ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយធនាគារ ហត្ថា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា ដើម្បីផ្តល់សេវាបង់សងប្រាក់កម្ចីកាន់តែរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានដាក់ដំណើរការក្នុងពិធីចុះហត្ថលេខាមួយនៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ នេះ។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា ហួត...
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុងចូលរួមចំណែកជាមួយក្រសួងបរិស្ថានកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ WWF-Cambodia ក្នុងការទទួលស្គាល់ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២ (Earth Hour 2022) ជាមួយនឹងការគាំទ្រដល់ព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលរួមមានកម្មវិធីកម្សាន្តផ្សាយបន្តផ្ទាល់ ព្រមទាំងព្រឹត្តិការណ៍វប្បធម៌ និងកីឡា ក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃសុក្រ ទី២៦ ខែមីនា។ ក្នុងគំនិតផ្ដួចផ្ដើមនេះ ក្រុមហ៊ុន...
TikTok ដែលជាភ្លែតហ្វមផ្ដោតលើវីដេអូខ្លីៗ ដោយមានបេសកកម្មលើកទឹកចិត្ដឱ្យមានការបង្កើតភាពច្នៃប្រឌិត បានប្រើប្រាស់មុខងារគ្រប់គ្រងឧបករណ៍ឌីជីថល មុខងាររឹតត្បឹតអាយុ និងការរឹតបន្ដឹងការចូលប្រើប្រាស់ ដើម្បីរក្សាសុវត្ថិភាពសហគមន៍ TikTok និងធានាថា អ្នកប្រើប្រាស់បានបំពេញលក្ខខណ្ឌតម្រូវអាយុអប្បបរមា។ ជារៀងរាល់ថ្ងៃ ក្រុមផលិតមាតិកាដែលមកពីគ្រប់សាវតាបានជួបជុំគ្នានៅលើ TikTok ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍សកល។ រាប់ចាប់ពីឪពុកម្ដាយចែករំលែកគន្លឹះល្អៗ (#momhack មានអ្នកទស្សនា ១,៨ពាន់លានដង) រហូតដល់ពលរដ្ឋវ័យចំណាស់បង្ហាញការជួបជុំគ្នាឡើងវិញក្នុងទ្រង់ទ្រាយធំជាមួយមិត្ដភក្ដិជិតស្និទ្ធ និងក្រុមគ្រួសារក្រោយពីចាក់វ៉ាក់សាំងរួច TikTok គឺជាមជ្ឈមណ្ឌលសម្រាប់សហគមន៍ចម្រុះដើម្បីបង្ហាញអ្វីដែលជាខ្លួនឯងប្រកបដោយភាពច្នៃប្រឌិត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនេះ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ជាង៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ...
ភ្នំពេញ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២៖ តើ “Nightography” ហ្នឹងអីគេ? ស្តាប់ទៅដូចជាធម្មតា…តែបើដឹងច្បាស់… ទើបបានដឹងថាវាពិតជាអស្ចារ្យកម្រិតណា! អ្នកណាៗក៏ដឹង… អ្នកណាៗក៏ឱ្យមេដៃ… និងបេះដូងស្រឡាញ់គាំទ្រផលិតផលស្មាតហ្វូន របស់ក្រុមហ៊ុន សាមសុង ដែរ! ជាពិសេសគឺល្បីខាងកាមេរ៉ា ជាងគេហ្នឹងតែម្តង…! ពាក្យថាកំពូលស្មាតហ្វូន…មិនមែនសុទ្ធតែហៅ ឬដាក់ឱ្យគ្រប់ស្មាតហ្វូននោះឡើយសំខាន់គឺស្មាតហ្វូនដែលស័ក្តិសមនឹងហៅនោះមានអ្វីដែលពិសេសអស្ចារ្យជាងគេដែលផលិតផលស្មាតហ្វូនផ្សេងគ្មាន មិនអាចហក់ដល់...
កាន់តែអស្ចារ្យ មិនធ្លាប់មានពីមុនមកពី Pleng! Pleng Music Awards ជាកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំអស្ចារ្យដំបូងគេបង្អស់នៅប្រទេសកម្ពុជាយើង។ សំខាន់មានការដើរបង្ហាញខ្លួនរបស់កំពូលតារាល្បីៗជាច្រើនរូបលើកម្រាលព្រំពណ៌ក្រហមដ៏ឆ្អិនឆ្អៅទៀតផង។ លើសពីនេះការរៀបចំកម្មវិធី និងឆាកគឺស្អាតប្លែកភ្នែកតែម្ដង។ ជំនួបអាយដលៗជាច្រើនរូបនេះបានធ្វើឲ្យកម្មវិធី Pleng Music Awards ទាំងមូលកាន់តែកក្រើកឡើងមួយកម្រិតទៀត! តែបើទោះបីជាមានការចូលរួមយ៉ាងច្រើនកុះករយ៉ាងណាក៏ដោយ Pleng នៅតែរក្សាបាននូវគោលការណ៍ ៣ កំុ ៣ ការពារ...
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីកំណែចុងក្រោយ នៃផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងទៅអន្តរក្រសួងពាក់ព័ន្ធចំនួន ១៥ ដើម្បីពិនិត្យ និងសម្រចជាលើកចុងក្រោយ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ...
អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃសហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ម.ក នាថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការការិយាល័យក្រុមហ៊ុនទ្រូម៉ាននី រាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ ហ៊ឹម...
ជាមោទនភាពនៃប្រជាជាតិកម្ពុជាដែលមានរោងចក្រដំឡើងកង់បីអគ្គិសនី អនៀន ធីវ័ន នៅ កម្ពុជា ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី កាលពីថ្ងៃទី17 ខែមីនា ឆ្នាំ 2022 បានបើកសម្ពោធ ជា ផ្លូវការ ស្ថានីយអនៀន ម៉ូប៊ីលីធី ដែលស្ថិតនៅដងផ្លូវ 1986 ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាមួយចក្ខុវិស័យ...
(ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២៖ បើមិនល្អ…មិនអស្ចារ្យ…មិនឡូយ…មិនទំនើប…ក៏មិនយកមកបង្ហាញ និងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងដែរ! Galaxy A ស៊េរីថ្មីក្នុងឆ្នាំ 2022 ដែលក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូនតាមរយៈការផ្សាយផ្ទាល់ Live នៅ សណ្ឋាគារ High Ground ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 9:00...