KD102

131 POSTS

Exclusive articles:

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8 ខែសីហា ឆ្នាំ2026 ដើម្បីប្រកាសបើកសម្ពោធជាផ្លូវការនូវកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ»។ ការរួមបញ្ចូលគ្នារវាងចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍ជាតិ របស់ ក្រសួងទេសចរណ៍ និងបណ្តាញតភ្ជាប់ឌីជីថលគ្របដណ្តប់ផ្ទៃប្រទេសរបស់ ក្រុមហ៊ុន មិត្តហ្វូន យុទ្ធនាការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងរំលេចនូវតំបន់ទេសចរណ៍ និងរសជាតិម្ហូបអាហារប្រចាំតំបន់ ជួយពង្រឹងសមត្ថភាពអាជីវកម្មធុនតូច និងមធ្យម (SMEs)...

កក្រើកជាថ្មី! មិត្តហ្វូនប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី Metfone STARS រដូវកាលទី៣ ក្រោមពាក្យស្លោក “The Next Move”

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន មិត្តហ្វូន បានប្រកាសជាផ្លូវការនៃការវិលត្រឡប់មកវិញ នៃកម្មវិធីប្រឡងសមត្ថភាពដ៏កក្រើក Metfone STARS រដូវកាលទី ៣ ក្រោមពាក្យស្លោកផ្លូវការ «The Next Move» ដែលរដូវកាលនេះបង្ហាញពីរបត់ផ្លាស់ប្តូរយ៉ាងសំខាន់នៃកម្មវិធី ដោយបានបង្វែរការផ្តោតអារម្មណ៍ពីអ្នកបង្កើតមាតិកាឌីជីថល (Content Creators) ក្នុងរដូវកាលមុនៗ មកជាការប្រកួតប្រជែងរាំថ្នាក់ជាតិ ដែលផ្តល់នូវវិថីដ៏រំភើបអស្ចារ្យ សម្រាប់យុវជនដែលមានទេពកោសល្យនៅទូទាំងប្រទេសកម្ពុជា។ ការទទួលពាក្យចុះឈ្មោះ ត្រូវបានបើកជាផ្លូវការចាប់ពីថ្ងៃទី២៨...

ក្រុមហ៊ុន Metfone និង ធនាគារកាណាឌីយ៉ា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ

ក្រុមហ៊ុន Metfone និង ធនាគារ កាណាឌីយ៉ា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដោយភាគីទាំងពីរនឹងសិក្សាស្រាវជ្រាវអំពី ឱកាសនៃកិច្ចសហប្រតិបត្តិការលើ ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដំណោះស្រាយឌីជីថល សន្តិសុខសាយប័រ ថាមពលបៃតង និងឡូជីស្ទីក។ កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើង នៅលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជិត ២០ ឆ្នាំ រវាងក្រុមហ៊ុនទាំងពីរ។ កន្លងមក Metfone បានផ្តល់ជូនធនាគារ កាណាឌីយ៉ា នូវសេវាកម្មទូរសព្ទចល័តសាជីវកម្ម អ៊ីនធឺណិតអចល័ត...

កម្មវិធីប្រកួតថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ ប្រចាំឆ្នាំ២០២៦៖ ភ្ជាប់ទេពកោសល្យ និងធនធានផ្នែកបច្ចេកវិទ្យា

ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់ជាតិកម្ពុជា ឆ្នាំ២០២៦ (CNCC 2026) បានបើកជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា នៅរាជធានីភ្នំពេញ ដោយផ្តល់នូវវេទិកាសម្រាប់សិក្ខាកាម ក្នុងការបង្ហាញចំណេះដឹង ជំនាញ និងសមត្ថភាពដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសន្តិសុខសាយប័រ។ ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតពេជ្រ (Diamond Sponsor) ក្រុមហ៊ុន Metfone បានចូលរួមចំណែកក្នុងការភ្ជាប់ធនធាន របស់ក្រុមហ៊ុនជាមួយនឹងគំនិតផ្តួចផ្តើមនានា ក្នុងគោលបំណងអភិវឌ្ឍជំនាញ និងធនធានមនុស្សផ្នែកសន្តិសុខសាយប័រនៅកម្ពុជា។ ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើង ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅសណ្ឋាគារ Oakwood...

អាជ្ញាធរ ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹង អំពើចោរកម្មកាត់ខ្សែភ្លើង នៅតាមស្ថានីយអង់តែនសេវាទូរសព្ទ

នាពេលថ្មីៗនេះ ករណីចោរកម្មលួចកាត់ខ្សែភ្លើង និងឧបករណ៍នៅតាមស្ថានីយអង់តែនសេវាទូរគមនាគមន៍ (BTS) បានកើតឡើងនៅតាមទីតាំងផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ព្រមទាំងរំខានដល់សេវាទំនាក់ទំនងផងដែរ។ ជាការឆ្លើយតប អាជ្ញាធរពាក់ព័ន្ធកំពុងបង្កើនការស៊ើបអង្កេត ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើស។ យោងតាមអាជ្ញាធរ អំពើចោរកម្មលួចខ្សែភ្លើងមិនត្រឹមតែ បង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ ប្រតិបត្តិការនៃបណ្តាញទូរគមនាគមន៍ ដែលអាចរំខានដល់សេវាទំនាក់ទំនងរបស់ប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័នរដ្ឋ ជាពិសេសក្នុងស្ថានភាពអាសន្ន។ ក្នុងករណីនាពេលថ្មីៗនេះ បុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងសកម្មភាព ចោរកម្មលួចខ្សែភ្លើងនៅតាមស្ថានីយ BTS ត្រូវបានកំណត់អត្តសញ្ញាណ...

Breaking

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…

ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង

ប្រែសម្រួលៈ តុលា បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា…
spot_imgspot_img