តើមានចំណុចអ្វីខ្លះដែលធ្វើឱ្យ Galaxy S22 ស៊េរី លេចធ្លោ និងល្អឯកបែបនេះ? មុននឹងស្រឡាញ់ត្រូវដឹងឱ្យច្បាស់… តែបើដឹងច្បាស់ហើយថា មានចំណុចដែលគួរឱ្យស្រឡាញ់បំផុតនោះ ប្រាកដជាផុងចិត្តដកបេះដូងមិនរួចឡើយ! ត្រូវអត់? តួយ៉ាងដូចជា Galaxy S22 ស៊េរី របស់ក្រុមហ៊ុន សាមសុង ពេលនេះតែម្តង… មិនមែនល្អឆើត ស្អាតតែខាងក្រៅ ហើយធ្វើឱ្យអ្នកខកចិត្តនៅក្រោយពេល ដឹងលក្ខណៈខាងក្នុងនោះទេ!...
ភ្នំពេញ៖ កម្ពុជា-នូវែលសេឡង់ បានប្តេជ្ញាចិត្តបន្តជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនវិនិយោគឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងន័យដើម្បីខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ យោងតាម ក្រសួងពាណិជ្ជកម្ម Ministry of Commerce ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែលសេឡង់ និងសហការី តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២...
ភ្នំពេញ៖ ក្នុងឱកាសលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី វៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។...
ភ្នំពេញ, ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ – នៅខែមេសានេះ ស្រាបៀរ Heineken® សូមអញ្ជើញ ប្រជាជនកម្ពុជា មកដកពិសោធន៍ធាតុផ្សំស្រាបៀរលំដាប់ផ្កាយ៥របស់ខ្លួន ដែលនាំមកនូវរសជាតិ ប្លែក និងស្រស់ស្រាយ បែបស្រាលស្រទន់។ លោកអ្នកមួយចំនួននឹងមានឱកាសទៅលេងទឹកដីកំណើតរបស់ស្រាបៀរ Heineken® និងភ្លក់ស្រាបៀរ Heineken® ប្រចាំស្រុក នៅទីក្រុងអាមស្ទឺដាមផងដែរ។ បន្ទាប់ពីការធ្វើការពេញមួយថ្ងៃ...
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនអ្នកទិញទំនិញអនឡាញនូវឱកាសទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ២០០% ឬ ៥០ដុល្លារ ចំពោះការទិញទំនិញក្នុងរដូវកាលចូលឆ្នាំខ្មែរនេះ ដែលជាផ្នែកមួយនៃប្រម៉ូសិន ដែលផ្តល់ជូនដោយកិច្ចសហប្រតិបត្តិការដំបូងមិនធ្លាប់មានរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ជាមួយក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក។ ការផ្តល់ជូនពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះគឺជាការចាប់ផ្តើមនៃកិច្ចព្រមព្រៀងមួយរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងកម្មវិធីទិញទំនិញអនឡាញ L192 ដែលជាភ្លែតហ្វមទិញទំនិញអនឡាញឈានមុខគេមួយនៅកម្ពុជា។ នេះគឺជាកិច្ចព្រមព្រៀងដំបូងរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក។ លោកស្រី...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងចំនួន២ គឺគម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍ នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ ខេត្តកំពង់ធំ និងគម្រោងអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីលើកកម្ពស់ ផ្សព្វផ្សាយពីសក្ដានុពល និងផលិតផលនៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។ យោងតាមហ្វេសប៊ុកក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ការចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងរវាងលោកស្រី ទេវ្យានី ឧត្តម...
ភ្នំពេញ៖ នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៣ ៤៣៤ ០៧០,៦៣តោន ទៅកាន់ទិសដៅ ៥៧ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ៣ ០៨៩ ២០៩,៩២តោន។...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យដំណើរការនូវផ្សារតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដ ក្រោមអធិបតីភាពរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ សមាគម និងវិស័យឯកជននៅកម្ពុជា ជាច្រើនរូប នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។ ពិធីសម្ពោធនេះ រៀបចំឡើងស្របពេលដែលវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ។ លោកជំទាវ...
ភ្នំពេញ៖ ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ ចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។ ក្នុងឱកាស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយវិនិយោគិនកូរ៉េ ដើម្បីស្វែងយល់ពីបរិយាកាស និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឲ្យដឹងថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុប ១៥១,៦៨០នាក់ កើនឡើង១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ផ្លូវអាកាស ៨៦,៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង៦៩%, ផ្លូវទឹក ២,០៤៤នាក់...