រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាឱ្យមន្ទីរទេសចរណ៍ រាជធានី-ខេត្តទាំង២៥ បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងកែសម្រួលបែបបទការអនុវត្តការងារតាមគន្លងថ្មី

Date:

ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងមន្ទីរទេសចរណ៍ទាំង ២៥ រាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ ក្នុងការចុះពង្រឹង តាមដាន និងកែសម្រួលបែបបទនៃការអនុវត្តការងារតាមគន្លងថ្មី ខណៈដែលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់មានភាពស្រាក់ស្រាននៅឡើយ។

សូមរំលឹកថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលការងារចុះវាយតម្លៃ និងផ្តល់ឡាប៊ែលបញ្ជាក់ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទូទាំងប្រទេសសរុបចំនួន ១,៤១៦ ទីតាំង ក្នុងនោះរួមមាន សេវាកម្មសណ្ឋាគារអនុវត្តបានចំនួន ២៦៧ ទីតាំង សេវាកម្មផ្ទះភ្ញៀវអនុវត្តបានចំនួន ៤២៧ ទីតាំង សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍អនុវត្តបានចំនួន ៥៨៩ ទីតាំង សេវាកម្មរមណីយដ្ឋានទេសចរណ៍អនុវត្តបានចំនួន ៤១ ទីតាំង សេវាកម្មសហគមន៍ទេសចរណ៍អនុវត្តបានចំនួន ១៨ ទីតាំង សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក អនុវត្តបានចំនួន ៦០ ទីតាំង សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោកអនុវត្តបានចំនួន ៣ ទីតាំង និងសេវាកម្មការីទេសចរណ៍ក្នុងស្រុកអនុវត្តបានចំនួន ១១ ទីតាំង។

តាមរយៈហ្វេសប៊ុកក្រសួងទេសចរណ៍ ឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះថា ការកែសម្រួលបែបបទ នៃការអនុវត្តការងារតាមគន្លងថ្មីនេះ រួមមាន៖
១៖ បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅទូទាំងរាជធានី-ខេត្តទាំង ២៥ ដើម្បីចូលរួមបង្ការ-ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឧស្សាហកម្មទេសចរណ៍។
២៖ ណែនាំឱ្យផ្នែកជំនាញសិក្សាបង្កើន និងពង្រឹងផលិតផលទេសចរណ៍ ពិសេសទេសចរណ៍ តាមបែបអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលអាចនឹងក្លាយជាផលិតផលទេសចរណ៍ថ្មី នៅក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩។

៣៖ ត្រៀមរៀបចំជាបណ្ដើរៗនូវចលនាទេសចរណ៍ ដែលអាចបន្ត និងត្រលប់មកវិញបាន បន្ទាប់ពីពិភពលោកទទួលស្គាល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជាផ្លូវការ ខណៈអង្គការសុខភាពពិភពលោក បង្ហាញសុទិដ្ឋិនិយមថា អាចនឹងមានវ៉ាក់សាំងទទួលស្គាល់ជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២១។
៤៖ ពង្រឹងការអនុវត្តកិច្ចការ រដ្ឋបាលគ្រប់គ្រងមន្ត្រីរាជការ ដោយបញ្ចូលបែបបទនៃការអនុវត្តគន្លងថ្មី ពោលគឺមន្ត្រីរាជការទាំងអស់ត្រូវ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការពាក់ម៉ាស់ រៀងរាល់ម៉ោងធ្វើការ រក្សាគម្លាតសុវត្ថិភាព ចេញចូលត្រូវវាស់កម្ដៅ និងត្រូវបាញ់អាកុលជានិច្ច ហើយត្រូវតាមដានអាការៈខ្លួនឯង ប្រសិនបើមានជំងឺផ្ដាំសាយ ត្រូវនៅឱ្យឆ្ងាយពីអ្នកដទៃ ឬក៏មានសញ្ញាសង្ស័យថា មានជំងឺកូវីដ១៩ ត្រូវទៅធ្វើតេស្តយកសំណាក និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ឬស្វែងរកការព្យាបាលជាដើម។

៥៖ ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ទូទាំង ២៥ រាជធានី-ខេត្ត ពិសេសមូលដ្ឋានអាជីវកម្មខ្នាតតូច ដែលបច្ចុប្បន្នសង្កេតឃើញថា ភាគច្រើនជាប្រភេទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុកលក្ខណៈគ្រួសារ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យបង្កើតក្រុមការងារថ្នាក់ក្រសួងបន្ថែម ដើម្បីចុះជួយជំរុញការអនុវត្តនេះ ដល់មូលដ្ឋានថ្នាក់ក្រុង-ស្រុក និងស្នើសុំកិច្ចសហការពីរដ្ឋបាលថ្នាក់ក្រុង-ស្រុកក្នុងការអនុវត្តកិច្ចការនេះ។ ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាឱ្យមន្ទីរទេសចរណ៍ រាជធានី-ខេត្តទាំង២៥ បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងកែសម្រួលបែបបទការអនុវត្តការងារតាមគន្លងថ្មី ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងម…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នឹងរួមគ្នាអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យយោធា នៅឆ្នាំ២០២៧

ឡុងដ៏៖​ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Wes Streeting បានថ្លែងថា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ មានគម្រោងសហការគ្នាដើម្បីធ្វើតេស្ត...

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...