រដ្ឋមន្រ្តីក្រសួងកសិកម្ម៖កំពង់ស្ពឺគឺជាខេត្តមួយ មានសក្តានុពលខ្ពស់ លើវិស័យផលិតកម្មជ្រូកសាច់ មាន់យកសាច់

Date:


ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា កំពង់ស្ពឺគឺជាខេត្តមួយមានសក្តានុពលខ្ពស់ លើវិស័យផលិតកម្មជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ទាំងជាលក្ខណៈគ្រួសារ និងជាលក្ខណៈឧស្សាហកម្ម។ ខណៈបច្ចុប្បន្ន ផលិតកម្មទាំងបីនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់ កម្រិតជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។

តាមរយៈលោក វេង សាខុន បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែធ្នូ បានឲ្យដឹងថានៅទូទាំងខេត្តមាន៖
១- ជ្រូកសរុបចំនួន ២៣២ ៤៤៣ ក្បាល
២- មាន់សរុបចំនួន ៣ ៣១៥ ៤៩៣ ក្បាល
នៅទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមសត្វសរុបចំនួន ៤៩៥កន្លែង ក្នុងនោះមាន៖
១- កសិដ្ឋានចិញ្ចឹមជ្រូកសាច់មានចំនួន ២២២ មានជ្រូកសរុបចំនួន ១៨៥ ៥២៣ ក្បាល។
២- កសិដ្ឋានចិញ្ចឹមជ្រូកពូជមានចំនួន ៤៥ មានជ្រូកមេពូជសរុបចំនួន ៤៨ ៨៩២ ក្បាល។
៣- កសិដ្ឋានចិញ្ចឹមមាន់យកសាច់មានចំនួន២១៤ មានមាន់សរុបចំនួន ២ ១១២ ៦០០ក្បាល។
៤- កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមានចំនួន ១០ មានមាន់ចំនួន ១៩៣ ៣០០ ក្បាល។

សូមបញ្ចាក់ថា ក្រៅពីផលិតកម្មចិញ្ចឹមជ្រូកសាច់ ជ្រូកពូជ មាន់យកសាច់ និងមាន់យកស៊ុន ខេត្តក៏មានកសិដ្ឋានចិញ្ចឹមគោ និងចិញ្ចឹមទាផងដែរ។ បច្ចុប្បន្ន ខេត្តមានគោសរុបចំនួន ២៥៣ ៨៣៤ ក្បាល និងទាមានចំនួន ១០ ៩៨៦ ក្បាល ហើយស្រុកដែលឈានមុខគេលើផលិតកម្មចិញ្ចឹមសត្វគឺស្រុកគងពិសី សំរោងទង ឪរ៉ាល់ ឧត្តុង ច្បារមន និងស្រុកថ្ពង។

កសិដ្ឋានជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ភាគច្រើនសុទ្ធតែជារបស់ក្រុមហ៊ុននាំមុខ គេផ្នែកផលិតកម្មចិញ្ចឹមសត្វ និងផលិតចំណីសត្វទាំងក្នុង និងក្រៅស្រុក និងរបស់ប្រជាកសិករដែលសហការចិញ្ចឹម តាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយក្រុមហ៊ុនធំៗទាំងនោះ។

សេចក្តីត្រូវការសាច់សត្វនៅលើទីផ្សារទូទាំងប្រទេស កំពុងមាននិន្នាការកើនឡើង ជាបន្តបន្ទាប់ ដោយសារការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ សេដ្ឋកិច្ច និងកំណើនប្រជាជន។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាសេនាធិការបាន និងកំពុងជំរញលើកទឹកចិត្ត និងគាំទ្រឲ្យវិស័យឯកជន ជាពិសេសបងប្អូន ប្រជាកសិករ នាំគ្នាខិតខំពង្រីកអាជីវកម្មចិញ្ចឹមសត្វបន្ថែមទៀតដើម្បីធានាបានទាំងបរិមាណ និងគុណភាពសម្រាប់ធ្វើការផ្គត់ផ្គង់ ឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារ។

អ្នកចិញ្ចឹមសត្វត្រូវការចំណី អ្នកផលិតចំណីត្រូវការវត្ថុធាតុដើម ដែលកម្ពុជាមានដូចជា ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅត្រី និងម្សៅដំឡូងមី ។ល។ ហើយអ្នកផលិតវត្ថុធាតុដើមគឺបងប្អូនប្រជាកសិករ នេះគឺជាខ្សែច្រវាក់វិលជុំក្នុងប្រព័ន្ធផលិតកម្មចិញ្ចឹមសត្វ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...