Gaming Gears ជាហាងធំ ផ្តល់សេវាកម្ម ជឿជាក់លើគុណភាព ល្អលេខ១ នៅកម្ពុជា ផ្គត់ផ្គង់សម្ភារៈ Gaming បើកដំណើរការ ទីតាំងថ្មី ក្រោយវិទ្យាល័យ សន្ធរមុខ

Date:

ភ្នំពេញ៖ មកដល់ហើយ! ការបើកដំណើរការ ជាផ្លូវការ ហាងកុំព្យូទ័រ Gaming Gears ដែលត្រូវបាន អ្នកគ្រប់គ្នាស្គាល់ថា ជាអ្នកផ្គត់ផ្គង់សម្ភារៈ Gaming និងនាំចូល ផលិតផលប្លែកៗ មុនគេក្នុងប្រទេសកម្ពុជា បានធ្វើឲ្យវិសាលភាព របស់ Gaming Gears កាន់តែខិតជិត ដល់អតិថិជនរបស់ខ្លួន លើវិស័យ Gaming ក្នុងទីផ្សារកម្ពុជា ក៏ដូចជាផ្តល់ជូន ឲ្យអតិថិជន នូវឧបករណ៍ និងបច្ចេកវិទ្យា ដើរទាន់ទីផ្សារពិភពលោក តាមរយៈទីតាំងថ្មី ក្រោយវិទ្យាល័យសន្ធរមុខ ។

ដោយសារតែ Gaming Gears ផ្តោតសំខាន់ ទៅលើគុណភាព និងសេវាកម្ម ជាចំបង ទើបបានជា ការបើកសម្ពោធ ទីតាំងថ្មីស្ថិតនៅខាងក្រោយ វិទ្យាល័យសន្ធរមុខ ផ្ទះលេខ១៦៦ ផ្លូវ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មួយទៀតនេះ គឺជានេះអ្វី ដែលអតិថិជន របស់ Gaming Gears កាន់តែងាយស្រួល ក្នុងការអញ្ជើញមក ទទួលយកនូវសេវាកម្ម កាន់តែរហ័ស និងកាន់តែខិតជិត ។

ពិធីសម្ពោធបើកដំណើរការ ជាផ្លូវការទីតាំងថ្មី របស់ខ្លួន បានប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ យ៉ាងរលូន ដោយមានការចូលរួម ពីសំណាក់ ដៃគូអាជីវកម្ម បុគ្គលល្បីៗលើវិស័យ Steaming និងភ្ញៀវកិត្តយស ជាច្រើននាក់ទៀតផងដែរ ។

លោក Sok Phuteerak ស្ថាបនិករបស់ហាងកុំព្យូរទ័រ Gaming Gears បានអោយដឹងថា លោកបានចាប់ផ្តើមអាជីវកម្មនេះ តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន មានគ្នា២នាក់ គឺរូបលោក និងដៃគូ លោក ហេង រតនៈ ឧត្តម ហើយអ្វីដែលធ្វើអោយ អាជីវកម្មរបស់លោក ឈានមកដល់ថ្ងៃនេះ គឺដោយសារការប្រកាន់ខ្ជាប់ លើគោលការណ៍ ៤សំខាន់ៗ គឺ គុណភាព សេវាកម្ម តម្លៃ និងពិសេសជាគេនោះ គឺផ្គត់ផ្គង់តម្រូវការអតិថិជន អោយទាន់ទីផ្សារពិភពលោក ។

លោក Sok Phuteerak បានបន្ថែមទៀតថា ហាងកុំព្យូទ័រ Gaming Gears មានលក់ផលិតផលទាក់ទងនឹង Gaming ក៏ដូចជា Office រួមមាន Computer, laptop, Accesories ផ្សេងៗដូចជា Mouse, Keyboard, Speaker និងឧបករណ៍សម្រាប់ Digital Drawing ជាដើម ។ លើសពីនេះទៅទៀត ផលិតផលទាំងអស់ ដែលមានលក់ក្នុងហាង សុទ្ធតែជាផលិតផលថ្មី ដែលមានការធានា ត្រឹមត្រូវពីក្រុមហ៊ុន មានដូចជា៖ ASUS, MSI, GIGABYTE, AORUS, RAZER, CORSAIR, STEELSERIES, WACOM, HUION និងក្រុមហ៊ុនផ្សេងៗ ទៀតជាច្រើន ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង លេខទូរស័ព្ទ 069 99 75 65 និងលេខ 012 94 94 99៕

Share post:

spot_imgspot_img

Popular

More like this
Related

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ជណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...