KD102

131 POSTS

Exclusive articles:

eMoney ប្រារព្ធពិធីខួប ៨ឆ្នាំ នៃការបង្កើតតម្លៃ និងការបើកទំព័រថ្មី

ក្រុមហ៊ុន eMoney បានប្រារព្ធពិធីខួបលើកទី ៨ របស់ខ្លួនក្រោមប្រធានបទ «eMoney ចាប់ផ្តើមទំព័រថ្មី ឬ eMoney New Chapter Begins» ដែលជាការគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ក្នុងកំណើននៃគ្រឹះស្ថានហិរញ្ញវត្ថុឌីជីថល ឈានមុខគេមួយនៅកម្ពុជា ព្រមទាំងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះការច្នៃប្រឌិត ការពង្រីកប្រព័ន្ធអេកូឡូស៊ីសេវាកម្ម និងការគាំទ្រដល់ដំណើរការបរិវត្តកម្មឌីជីថលរបស់ប្រទេសជាតិ។ បង្កើតឡើងក្នុងឆ្នាំ ២០១៨ eMoney បានក្លាយជាក្រុមហ៊ុនជាផ្លូវការ ដោយមានបេសកកម្មក្នុងការនាំយកសេវាកម្មហិរញ្ញវត្ថុឌីជីថល ឱ្យកាន់តែខិតជិតប្រជាជននៅទូទាំងប្រទេសកម្ពុជា...

Metfone ផ្តល់ឱកាសឈ្នះរថយន្ត ម៉ូតូ និង iPhone ជូនអតិថិជនដែលភ្ជាប់គម្រោង កាដូ & Met5G

ក្រុមហ៊ុន Metfone បានចាប់ផ្តើមយុទ្ធនាការប្រូម៉ូសិនជាផ្លូវការ ជាមួយនឹងរង្វាន់សរុបដែលមានតម្លៃរហូតដល់ ៨៨,០០០ ដុល្លារអាមេរិក ដោយផ្តល់ជូនអតិថិជននូវឱកាសកាន់តែច្រើន ក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យ នៅពេលពួកគេភ្ជាប់គម្រោងថ្មី ឬបន្តកញ្ចប់គម្រោងកាដូ ឬ Met5G ដែលមានតម្លៃចាប់ពី ១.៥០ ដុល្លារឡើងទៅ។ ការផ្តល់ជូនពិសេសនេះចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ និងមានជូននៅទូទាំងប្រទេស។ រាល់ការភ្ជាប់គម្រោងថ្មី...

ក្រុមហ៊ុន Vietjet បានក្លាយជាដៃគូផ្លូវការ ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ព្រឹត្តិការណ៍ ASEAN United FC

ភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលឈ្នះពានរង្វាន់ ត្រូវបានក្លាយជាដៃគូផ្លូវការ ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ព្រឹត្តិការណ៍ ASEAN United FC ចំនួនបួន រួមមាន ASEAN Hyundai Cup™, ASEAN Club Championship Shopee...

Vietjet ជាប់ឈ្មោះក្នុងចំណោម ក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អ នៅអាស៊ី រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា

ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ត្រូវបានដាក់ឈ្មោះជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អនៅអាស៊ីឆ្នាំ២០២៦ នៅក្នុងពានរង្វាន់ HR Asia Awards ឆ្នាំ២០២៦ សម្រាប់ឆ្នាំទី៦ជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បាននាំយកពានរង្វាន់ HR Asia Diversity, Equity & Inclusion (DE&I)...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST” នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិ ពីក្រុមហ៊ុន...

Breaking

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…

ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង

ប្រែសម្រួលៈ តុលា បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា…
spot_imgspot_img