ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
private
699 POSTS
Exclusive articles:
គម្រោង «កញ្ចប់១ ក្តីស្រលាញ់១» របស់សភា យុវពាណិជ្ជករ អន្តរជាតិកម្ពុជា
event
private
-
October 27, 2020
កំពង់ស្ពឺ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃចន្ទ័ ទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ។ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៏មួយ មានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណ សាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមរយ:គម្រោង មនុស្សធម៌នេះ JCI Cambodia បាននាំយកនូវ ស្បៀងអាហារមួយចំនួន ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ចំនួន ១៤០០ គ្រួសារ ដែលមកពីស្រុកចំនួន ៤ ដូចជាស្រុកច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហម ប្រចាំខេត្តកំពង់ស្ពឺ ផងដែរ។ គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបាននឹង កំពុងប្រឈមជាមួយនឹង គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាលខេត្ត មួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំនាំចំការ សត្វចិញ្ជឹម និងធនធាន ជាច្រើនទៀត បណ្តាលឲ្យខ្វះខាតនូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹង ភាពខ្វះខាត និងដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយ នូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញដោយ លោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិនៃJCI Cambodia ឆ្នាំ2020 និងក្រោមការដឹកនាំ ដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀងគរ ជាជំនួយថវិកា សប្បុរសធម៌ពីសំណាក់ សមាជិកសមាជិកា សប្បុរសជនទាំងក្នុងនិងក្រៅស្រុក បណ្តារដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គី ជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាពនេះយើងបានប្រមូល ឬកៀងគរនូវថវិកា បានចំនួន សរុបប្រមាណ ៣៥,០០០ដុល្លាសហរដ្ឋអាមេរិក (USD 35, 000) សម្រាប់គម្រោងឧបត្ថម្ភ សប្បុរសធម៌លើកទី១ នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយះពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាម ប្រសាសន៍របស់លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីព្រឹក ថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ក្នុងកម្មវិធី ចុះចែកអំណោយ សប្បុសធម៌ ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនេះ ក៏មានការសហការ គាំទ្រយ៉ាងសកម្មពីសំណាក់ កងនគរបាលខេត្ត ស្រុក តំបន់ និងមានចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ ព្រមទាំង វត្តមានក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និង ព្រមទាំងសិល្បករ សិល្បការនី និងប្រជាពលរដ្ឋ របស់យើងផងដែរ។ សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមួលផ្តុំ ដោយពាណិជ្ជករ វ័យក្មេង អាយុចាប់ពី១៨ឆ្នាំដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើននៅក្នុងសង្គម៕
ឧកញ៉ា ទៀ វិចិត្រ ចុះចែកអំណោយ ដល់ពលរដ្ឋ រងគ្រោះដោយ ជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ
event
private
-
October 26, 2020
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន G.T.V.C បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅជូនលោតា លោកយាយ អ៊ុ ពូ មីង ជាគ្រួសារក្រីក្រ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ...
ស៊ុនស៊ីម៉ិចកូ ប្រូម៉ូសិនលក់លាងឃ្លាំង ជាមួយនឹងឱកាស ឈ្នះរង្វាន់រថយន្ត ដ៏ថ្មីស្រឡាង!
event
private
-
October 24, 2020
ដើម្បីអបអរ ព្រះរាជពិធីបុណ្យអ៊ុំទូក និងជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង ២៧ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការ ប្រូម៉ូសិនពិសេស លក់លាងឃ្លាំង ដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និងឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosports 2020 អមជាមួយនឹងរង្វាន់ម៉ូតូ និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។ រាល់ការចំណាយទឹកប្រាក់150$ លោកអ្នកនឹងទទួលបាន ឆ្នោតមួយសន្លឹកភ្លាមៗ ដែលមានឱកាសឈ្នះ...
លោកឧកញ៉ា ទៀ វិចិត្រ ចុះចែកអំណោល ដល់ពលរដ្ឋ រងគ្រោះដោយ ជំនន់ទឹកភ្លៀង ជិត១០០គ្រួសារ នៅខេត្តពោធិ៍សាត់
event
private
-
October 22, 2020
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន ៨២គ្រួសារ ស្ថិតនៅភូមិបាក់ត្រកួន ឃុំនាច ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។ គួររំលឹកថា លោក ឧកញ៉ា ទៀ វិចិត្រ បាននាំយក គ្រឿងឧបភោគ និងបរិភោគ បន្តចែកជូនពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់ តួុរយ៉ាង លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat ក៏បានចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា នូវថវិកា ៥០ ០០០ដុល្លារ សហរដ្ឋអាមេរិក ក្នុងការជួយដល់ ជនរងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងវាយប្រហារ បណ្តារាជធានីខេត្តក្រុង នៃប្រទេសកម្ពុជា៕
សំណាងវិញ ស្ត្រីមេម៉ាយ កូន២ ទទួលបាន ផ្ទះថ្មីមួយខ្នង ពីឧកញ៉ា ទៀ វិចិត្រ
event
private
-
October 21, 2020
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសាងសង់ផ្ទះថ្មីមួយខ្នង ជូនស្រ្តីមេម៉ាយក្រីក្រ មួយគ្រួសារ មានកូន២នាក់ ក្រោយផ្ទះចាស់រងគ្រោះដោយសារដើមដូង រលំសង្កត់ពីលើ បណ្តាលអោយ រងការខូចខាតទាំងស្រុង នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងពេល អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីជូន គ្រួសារស្ត្រី មេម៉ាយរូបនេះ នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ក៏បាននាំយកអំណោយ ជាម្ហូមអាហារ និងថវិកា មួយចំនួន មកឧបត្ថម្ភបន្ថែមផងដែរ៕
1
...
75
76
77
...
140
Page 76 of 140
Breaking
ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយបើកសម្ពោធហាងផ្ទាល់ខ្លួនទី២ ជាការស្ដែងឱ្យឃើញជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែង របស់ក្រុមហ៊ុនសម្រាប់គ្រួសារកម្ពុជា
pheaktra1168@gmail.com
-
May 7, 2026
ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ
Uncategorized
May 7, 2026
0
ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...
បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត
Uncategorized
May 6, 2026
0
ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...
សេវាកម្មគាំទ្ររបស់ Vietjet កំពុងពង្រីកសេវាគ្រប់ដណ្តប់ក្រុមហ៊ុនអាកាសចរណ៍សកល ហើយកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនក៏កំពុងតែល្បីល្បាញទូទាំងពិភពលោក
Uncategorized
May 5, 2026
0
ភ្នំពេញ៖ ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦— ក្រុមហ៊ុន Airport NEOGround...
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនស្ត្រី២នាក់ តាមរយៈអូប័រ GTVC ពីកោះរ៉ុង មកមន្ទីរខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
ព័ត៌មានជាតិ
May 2, 2026
0
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា...