រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៖សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវយល់ដឹងអំពីទិដ្ឋភាពពាក់ព័ន្ធនានាជាចាំបាច់ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

Date:

ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការរៀបចំបទប្បញ្ញត្តិ​សម្រាប់អនុវត្តច្បាប់ ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ថ្លែងថា ដើម្បីទទួលបាននូវភាពជោគជ័យ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ពិតជាត្រូវការជាចាំបាច់ នូវជំនាញច្បាស់លាស់ និងត្រូវយល់ដឹងអំពីទិដ្ឋភាព ពាក់ព័ន្ធនានាជាចាំបាច់ ដូចជាយុទ្ធសាស្រ្តពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ ការដឹកជញ្ជូន ក្របខណ្ឌគតិយុត្តិ ទិដ្ឋភាពពាក់ព័ន្ធនឹងការកំណត់ពន្ធលើទំនិញ-សេវា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងបញ្ហាសំខាន់ៗ​ផ្សេងទៀត។

តាមរយៈហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំនូវវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមប្រធានបទ ការបង្ហាញផ្លូវដល់សហគ្រាសធនមីក្រូ តូច និងមធ្យមរបស់កម្ពុជា ឆ្ពោះទៅរកភាពជោគជ័យផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោក សុខ សុភ័ក្រ្ត មា​នប្រសាសន៍ថា វគ្គបណ្តុះបណ្តាល​នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីបង្កើននូវជំនាញ និងចំណេះដឹងសំខាន់ៗ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់មន្រ្តីនៅតាមបណ្តាក្រសួង-ស្ថាប័ននានា និងជាពិសេសសម្រាប់ វិស័យឯកជន និងសហគ្រានធន់មីក្រូ តូចនិងមធ្យមដែលមានការពាក់ព័ន្ធនានា ដើម្បីយកទៅអនុវត្ត ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តតាមភាពចាំបាច់។

លោកបន្តថា “ដើម្បីផ្តល់នូវទំនុកចិត្តដល់សាធារណជន ក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្មបានរៀបចំ នូវក្របខណ្ឌគតិយុត្តិចាំបាច់មួយចំនួនរួមមានដូចជា៖ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, អនុក្រឹត្យស្តីអំពីការ​កំណត់ប្រភេទបែបបទ និងនីតិវិធីនៃការផ្ដល់​លិខិត​អនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង, ប្រកាសស្តីពីការផ្ដល់​លិខិត​អនុញ្ញាតឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ហើយបាននឹងកំពុងរៀបចំនូវលិខិតបទដ្ឋាន គតិយុត្តសំខាន់ៗ មួយចំនួនទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ”។

លោកបានបន្ថែមថា លិខិតបទដ្ឋានគតិយុត្តិទាំងនេះនឹងផ្ដល់លទ្ធភាព ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា អាចភ្ជាប់ខ្លួននៅនឹងខ្សែចង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុកនិងអន្ដរជាតិ ក៏ដូចជាជំរុញឱ្យមានការច្នៃប្រឌិត និងការបង្កើតទំនិញនិងសេវាថ្មីៗ បន្ថែមទៀតផងដែរ។

លោក សុខ សុភ័ក្រ្ត មានជំនឿយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងក្លាយជាមូលដ្ឋានមួយ ​សម្រាប់វិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការបង្កើនការយល់ដឹង និងត្រៀមរៀបចំខ្លួនឆ្ពោះទៅរកភាពជោគជ័យ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៖សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវយល់ដឹងអំពីទិដ្ឋភាពពាក់ព័ន្ធនានាជាចាំបាច់ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការរៀបចំបទប្បញ្ញត្តិ​សម្…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...