ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
bora.chhouk@gmail.com
1356 POSTS
Exclusive articles:
ការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ៖ វឌ្ឍនភាពផ្នែកនិរន្តរភាពរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ឆ្នាំ២០២៤
Uncategorized
bora.chhouk@gmail.com
-
May 2, 2025
ភ្នំពេញ៖ ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាសម្រេចបានសមិទ្ធិផលជាច្រើន ជាមួយនឹងមហិច្ឆិតាផ្នែកនិរន្តរភាពរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ ដោយបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើអាទិភាពសំខាន់ៗទាំងបីរបស់ក្រុមហ៊ុនរួមមាន៖ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវស្របតាមយុទ្ធសាស្ត្រសកល “ធ្វើឱ្យពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុន។ សមិទ្ធិផលគួរឱ្យកត់សម្គាល់ទាំងនោះរួមមាន៖ • កាត់បន្ថយការបំភាយឧស្ម័នកាបូនិចបានចំនួន ៩៧% (Scope ១ & ២)...
Vietjet ពង្រីកកងនាវាអាកាសចរ និងដាក់ឱ្យដំណើរការផ្លូវហោះហើរត្រង់ថ្មី ទៅកាន់ប្រទេសជប៉ុន ដើម្បីពន្លឿនយុទ្ធសាស្ត្រកំណើនឆ្នាំ ២០២៥
Uncategorized
bora.chhouk@gmail.com
-
April 29, 2025
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ Airbus A321neo ACF ថ្មីស្រឡាង ដោយពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន។ ការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងណាហ្គោយ៉ា និងហ្វូគូអូកា ប្រទេសជប៉ុន ដែលផ្តល់ជូនអ្នកដំណើរនូវជម្រើសក្នុងការធ្វើដំណើរកាន់តែច្រើន។ ការអភិវឌ្ឍន៍ទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រីកបណ្តាញ់ហោះហើរឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ដែលមានតម្លៃចាប់ពី USD 0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម រួមទាំងសេវាកម្មប្រចាំថ្ងៃ សៀមរាប-ហាណូយ។ ការផ្តល់ជូនប្រូម៉ូសិនតម្លៃពិសេសទនេះ ផ្តល់ជូនសម្រាប់ការកក់សំបុត្ររៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ (មិនរាប់បញ្ចូលរយៈពេលដែលមានតម្រូវការធ្វើដំណើរខ្ពស់ និងថ្ងៃឈប់សម្រាកបុណ្យជាតិ)។ លោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Vietjet បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥បន្ទាប់ពីជើងហោះហើររបស់ខ្លួនពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះគឺជាយន្តហោះថ្មីទីបីដែល Vietjet បានបន្ថែមទៅក្នុងកងនាវាអាកាសចររបស់ខ្លួនចាប់តាំងពីដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្តទទួលយន្តហោះថ្មីពីក្រុមហ៊ុន Airbus និង Boeing ពេញមួយឆ្នាំ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងប្រតិបត្តិការកងនាវាអាកាសចរដ៏មានថាមពល និងប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមប្រកបដោយជោគជ័យនូវសេវាកម្មហោះហើរផ្ទាល់ថ្មីចំនួនពីររវាងប្រទេសវៀតណាម និងជប៉ុន ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងណាហ្គោយ៉ា (Nagoya) និងហ្វូគូអូកា (Fukuoka) ដែលឥឡូវនេះផ្តល់ជូននូវជើងហោះហើរទៅមកចំនួនបួន និងបីដងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរដែលទើបបើកសម្ពោធទាំងពីរនេះ ត្រូវបានស្វាគមន៍ដោយពិធីប្រោសព្រំពេលចុះចតនៅអាកាសយានដ្ឋានជប៉ុន។ តាមរយៈការកើនឡើងនៃកងនាវាអាកាសចរ និងបណ្តាញជើងហោះហើរអន្តរជាតិ Vietjet កំពុងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តអះអាងជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងយុគសម័យថ្មី ដោយភ្ជាប់ប្រទេសវៀតណាមជាមួយនឹងគោលដៅពិភពលោកសំខាន់ៗ។ ដោយឈរលើការបន្តពង្រីកបន្ថែមនេះ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការបើកដំណើរការសេវាកម្មថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញជាមួយទីក្រុងប៉េកាំង និងក្វាងចូវប្រទេសចិន។ ការបន្ថែមទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផែនការពង្រីកឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដែលរួមបញ្ចូលសេវាកម្មថ្មីៗទៅកាន់ប្រទេសឥណ្ឌាកាលពីខែមុន និងការបើកដំណើរការផ្លូវហោះហើរ ភូកុក-សិង្ហបុរីក្នុងខែឧសភា។
តើអ្នកមានបទពិសោធន៍ និងជំនាញការងារល្អៗហើយចង់ក្លាយជាបុគ្គលិកតំណាងប្រទេសកម្ពុជា ជាអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែរឬទេ?
Uncategorized
bora.chhouk@gmail.com
-
April 29, 2025
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា។ មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។ ក្រុមហ៊ុន Emirates កំពុងស្វែងរកបេក្ខជនដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារដើម្បីផ្តល់បដិសណ្ឋារកិច្ចដែលសាមញ្ញ ប៉ុន្តែបំពេញបានតាមតម្រូវការរបស់អតិថិជនល្អឥតខ្ចោះ និងបង្កើតពេលវេលាដ៏គួរឱ្យចងចាំសម្រាប់អតិថិជនផងដែរ។ ដោយសារតែការការពារសុវត្ថិភាព...
ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅកាន់កោះCon Dao ដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរ ដើម្បីស្វែងយល់ពីប្រទេសវៀតណាម
Uncategorized
bora.chhouk@gmail.com
-
April 21, 2025
ភ្នំពេញ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរត្រង់ថ្មីចំនួនពីរតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាមួយនឹងកោះដ៏ស្រស់ស្អាតគឺកោះ Con Dao កាលពីថ្ងៃទី ១៩ខែមេសា។ ការចាប់ផ្តើមផ្លូវហោះហើរថ្មីនេះ ពង្រឹងការតភ្ជាប់ក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់ជូនអ្នកដំណើរនូវជម្រើសកម្សាន្តកាន់តែច្រើនទៅកាន់គោលដៅប្រវត្តិសាស្ត្រ និងកន្លែងគោរពបូជានិងជំនឿអរូបិយដ៏សំខាន់បំផុតមួយរបស់វៀតណាម។ ផ្លូវហោះហើរដែលរំពឹងទុកជាយូរមកហើយនឹងដំណើរការជាមួយនឹងជើងហោះហើរសរុបចំនួន ២៨ ជើងក្នុងមួយសប្តាហ៍។ ពីទីក្រុងហាណូយក្រុមហ៊ុន Vietjet ផ្តល់ការចេញដំណើរពីរពេលព្រឹកជារៀងរាល់ថ្ងៃទៅកាន់កោះ Con Dao ជាមួយនឹងរយៈពេលហោះហើរ ២ ម៉ោង និង ១០នាទី។ ជើងហោះហើរពីរក៏ចេញដំណើរពីទីក្រុងហូជីមិញជារៀងរាល់ព្រឹកជាមួយនឹងរយៈពេលហោះហើរ ៤០ នាទី ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។ ឥឡូវនេះ អ្នកធ្វើដំណើរមានជម្រើសធ្វើដំណើរកម្សាន្តបានកាន់ច្រើន តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ទៅកាន់កោះ Con Dao ដែលមានទីតាំងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម និងមានភាពល្បីល្បាញខាងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនិងមានភាពស៊ីសង្វាក់គ្នាជាប្រវត្តិសាស្ត្រជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ សេវាកម្មជើងហោះហើរនេះ ផ្តល់ជូនសំបុត្រពីរប្រភេទគឺ៖ Eco និង SkyBoss ។ អ្នកដំណើរ SkyBoss ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាទិភាពដូចជា ដាក់ឥវ៉ាន់តាមខ្លួនបាន ៧ គីឡូក្រាម និងដាក់ឥវ៉ាន់តាមយន្តហោះបន្ថែមទៀតបាន ៧ គីឡូក្រាម។ អ្នកដំណើរដែលមានសំបុត្រ Eco អាចដាក់អីវ៉ាន់តាមខ្លួនក្នុងទម្ងន់ ៧ គីឡូក្រាម អាស្រ័យតាមលក្ខខណ្ឌកំណត់ផ្សេងៗ។ ឥឡូវនេះ អ្នកដំណើរអាចកក់សំបុត្រទុកមុនបានតាមគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។ បច្ចុប្បន្ន Vietjet ដំណើរការហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ ពីកន្លែងដែលអ្នកទេសចរអាចទៅដល់គោលដៅផ្សេងទៀតក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិកបានយ៉ាងងាយស្រួលតាមរយៈបណ្តាញហោះហើរដ៏ធំទូលាយរបស់ខ្លួន។ នារដូវក្តៅនេះក្រុមហ៊ុន Vietjet អញ្ជើញអ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដើម្បីស្វែងរកភាពទាក់ទាញនៃកោះ Con Dao ដើម្បីធ្វើដំណើរកម្សាន្តប្រកបដោយផាសុកភាព និងភាពងាយស្រួលបំផុត។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ជីអូលីង គ្រុប: ភាពជាដៃគូរយៈពេល ២៥ឆ្នាំដែលជំរុញការច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាពក្នុងវិស័យភស្តុភារ
Uncategorized
bora.chhouk@gmail.com
-
April 11, 2025
ភ្នំពេញ៖ ភាពជាដៃគូរយៈពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប (Geolink Group) បានរួមចំណែកផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ដោយបានកំណត់ស្តង់ដាថ្មី ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងវិស័យភស្តុភារ នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះបានចាប់ផ្តើម ក្នុងអំឡុងពេលដែលវិស័យភស្តុភារនៅប្រទេសកម្ពុជាមិនទាន់មានរចនាសម្ព័ន្ធជឿនលឿននៅឡើយ។ ពេលនោះ ដំណើរការចែកចាយផលិតផល មិនទាន់មានភាពស្របគ្នា និងសុក្រិត ដោយសារតែភ្នាក់ងារតំណាងចែកចាយ និងដេប៉ូ ត្រូវមកទទួល និងប្រមូលផលិតផលដោយផ្ទាល់ ដែលបានបង្កនូវបញ្ហាទាក់ទងនឹងស្តង់ដានៃតម្លៃ។ ជាមួយនឹងចក្ខុវិស័យរួមគ្នា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងជីអូលីង បានបង្កើតនូវប្រព័ន្ធភស្តុភារ និងដឹកជញ្ជូនមួយដែលរៀបចំការចែកចាយផលិតផលរបស់ក្រុមហ៊ុនកាន់តែជឿនលឿន មានប្រព័ន្ធមួយច្បាស់លាស់ ដើម្បីធ្វើឲ្យការចែកចាយផលិតផលកាន់តែមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន។ លោកឧកញ៉ា...
1
...
8
9
10
...
271
Page 9 of 271
Breaking
មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ
pheaktra1168@gmail.com
-
March 7, 2026
ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា
event
March 6, 2026
0
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...
សេចក្ដីជូនដំណឹង (លើកទី២) ស្ដីពីការផ្គត់ផ្គង់ឧបករណ៍ Wurth , Fluke និង Motor Makita ជូនរោងចក្រអគ្គិសនីទី៧
event
March 5, 2026
0
ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស
Uncategorized
March 2, 2026
0
ភ្នំពេញ៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា...
អបអរសាទរ! ធនាគារ APD ចាប់ដៃគូសហការ ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក «Bank of New York»
event
February 26, 2026
0
ភ្នំពេញ៖ សូមអបអរសាទរ ដល់ធនាគារ APD ចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការថ្មី ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក Bank aof...