ក្រសួងកសិកម្ម និងកិច្ចការជនបទចិន ផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាម គោ/ក្របី ដល់កម្ពុជា ខណៈជំងឺឆ្លងនេះកម្ពុជាកំពុងប្រឈម

Date:

ភ្នំពេញ៖ តបតាមសំណើការចាំបាច់ និងបន្ទាន់ របស់កម្ពុជា ក្រសួងកសិកម្ម និងកិច្ចការជនបទចិន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០០ បានឯកភាពផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាម គោ/ក្របី ចំនួន ២០០ ០០០ កម្រិត (Doses) ខណៈជំងឺឆ្លងអុតក្តាមសត្វគោ/ក្របីនេះ ប្រទេសកម្ពុជាកំពុងប្រឈម។

សូមរំលឹកថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើសំណើស្នើសុំទៅជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធាររណរដ្ឋប្រជាមានិតចិន ជួយផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាមសត្វគោ/ក្របី ដែលប្រទេសកម្ពុជាកំពុងប្រឈម។ តបតាមសំណើការចាំបាច់ និងបន្ទាន់ របស់កម្ពុជា ក្រសួងកសិកម្ម និងកិច្ចការជនបទចិន នៅថ្ងៃទី១៣ ខែធ្នូ បានឯកភាពផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាម គោ/ក្របី ចំនួន ២០០ ០០០ កម្រិត (Doses) ហើយបានសម្របសម្រួល ជាមួយវិទ្យាស្ថាន ស្រាវជ្រាវបសុពេទ្យឡានចូវ (Lanzhou Veterinary Research Institute) សមាគមថ្នាំ ពេទ្យ និងបសុពេទ្យចិន (China Veterinary Drug Association) និងក្រុមការ ងារនៃសាកលវិទ្យាល័យកសិកម្មចិនសម្រាប់សម្ព័ន្ធភាពឧស្សាហកម្មឡានឆាង-មេគង្គបសុពេទ្យ និងថ្នាំការពារជំងឺ (China Agriculture University for Lancang-Mekong Veterinary Drug and Vaccine Industry Alliance) ដើម្បីផ្តល់ជូនភាគីកម្ពុជា ផ្នែកបច្ចេកទេស និងបង្កើនសមត្ថភាពក្នុងការឃ្លាំមើល ការបង្ការនិងការគ្រប់គ្រង ការរាលដាលជំងឺឆ្លងសត្វ។

តាមរយៈហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងផ្តល់ផលប្រយោជន៍ ជាច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្ដែងសម្រាប់វិស័យកសិកម្ម ភាគីចិនបាននិងកំពុងបន្តផ្តល់ការគាំទ្រ និងជំនួយឧបត្ថម្ភជាច្រើន សម្រាប់ធ្វើការអភិវឌ្ឍន៍វិស័យកសិកម្ម រួមទាំងបានអនុញ្ញាតឲ្យ កម្ពុជានាំចូលកសិផលទៅកាន់ទីផ្សារចិនផងដែរ ជាក់ស្តែងថ្មីៗនេះបានចុះហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់នាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិន”។

លោកបានបញ្ជាក់ថា “ចំពោះការផលិតថ្នាំការពារជំងឺឆ្លងសត្វ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទាំងពីរ បាននិងកំពុងធ្វើការសម្រប សម្រួលផ្នែកលិខិតបទដ្ឋានគតិយុត្តនានា ធ្វើយ៉ាងណាបង្កើតភាពងាយស្រួលជូនដល់ក្រុមហ៊ុនវិនិយោគិនចិន ដែលមានបំណងធ្វើការវិនិយោគ ដើម្បីសិក្សាស្រាវជ្រាវ និងផលិតនៅកម្ពុជា នាពេលខាងមុខ”។

លោកវេង សាខុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបាននិងកំពុងបន្តផ្តល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលកម្ពុជា។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ បានចូលរួមជាចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការជួយរុញកំណើនសេដ្ឋកិច្ច តាមរយ:ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...