បើដឹងចំណុចខ្លាំង អស្ចារ្យទាំងនេះ ទើបដឹងថា Galaxy Note 20 និង Galaxy Note 20 Ultra ពិតស័ក្តិសម ជាមហាអំណាច ស្មាតហ្វូន គ្មានគូប្រៀបមែន…!!

Date:

ភ្នំពេញ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០៖ កុំអាល័យតែត្រែតត្រត…បង្អង់យូរអី…! កម្មវិធីប្រូម៉ូសិនថែមជូន ដ៏ពិសេសអស្ចារ្យបំផុត ពីក្រុមហ៊ុន សាមសុង នៅសល់តែ តែប៉ុន្មានថ្ងៃទៀតទេប៉ុណ្ណោះ! មានន័យថារាល់ការទិញ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ អតិថិជនទាំងអស់ នឹងទទួលបានការថែមជូន គូប៉ុងចាក់ប្រេងឥន្ធៈតម្លៃ ៥០ ដុល្លារ ភ្លាមៗ តែម្តង…!!

តាមពិតទៅ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra គឺត្រូវបានបង្កើតឡើង យ៉ាងល្អឥតខ្ចោះ ដើម្បីឆ្លើយតប និងបំពេញតាមតម្រូវការ របស់អ្នកប្រើប្រាស់ ស្មាតហ្វូនទាំងអស់ ដោយផ្តល់ជូន នូវភាពអស្ចារ្យ សម្រាប់ការកម្សាន្ត ឥតដែនកំណត់ (The Power to Play) ព្រមទាំងភាពអស្ចារ្យ សម្រាប់ការងារ ប្រកបដោយ ភាពឆ្លាតវៃ…រហ័ស…និងមានប្រសិទ្ធភាពបំផុត សម្រាប់យុគសម័យ បច្ចេកវិទ្យា Ai របស់ក្រុមហ៊ុន សាមសុង នេះ!

ឥឡូវនេះ ក្រុមហ៊ុននឹងធ្វើការបង្ហាញ ជូននូវមុខងារសំខាន់អស្ចារ្យ បន្ថែមទៀត ដែលឆ្លុះបញ្ចំាង ពីអនុភាពនៃ កម្សាន្តឥតដែនកំណត់ ( The Power to Play) និងភាពអស្ចារ្យ សម្រាប់ការងារ (The Power to Work) ដូចខាងក្រោមនេះ៖

The Power to Work

Google Duo: កម្មវិធីនេះ គឺត្រូវបានដំឡើងមកស្រាប់ យ៉ាងពិសេស លើមហាអំណាច ស្មាតហ្វូន Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ដែលផ្តល់នូវភាព ងាយស្រួល ក្នុងការតេ (Video Call) ជាក្រុមជាលក្ខណៈ ការងារ…ការសិក្សា…និងកិច្ចប្រជុំនានា…បានរហូតដល់ 32 នាក់!! ជាពិសេស គឺវាស័ក្តិសម និងល្អបំផុតសម្រាប់ការរក្សាគម្លាត សុវត្ថិភាពសង្គមនេះតែម្តង! មានន័យថា ទោះជាយើងនៅឆ្ងាយពីគា្ន យ៉ាងណាក៏អាចនៅជិតគា្ន…ឃើញគ្នា…និងបំពេញការងារផ្សេងៗ បានដោយជោគជ័យផងដែរ…!

Samsung Dex: គឺជាការភ្ជាប់ (Connect) ពី Galaxy Note 20 ឬ Galaxy Note 20 Ultra ទៅកាន់ទូរទស្សន៍ បានយ៉ាងលឿន និងរលូនបំផុត…!! ដូច្នេះលោកអ្នក អាចយកអេក្រង់ ទូរទស្សន៍ធ្វើជាអេក្រង់ទី ២ បានយ៉ាងងាយស្រួលបំផុត…! អ៊ីចឹងបើកមើលវីដេអូ ប្រជុំ…ឬវីដេអូមេរៀន ផង និងអាចធ្វើការកត់ត្រា (Note) ផង…! ឡូយអស់ស្ទះម៉ង…!!

The Power to Play

Camera: ជាមួយនឹង PRO-GRADE CAMERA លោកអ្នកអាចថតវីដូអូ PRO-GRADE VIDEO កម្រិត 8K 120 frames per second (120fps) ជាមួយនឹង Pro-quality, Pro movie-effect បានយ៉ាងច្បាស់…លម្អិត…ត្រជាក់ភ្នែក…ប្លែក…ឡូយផងដែរ! ក្នុងចំណុចនេះ លោកអ្នកធ្លាប់ជាបានដឹងខ្លះ ហើយថាជាមួយនឹងការ Snap យករូបភាពចេញពី វីដេអូ 8K ក្នុងទំហំ 33 MP…!

ម្យ៉ាងវិញទៀតប្រសិនបើ លោកអ្នកចង់ថតរូបសន្លឹក គឺកាន់តែអស្ចារ្យថែមទៀត! ទោះជាប្លង់រូប ដែលលោកអ្នកចង់ថតខ្សោយ ពន្លឺយ៉ាងណាក៏ Galaxy Note 20 ឬ Galaxy Note 20 Ultra ក៏នៅតែអាចផ្តិតយករូបថត ចេញមកបានច្បាស់ល្អ ឥតខ្ចោះផងដែរ!

Battery: បើនិយាយពី ថាមពលថ្មវិញ គឺពិតជាអស្ចារ្យណាស់…! ជាមួយនឹងកម្លាំងថ្ម 4300 mAh (Galaxy Note 20), 4500 mAh (Galaxy Note 20 Ultra) ព្រមទាំងបច្ចេកវិទ្យា Super-Fast Charging លោកអ្នកនឹងទទួលបាន ថាមពលថ្មជាង 50% ដោយប្រើពេលតែ 30 នាទីប៉ុណ្ណោះ! តែប៉ុណ្ណេះអាចកំដរ លោកអ្នកបានមួយថ្ងៃ ពេញតែម្តង!

មានបំពាក់ ស៊ីមអេឡិចត្រូនិច (e-Sim)

មានជម្រើសច្រើន សម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែម មេម៉ូរីបានផងដែរ)! ដូច្នេះមិនចាំបាច់ ចំណាយពេលកាត់ SIM និងញាត់ SIM ចេញចូលច្រើន ដែលនាំឱ្យខាតពេល ឬគួរឱ្យធុញទ្រាន់នោះទេ!

ចង់ទទួលបានបទពិសោធន៍ ដ៏អស្ចារ្យគ្មានគូប្រៀប ពីមហាអំណាចស្មាតហ្វូន… ប្រសិទ្ធភាពការងារកាន់តែ រហ័សឆ្លាតវៃដោយជោគជ័យ… និងការកម្សាន្ត ឥតដែនកំណត់… Samsung Galaxy Note 20 | Galaxy Note 20 Ultra គឺជាជម្រើសតែមួយគត់ គ្មានពីរសម្រាប់លោកអ្នក…!!

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញ​ ​ទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរ នៅតាមហាងដេប៉ូចែកចាយ ផលិតផល សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុត ទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនង សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ ឥតគិតថ្លៃ៖ 1800-203232!៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...