event

ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់ពី Frost & Sullivan សម្រាប់ពានរង្វាន់ ក្រុមហ៊ុនសេវាទូរស័ព្ទដៃចល័ត និង ក្រុមហ៊ុនផ្ដល់សេវាទិន្នន័យទូរស័ព្ទដៃ ប្រចាំឆ្នាំ 2022 5ឆ្នាំ ជាប់ៗគ្នា

ភ្នំពេញ ថ្ងៃព្រហស្បត្ត៍ ទី ខែធ្នូ ឆ្នាំ ២០២២ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តឈានមុខគេរបស់ប្រទេសកម្ពុជា បានទទួលនូវពានរង្វាន់ « ក្រុមហ៊ុនផ្ដល់សេវាទិន្នន័យចល័តកម្ពុជាប្រចាំឆ្នាំ» និង «ក្រុមហ៊ុនសេវាទូរស័ព្ទចល័តកម្ពុជា» ជាថ្មីម្តងទៀតប្រចាំឆ្នាំ 2022 ពីភ្នាក់ងារស្រាវជ្រាវទីផ្សារអន្តរជាតិ Frost and Sullivan។

អ្នករៀបចំកម្មវិធីពានរង្វាន់ Frost and Sullivan បានលើកឡើងថា«ភាពជោគជ័យជាបន្តបន្ទាប់របស់ ក្រុមហ៊ុន Smart Axiata នៅក្នុងវិស័យសេវាទូរស័ព្ទចល័តនៅកម្ពុជា ឆ្លុះបញ្ចាំងពី សមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍ ផលិតផលសម្រាប់ជាមធ្យោបាយដោះស្រាយបញ្ហាសង្គមនានា ការផ្សារភ្ជាប់ទំនាក់ទំនងក្នុងភាពជាដៃគូផែនការ ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងប្រត្តិបត្តិការអាជីវកម្មដែលផ្តោតសំខាន់ លើអតិថិជន។ ចំណុចពិសេសមួយរបស់ក្រុមហ៊ុន គឺការកំណត់សម្គាល់ និងដោះស្រាយបញ្ហាទៅតាមតម្រូវការ របស់អតិថិជន តាមរយៈសេវាកម្មលំដប់់កំពូល ដើម្បីបង្កើននូវគុណភាពបទពិសោធន៍របស់អតិថិជន ក្នុងការប្រើប្រាស់ និងពង្រីកនូវភាពជាអ្នកដឹកនាំរបស់ខ្លួន។»

 ពិធីប្រកាសជ័យលាភី ត្រូវបាន ធ្វើ ឡើង តាម ប្រព័ន្ធអនឡាញ និង មានការផ្សាយបន្តផ្ទាល់លើគេហទំព័រ YouTube របស់ Frost and Sullivan នៅរសៀលថ្ងៃ ទី 7 ខែ ធ្នូ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តី សោមនស្សរីករាយចំពោះសមិទ្ធិផលមួយីនេះ។

«ឆ្នាំនេះ​ គឺជាឆ្នាំទី ៥ ផ្ទួនៗគ្នាដែលយើងបានឈ្នះពានរង្វាន់ទាំងនេះ។ សម្រាប់ Smart សមិទ្ធិផលមួយនេះ​ គឺជាសក្ខីភាពមួយដែលបញ្ចាក់ពីការខិតខំប្រឹងប្រែងរបស់យើងដើម្បីផ្តល់ជូននូវបទពិសោធន៍សេវាកម្មទូរស័ព្ទដ៏ល្អបំផុតដល់អតិថិជនរបស់យើង និងការចូលរួមចំណែកបង្កើតផលវិជ្ជមាននៅក្នុងសង្គម និងធ្វើឲ្យជិវិតប្រចាំថ្ងៃ សម្រាប់គ្រប់គ្នាកាន់តែប្រសើរឡើង។ យើងបាន និងកំពុងែខិតខំប្រឹងប្រែង ក្នុងការក្លាយខ្លួនជា  ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៏លេខមួយ និងទទួលបានក្ដីស្រឡាញ់ពេញចិត្តបំផុតក្នុងប្រទេសកម្ពុជា »។ 

លោកក៏បានបន្ថែមថា “ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់បុគ្គលិក Smart Axiata គ្រប់រូប  សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ពួកគេក្នុងដំណើរករប្រត្តិបត្តិមួយនេះ និងជាពិសេស អតិថិជនរបស់យើង ដែលតែងតែគាំទ្រក្រុមហ៊ុន Smart Axiata ។ ប្រសិនបើគ្មានអ្នកទាំងអស់គ្នាទេ យើងនឹងមិនអាចទទួល បានភាពជោគជ័យ់ទាំងនេះឡើយ»។

ពានរង្វាន់ Frost and Sullivan គឺនៅក្នុងចំណោមពានរង្វាន់ចុងក្រោយគេ ដែលក្រុមហ៊ុន Smart Axiata បានឈ្នះ និងត្រូវបានទទួលស្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សម្រាប់សមត្ថភាពកិច្ចប្រត្តិបត្តិការកម្រិតខ្ពស់ សមិទ្ធិផលហិរញ្ញវត្ថុ និងការផ្តល់ជូនប្រកបដោយភាពច្នៃប្រឌិត។

ក្រៅពីពានរង្វាន់ពី Frost and Sullivan ក្រុមហ៊ុន Smart Axiata ក៏ជាប់ឈ្មោះជាក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុតនៅកម្ពុជា និងក្រុមហ៊ុនទទួលខុសត្រូវសង្គមល្អបំផុតនៅកម្ពុជា ពីសំណាក់ទស្សនាវដ្តី Global Banking and Finance បន្តបន្ទាប់គ្នាពីឆ្នាំ ២០១៥ ដល់ ២០២០ និងទទួលបានពានរង្វាន់ជា ក្រុមហ៊ុនឈានមុខគេក្នុងការកសាងភាពរឹងមាំនៃសហគមន៍នៅកម្ពុជា នៅក្នុងឆ្នាំ ២០២១។ ក្រុមហ៊ុន Smart ក៏បានទទួលពានរង្វាន់មាសសម្រាប់ការអនុលោមពន្ធ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាផងដែរ។ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញនូវការស្ងើចសរសើរចំពោះក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករ ទូរស័ព្ទចល័តដំបូងគេក្នុងការទទួលបានពានរង្វាន់សម្រាប់ការអនុវត្តគំរូរបស់ខ្លួន និងបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនក្រោមច្បាប់កម្ពុជា។

បន្ថែមពីនេះផងដែរ ក្រុមហ៊ុន Smart ត្រូវបានទទួលស្គាល់ថាជាអ្នករួមចំណែកល្អបំផុតដល់មូលនិធិ កសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍(CBRD Fund)  ក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កម្ពុជាក្នុងឆ្នាំ 2019 និងជាប្រតិបត្តិករទីផ្សារដែលកំពុងរីកចម្រើនល្អបំផុតក្នុងឆ្នាំ 2018 ដោយទូរគមនាគមន៍អាស៊ី។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

To Top