Royal Enfield រៀបចំការជិះកំសាន្តដ៏វែងជាលើកទី២ ប្រចាំឆ្នាំ២០២២ ទៅកាន់កោះកុង ជីផាត់ ជាមួយនិងការផ្សងព្រេងដ៏អស្ចារ្យ

Date:

ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ម៉ាកយីហ៊ោរ​ដែល​ដើរ​តាម​​វប្បធម៌បែប Pure motorcycling, ​ Royal Enfield តែងតែមានដំនើរកំសាន្ត ឥត​ឈប់ឈរ​ជា​រៀង​រាល់​ខែ។ ម៉ាកយីហ៊ោរមួយនេះជំរុញទឹកចិត្ត អ្នកប្រើប្រាស់ម៉ូតូទាំងអស់ឱ្យ ប្រើប្រាស់ម៉ូតូរបស់ពួកគេឱ្យកាន់តែមានផលិតភាព និងសកម្មក្នុងសង្គម ដូច្នេះពួកគេអាចផ្សព្វផ្សាយការយល់ដឹងអំពី Royal Enfield នេះទៅកាន់អ្នកដទៃ ជាពិសេសដើម្បីជម្នះរាល់បញ្ហា ដែលពួកគេបានជួប ប្រទះអំឡុងពេលការជិះកំសាន្តជាក្រុម។

ចាប់ផ្តើមពីការជិះបែប morning ride រហូតដល់ night ride, weekend ride និង province ride បានទាក់ទាញអតិថិជនកាន់តែច្រើនឱ្យចូលរួម និងចែករំលែកបទពិសោធន៍ របស់ពួកគេក្នុងចំណោមគ្រួសារ Royal Enfield ។ ជាក់ស្តែង កាលពីខែមុន នៅថ្ងៃទី 26-27 ខែវិច្ឆិកា ឆ្នាំ 2022 ក្រុមហ៊ុន Royal Enfield Cambodia មានឱកាសជិះដ៏វែងបំផុតមួយទៀត ដែលមានចម្ងាយសរុប 800 គីឡូម៉ែត្រទៅកាន់ខេត្តកោះកុង ជីផាត់ហើយសម្រាកបោះតង់របស់នៅ Sun Bear Valley-សាន់ប៉ែរ៉ែលី ផ្ទះលំហែបែបធម្មជាតិ ស្រស់បំព្រងអមមកជាមួយនិង ទឹកជ្រោះដែលព័ទ្ធជុំវិញ។​

ដំណើរកំសាន្តមួយយប់ពីរថ្ងៃនេះ​ ជាការបើកឪកាសមួយដែលអនុញ្ញាត្តិ អោយអ្នកចូលរួមក៏ដូចជា អតិថិជនផ្ទាល់បានឃើញពី សមត្ថភាពកំលាំងម៉ាស៊ីនរបស់ម៉ូតូ Royal Enfield នៅលើដងវិថីប្រទេសកម្ពុជា។ ជាមួយកំលាំង Torque ដ៏អស្ចារ្យបានធ្វើអោយគ្រប់ម៉ូឌែល នៃយីហោម៉ូតូមួយនេះអាចបត់បែន បានទៅតាមស្ថានភាពផ្លូវ ក្នុងប្រទេសមិនថាផ្លូវរអិល ឡើងចំនោត ចុះទួល ចូលព្រៃ គ្រហុក គ្រលុក ដីសើមភក់ និងជោគជាំដោយភ្លៀងយ៉ាងណានោះទេ ក៏ម៉ូតូនេះនៅតែអាចបង្អួតរាងសង្ហាររបស់ខ្លួន និងអ្នកជាម្ចាស់អោយកាន់តែ លេចធ្លោថែមមួយកម្រិតទៀត។

អតិថិជនរបស់ Royal Enfield ជាមួយនឹងក្រសែភ្នែកមនុស្សជាច្រើន បានចោលសំលឹងមកយីហោម៉ូតូនេះ ហើយស្ងប់ស្ងែងជាមួយនឹងវត្តមាន ការរចនារបស់វានៅក្នុងបរិបទប្រទេសកម្ពុជា។ ដំនើរកំសាន្តនេះមិនត្រឹមតែធ្វើអោយ អតិថិជនទទួលបានអ្វីដែលថ្មីប៉ុន្នោះទេ ប៉ុន្តែវាបានបង្កើតនូវភាពស្អិតរមួត រវាងអតិថិជននិងអតិថិជន អោយមានពេលវេលាជជែកពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍នៃម៉ូតូរៀងខ្លួន ក៏ដូចជាបណ្តុះនៃសហគមន៍គ្រួសារតែមួយ។

​ត្រូវបានទទួលស្គាល់ថា ជាវិស័យកង់ពីរបែបម៉ូតូធំដែលកំពុង លេចធ្លោនិងមានសន្ទុះនៃការគាំទ្រ ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុង ទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនម៉ូតូធំ Royal Enfield បានលក់ចេញម៉ូតូជិត ៤០០ គ្រឿងមកហើយនៅលើដងវិថី! រយៈពេលពីរឆ្នាំកន្លះនៅក្នុងប្រទេសកម្ពុជា បានត្រួសត្រាយផ្លូវអោយ កំពូលម៉ូឌែលទាំង៣នៃ Royal Enfield មានការកក់ទិញច្រើនជាងគេដូចជា Royal Enfield Meteor 350cc, Himalayan 411cc ជាពិសេសគឺ Classic 350cc. ម៉ូតូ Royal Enfield មាន​ឫសគល់និងប្រភពពីចក្រភពអង់គ្លេស ដែលតែងតែនាំមកនូវគុណភាពជាចម្បង ហើយនិងទំនុកចិត្តរហូតមក នៅក្នុងវិស័យម៉ូតូជុំវិញពិភពលោក។ មិនមែនត្រឹមតែកេរ្តិ៍ដំនែល ដែលអស្ចារ្យយូរអង្វែងប៉ុន្នោះទេ ប៉ុន្តែការគិតកែច្នៃដ៏ផ្ចិតផ្ចង់បានរុញច្រានអោយ Royal Enfield ក្លាយជាទីមួយជានិច្ច សម្រាប់អ្នកជិះម៉ូតូធំគ្រប់គ្នា ៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...