផុត សម្រាប់ប្រភេទសម្លៀកបំពាក់ សាច់ក្រណាត់ចាក់ ឬសាច់អំបោះ ដែលធ្វើការបោកសម្អាត ដោយយកចិត្តទុកដាក់ និងថ្នមបំផុត! ដូច្នេះលោកអ្នកនឹងលែងបារម្ភថា សម្លៀកបំពាក់សាច់ក្រណាត់ ចាក់រសាត់សរសៃអំបោះ…រួចដាច់សាច់ក្រណាត់ទៀតឡើយ…!!

យ៉ាងម៉េចដែរ? យើងនឹងមិនសួរ លោកអ្នកថាមុខងារមួយណា ជាជម្រើសនៃការបោកគក់ របស់លោកអ្នកឡើយ…ប៉ុន្តែយើងជឿជាក់ និងប្រាកដចិត្តថាលោកអ្នកពិតជា ត្រូវការនូវជម្រើសទាំងអស់នេះ ជាក់ជាពុំខានឡើយ…! ត្រូវអត់? និយាយដូចដឹងចិត្ត…មិនត្រឹមតែដឹងចិត្តទេ…ថែមទាំងធ្វើឱ្យសប្បាយចិត្ត ទៀតផង!!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនា ផលិតផលដោយផ្ទាល់ តាមហាងទំនើបចែកចាយ ផលិតផល សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន តាមរយៈទូរស័ព្ទឥតគិតថ្លៃលេខ៖ 1800-20 32 32 !

  • បញ្ជាក់៖ រាល់ការជាវម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយ ផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររក ប័ណ្ណធានាផងណា៎…!
អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›បើដឹងមុខងារថ្មីៗ ម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល WW90K 54E0UW/ST…បានដឹងថា ជីវិតកាន់តែ ងាយស្រួល និងឆ្លាតវៃប៉ុណ្ណា…!! ភ្នំពេញ៖ បងៗសុភាពនារីស្ត្រីមេផ្ទះ ដ៏ឆ្លាតវៃទាំងអស់ តែងតែស្រមៃចង់បាន ការរស់នៅ ដែលពោរពេញដោយ ភាពងាយស្រួល និងមានពេលវេលា សម្រាកពីកា…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ចំនួនការចុះបញ្ជីរថយន្ត Tesla ប្រចាំខែនៅទូទាំងទ្វីបអឺរ៉ុបកើនឡើងខ្លាំង ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សារ

បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើងវិញជាបន្តបន្ទាប់​ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនមានភាពស្មើគ្នានោះទេ ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន...

កម្មវិធី Invest Beyond Wealth បានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ!

CamEd Investment Club សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកម្មវិធីរបស់យើងកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ។ បរិយាកាសថ្ងៃនោះពិតជាពោរពេញទៅដោយភាពស្និទ្ធស្នាល និងការចែករំលែកចំណេះដឹងថ្មីៗជាច្រើនទាក់ទងនឹងការវិនិយោគ! 📈✨ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ...

PPF Yummy រៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត ដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន PPF Yummy បានរៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ...