private

695 POSTS

Exclusive articles:

ការប្រកួតបាល់ទាត់ ពានរង្វាន់ លោកឧកញ៉ា ទៀ វិចិត្រ ធ្វើឡើងដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា 

ខេត្តព្រះសីហនុ៖ ការប្រកួតបាល់ទាត់មហាជន ពានរង្វាន់ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា បានធ្វើឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នាទីលានកីឡាបាល់ទាត់ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ការប្រកួតបាល់ទាត់មហាជន ពានរង្វាន់ របស់លោកឧកញ៉ា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា ចាប់ផ្តើមពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ហើយប្រកួតបាល់ទាត់មហាជននេះ ក៏រៀបចំឡើងដើម្បីបំផុសចលនាមហាជន លេងកីឡាសម្រាប់សុខភាពផង និងរួមគ្នាប្រយុទ្ធប្រឆាំងជាសឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខផ្សេងៗផងដែរ៕

ឧកញ៉ា ទៀ វិចិត្រ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនគ្រួសារក្រីក្រ ២គ្រួសារ រស់នៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូន គ្រួសារក្រីក្រ ចំនួន២គ្រួសារ រស់នៅ ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយឃើញជាក់ស្តែងថា គ្រួសារទាំង២នេះ កំពុងជួបការលំបាក ទើប ចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូនមកជូនភ្លាមៗ ដើម្បីដោះស្រាយជីវភាព។ គ្រួសារក្រីក្រ ទាំង២គ្រួសារ រួមមាន: គ្រួសារទី១: លោកយាយ មានឈ្មោះ ហេង ង៉ូវ អាយុ ៩១ឆ្នាំ ពិការភ្នែក និងមិនអាចដើរបាន មានកូនប្រុស ឈ្មោះ ភូ សុខ អាយុ៤៨ឆ្នាំ និង ចៅប្រុស មួយរូបទៀត មានឈ្មោះ សុង គីមស៊ាង អាយុ ១១ឆ្នាំ (មិនទាន់បានចូលរៀន) អ្នកទាំងបី រាល់ថ្ងៃសុំផ្ទះគេស្នាក់នៅ។ គ្រួសារទី២: ឈ្មោះ  គង់ លី អាយុ ៣១ឆ្នាំ ពិការជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបន្ទុកមើលថែប្អូនប្រុសម្នាក់ទៀតមានឈ្មោះ បុី រ័ត្ន អាយុ ២៧ឆ្នាំ មានសតិមិនប្រក្រតី ដោយសារគ្រោះថ្នាក់ធ្លាក់ពីលើម៉ូតូ តាំងពីអាយុ៣ឆ្នាំមកម្លេះ។ អំណោយ និងថវិកា ដែលលោកឧកញ៉ា នាំយកមកជូនគ្រួសារក្រីក្រទាំងពីរ ដោយក្នុងមួយគ្រួសារ ទទួលបាន: ១-អង្ករ ៥០គីឡូ, ២-មី ១កេស, ៣-ត្រីខ ១យួ, ៤-ទឹកត្រី     ១យួ, ៥-ទឹកស៊ីអ៉ីវ ១យួ, ៦-ប្រេងឆា ២ដប, ៧-អំបិល     ១គីឡូ, ៨-ប៊ីចេង ១គីឡូ, ៩-ស្ករស  ១គីឡូ, ១០-ទឹកដោះគោ ៥កំប៉ុង, ១១-ទឹកសុទ្ធ ១កេស និងថវិកា ចំនួន ៥០មុឺនរៀល សុំបញ្ជាក់ថា ដោយមើលឃើញ ចៅប្រុស របស់លោកយាយ ហេង ង៉ូវ មិនទាន់បានចូលរៀន លោកឧកញ៉ា ក៏បានចាត់ក្រុមការងារសហការជាមួយអជ្ញាធរភូមិ ដើម្បីនាំយកចៅប្រុស របស់លោកយាយ ទៅចុះឈ្មោះចូលរៀន ហើយលោកឧកញ៉ា ក៏បានឧបត្ថម្ភកង់ថ្មីមួយគ្រឿងដល់ ចៅប្រុស របស់លោកយាយផងដែរ សំរាប់ឲ្យធ្វើដំណើរទៅសាលារៀន។ គ្រួសារទាំងពីរ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និង និងលោកជំទាវ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់រូបគាត់ទាំងពីរគ្រួសារ ដើម្បីដោះស្រាយជីវិភាពប្រចាំថ្ងៃ៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលស្ត្រីម្នាក់ មានអាការៈចុកពោះខ្លាំង ពីក្រុងកោះរ៉ុង មកសង្គ្រោះនៅខេត្តព្រះសីហនុ

ក្កោះរ៉ុង៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកស្រ្តីមួយរូប ដែលមានអាការៈចុកពោះខ្លាំង ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ វ៉ែន ជីង...

គណៈកម្មាធិការ សាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ប្រជុំពិភាក្សា ពីគោលការណ៍ ពង្រឹងសមាសភាពសាខាបក្ស ក្នុងអាណត្តិបោះឆ្នោត ២០២៣

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការ សាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី សេចក្តីព្រាងផែនការ សម្រាប់គោលការណ៍ ពង្រឹងសមាសភាពសាខាបក្សក្នុងអាណត្តិបោះឆ្នោត ឆ្នាំ២០២៣ ។  គួរឲ្យដឹងថា លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសទទួលស្គាល់ គណៈកម្មាធិការ សាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ដ៕

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី នាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០រៀល និងសម្ភារមួយចំនួនទៀត ជូនមន្ទីរពេទ្យកុមារអង្គរ

ខេត្តសៀមរាប, នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ បាននាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល និងសម្ភារមួយចំនួនទៀតជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក”។ តាមការសិក្សាវេជ្ជសាស្រ្ត បានឲ្យដឹងថា៖ ជំងឺមហារីក គឺជាជំងឺមួយដែលអាចកើតឡើង លើមនុស្សគ្រប់រូបរួមទាំងកុមារផងដែរ។ជំងឺមហារីក បង្កឡើងនៅពេលដែលកោសិកានៅក្នុងរាងកាយបំលែងខ្លួន ដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលទៅក្នុងសេរីរាង្គផ្សេងៗទៀត ក្នុងខ្លួនរបស់យើង។ ជំងឺមហារីក ជាជំងឺដែលមិនប្រកាន់លើអាយុ ឬស្ថានភាពសុខភាពនោះទេ មនុស្សគ្រប់រូបសុទ្ធតែអាច កើតមានជំងឺមហារីក។  ជំងឺមហារីកដែលកើតមានច្រើនជាងគេ គឺជំងឺមហារីកគ្រាប់ឈាម ខួរក្បាល ឆ្អឹងខ្នង និងភ្នែក។ អ្នកកើតជំងឺមហារីកត្រូវតែទទួលការព្យាបាល បើមិនដូច្នោះទេអ្នកជំងឺនឹងត្រូវប្រឈមនូវការបាត់បង់អាយុជីវិត។ ដោយមើលឃើញពីស្ថានភាព ដ៏កាចសាហាវនៃជំងឺមហារីក និងយោងតាមកំនើន ចំនួនកុមារកម្ពុជា ដែលកើតជំងឺមហារីកមកកាន់មន្ទីរពេទ្យកុមារអង្គរ កាន់តែច្រើនឡើង ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏បានផ្តួចផ្តើមនូវអំណោយសប្បុរសធម៌ ជាថវិកាចំនួន៤០.០០០.០០០ (សែសិបលាន) រៀល ជូនដល់មន្ទីរពេទ្យដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារ ពីជំងឺមហារីក” ដែលយុទ្ធនាការនេះ ចាប់ផ្តើមពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ គោលបំណង គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង អំពីជំងឺមហារីកកុមារ ដើម្បីឲ្យកុមារកម្ពុជាទាំងអស់ អាចទទួលបានការពិនិត្យនិងព្យាបាលឲ្យបានឆាប់រហ័ស និងជាការចូលរួមវិភាគទានដើម្បីឲ្យមន្ទីរពេទ្យ អាចបន្តសកម្មភាពព្យាបាលកុមារដែលកើតជំងឺមហារីកនដោយមិនគិតប្រាក់កម្រៃ។ សូមបញ្ជាក់ផងដែរថា ក្រៅពីថវិកាជូនដល់មន្ទីរពេទ្យ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏មានជាមួកសុវត្ថិភាព ចំនួន ៥០មួក ជូនដល់បុគ្គលិក ដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យ កន្សែងរុំខ្លួនចំនួន ២០០កន្សែង រួមជាមួយនឹងថវិកាចំនួន ២០.០០០ (ពីរម៉ឺន) រៀលក្នុងអ្នកជំងឺម្នាក់ ជូនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យផងដែរ។ ក្នុងឱកាសនោះ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក” នេះទោះបីតិចក្តី ច្រើនក្តី ដើម្បីសង្គ្រោះកុមារកម្ពុជា យើងតាមរយៈគណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរ លេខគណនី ABA៖ ០០០ ៣២០ ៥៥៥ ឬទំនាក់ទំនងលេខ៖ ០១២ ៧២៥ ៧៤៥ / ០១៦ ៧២៥ ៧៣៥។ សូមរម្លឹកផងដែរថា ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក | ML Mongkul Realty Co., Ltd. គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ២០១៨ ហើយអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា គេហទំព័រ៖ http://MLmongkulRealty.com ទំព័រហ្វេសប៊ុក៖ ML Mongkul Realty  តេឡេក្រាម៖ ML Mongkul Realty។ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតលើផ្លូវ ១១៥ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងធំៗចំនួន ៥ ដូចជា៖ ១. គម្រោង អឹមអិល វិមាន មង្គល ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងលីងហៅស៍។ ២. គម្រោង ដឹ អឹមអិល ផាក ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល   ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។ ៣. គម្រោង ដឹ អឹមអិល វីឡា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់   ជូនជាប្រភេទផ្ទះប្រណិត វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងហ្សបហៅស៍។ ៤. គម្រោង អឹមអិល ធារ៉ា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និង    លីងហៅស៍។  ៥. គម្រោង អឹមអិល ហ្រ្គីន លែន ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាទោល និងហ្សបហៅស៍ ៕

Breaking

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...

លាហើយការជាន់ អំប្រាយ៉ាហ្សរហូតដល់រមួលក្រពើ ៖ បទពិសោធន៍ ZM5 ស្មើររថយន្តទំនើប សាកសមសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនរើផ្ទះ

ភ្នំពេញ ៖ ម្ចាស់ក្រុមហ៊ុនរើផ្ទះ (Moving Service) ទាំងអស់ដឹងច្បាស់ថា បញ្ហាលំបាកបំផុត មិនមែនជាការរកអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សាអ្នកបើកបរពូកែៗ...
spot_imgspot_img