ឡុងដ៏៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Wes Streeting បានថ្លែងថា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ មានគម្រោងសហការគ្នាដើម្បីធ្វើតេស្ត អភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ។
នៅក្នុងអត្ថបទមួយ ដែលបានចុះផ្សាយក្នុងកាសែត Frankfurter Allgemeine Zeitung មុនពេលកិច្ចពិភាក្សាជាមួយសមភាគីអាល្លឺម៉ង់ លោក Boris Pistorius នៅទីក្រុងប៊ែរឡាំង កាលពីរសៀលថ្ងៃចន្ទ លោក Streeting បានលើកឡើងថា ប្រទេសទាំងពីរនឹងពង្រីកគម្រោងសន្តិសុខសាយប័ររួមគ្នាដែលមានស្រាប់ ដែលមានឈ្មោះថា «Cyber Lighthouse» ឱ្យគ្របដណ្តប់លើវិស័យបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
លោកបានសរសេរថា៖ «តាមរយៈការធ្វើតេស្តរួមគ្នា ការអភិវឌ្ឍ និងទីបំផុតគឺការដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់យើង យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែស៊ីជម្រៅ ហើយអាចទាន់សភាពការណ៍ជាមួយភាគីទាំងឡាយណា ដែលប៉ុនប៉ងបង្កគ្រោះថ្នាក់ដល់ពួកយើង»។
តំណាងរដ្ឋាភិបាល និងវិស័យឧស្សាហកម្មមកពីប្រទេសទាំងពីរ គ្រោងនឹងជួបប្រជុំគ្នានៅរដូវផ្ការីក ឆ្នាំ ២០២៧ ដើម្បីពិភាក្សារៀបចំផែនការអនុវត្ត។ មកទល់ពេលនេះ នៅមិនទាន់មានការប្រកាសអំពីប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) កម្មវិធី ឬថវិកាជាក់លាក់ណាមួយនៅឡើយទេ។
លោក Streeting បានលើកឡើងថា ក្រុមហ៊ុនអាល្លឺម៉ង់នានា បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ៨០០ លានផោន (ប្រហែល ៩៥៦ លានអឺរ៉ូ) នៅក្នុងវិស័យការពារជាតិរបស់ចក្រភពអង់គ្លេស ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិមួយកាលពីឆ្នាំ ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា
Home›ព័ត៌មានសេដ្ឋកិច្ច›ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នឹងរួមគ្នាអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យយោធា នៅឆ្នាំ២០២៧ ឡុងដ៏៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Wes Streeting បានថ្លែងថា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ មានគម្រោងសហការគ្នាដើម្បីធ្វើតេស្ត អភិវឌ្ឍ និង…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





