កម្សាន្ត

Phalita Skin Care ពង្រីកវិសាលភាព និងគុណភាពរបស់ខ្លួន ដោយសម្ពោធ ការិយាល័យថ្មី នៅកណ្តាលក្រុង ក្នុងការជម្រុញ ការព្យាបាល និងថែរក្សាសម្ផស្ស សម្រាប់បុរស និងស្ត្រី

ភ្នំពេញ៖ លោកអ្នកបានដឹង នូវកិត្តិនាម នៃផលិតផល ផាលីតាស្គីនឃែរ មិនថាទីក្រុង ឬជនបទ សុទ្ធតែបានជ្រាបច្បាស់ នូវគុណភាព ក្នុងការថែរក្សា និងព្យាបាលសម្រស់ ទាំងបុរសនិងស្ត្រី រួចមកហើយ ខណៈដែលមានការគាំទ្រ កាន់តែខ្លាំងពីសំណាក់អតិថិជន គ្រប់ស្រទាប់បែបនេះ ក្រុមហ៊ុន ផាលីតាស្គីនឃែរ ត្រេឌីង ឯ.ក Phalita Skin Care បានពង្រីកវិសាលភាព និងគុណភាព របស់ខ្លួន ជាមួយការសម្ពោធ បើកដំណើរការ ការិយាល័យ នៅកណ្តាលទីក្រុងភ្នំពេញតែម្តង ក្នុងគោលដៅ ជួយឲ្យបុរស និងស្ត្រី មានស្បែកមុខ ស្រស់ស្អាត ជាពិសេស ការប្រឹក្សាយោបល់ ដែលពោពេញ ដោយបទពិសោធន៍ច្បាស់លាស់ ។

ពិធីសម្ពោធដាក់អោយដំណើរការនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅទីតាំង ផ្ទះលេខ១៨១BEo ផ្លូវមហាវិថីកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងក្រោមអធិបតីភាព របស់លោកស្រី កែវ ផាលីតា អគ្គនាយិកាក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care ផ្ទាល់តែម្ដង ។

នៅក្នុងឱកាសសម្ពោធ ទីតាំងថ្មីកណ្តាល ក្រុងភ្នំពេញនេះ លោកស្រី កែវ ផាលីតា សម្តែងក្តីរំភើប និងសប្បាយរីករាយជាខ្លាំង ខណៈដែលបានឃើញវត្តមាន ភ្ញៀវកិត្តិយសជាច្រើន បានចូលរួមក្នុងពិធីសម្ពោធហាង ព្យាបាល ការពារ និងរក្សារសម្រស់ ។

លោកស្រី កែវ ផាលីតា អគ្គនាយិកា បន្តថា ការបើកដំណើរការហាងថ្មី ដែលស្ថិតនៅ ម្តុំស្តុបណានជីង ផ្លូវកម្ពុជាក្រោម ទល់មុខមន្ទីព្យាបាល សម្ភពបញ្ញានេះ ក្នុងគោលបំណង ដើម្បីជួយដល់អ្នក ដែលមានបញ្ហាស្បែកមុខ ទាំងបុរស និងស្រ្តី ឲ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយ រាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខអាចម៌រុយ មុខអាឡែកហ្ស៊ី និងទទួលញិចមុខមុន គ្រប់ប្រភេទ។

ថ្លែងទៅកាន់ភ្ញៀវកិត្តិយស ដោយទឹកមុខ ញញឹមរីករាយ លោកស្រី កែវ ផាលីតា អគ្គនាយិកា ក្រុមហ៊ុនផាលីតា បានឲ្យដឹងថា « ក្រុមហ៊ុននាងខ្ញុំមាន ទស្សនៈវិស្ស័យចង់ឃើញបុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយ អោយស្រ្តីជាច្រើនរូប ឲ្យរួចផុតពីផ្ទៃមុខដ៏អាក្រក់ ឲ្យមានសម្រស់ ស្រស់ ស្អាតតាមបែបធម្មជាតិ ដោយមានការជឿជាក់ ពីនាងខ្ញុំផ្ទាល់ និងបើកឱកាស​ដល់តំណាងចែកចាយ ២៥ ខេត្តក្រុងផងដែរ»។

លោកស្រី កែវ ផាលីតា បន្តថា «ឥលូវនេះឃើញថា មានការស្ទុះស្ទា ក្នុងការមកចាប់ដៃគូររកស៊ី និងក្រុមហ៊ុនក្នុងការ បើកទីតាំង តំណាងចែកចាយបន្តបន្ទាប់ ដើម្បីអោយអតិថិជន ងាយស្រួលក្នុងការប្រើប្រាស់សេវា ការប្រឹក្សាដោយឥតគឹតថ្លៃ អំពីរស្បែមុខ ដងខ្លួន ស្បែកក្បាល និងការញិចមុន និងទិញផលិផល សំរាបព្យាបាលជាដើម»។

លោកស្រី អគ្គនាយិកា បន្ថែមថា បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើនរូប បានមកទទួលយកការប្រឹក្សាយោបល់ ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែក មុខរបស់ពួកគាត់ ដែលមានការព្យាបាលតាមវ័យ របស់អតិថិជន ឲ្យមានសម្រស់ស្រស់ស្អាត ខ្លាំងជាងមុន។ តាមរយៈការព្យាបាល តាមការកំណត់ របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនបានទទួល ភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំង ពីការផ្លាស់ប្តូរផ្ទៃមុខ របស់គាត់អោយមានសម្រស់ស្រស់ស្អាត យ៉ាងពិតប្រាកដ ដោយតាមរយៈ បទពិសោធន៍ជាង10 ឆ្នាំរបស់អគនាយិកា និង ក្រុម នាក់ជំនាញ របស់ក្រុមហ៊ុនផ្ទាល់ ដែលបានបង្ហាត់បង្ហាញ អោយមានភាពច្បាស់ និង មានក្រមសិលធម៍ ក្នុងវិជ្ជាជីវៈ និងផ្តល់ភាពទំនុកចិត្ត ការធានាដល់អតិថិជន គ្រប់ជាតិសាសន៍។

កន្លងមក អតិថិជនជាច្រើន ដែលបានមកទទួលសេវាកម្ម ព្យាបាលពីក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care តែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក ពិតជាមានភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។

ជាមួយគ្នានេះ ពួកគាត់ បានណែនាំមិត្តភ័ក្តិ របស់ពួកគេ ដែលមានបញ្ហាផ្ទៃមុខ ឲ្យមកទទួលការពិភាក្សាជាមួយ ផាលីតាស្គីនឃែរ និងទទួលការព្យាបាល ឲ្យជាសះស្បើយតាមបែបធម្មជាតិ ១០០ភាគរយ។

ជាងនេះទៅទៀត កាដូពិសេសសម្រាប់ ឆ្នាំ២០២០ នេះ ក្រុមហ៊ុនបានបើកឱកាស អោយអ្នកលក់ជាច្រើន និងមានការពង្រីក ទីតាំងទៅតាមខេត្ត និងក្រុងនានាផងដែរ។ បើបងប្អូនចង់បានទីតាំងស្អាត និងផលិតផលល្អ ចំណាយដើមទុនតិច សូមរួសរាន់ឡើង មកដល់ក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សា ក្នុងការបើកទីតាំងថ្មីៗ ស្អាតៗ មកមុនបានមុន ។

គួរបញ្ជាក់ថា មានការប្រម៉ូសិន 10% សំរាប់ទីតាំងថ្មី រយៈពេល១៥ថ្ងៃ ដោយចាប់ពីរ ថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ។ សូមទំនាក់ទំនង លេខទូរសព្ទ 012995638 សម្រាប់ព័ត៌មានលម្អិតបន្ថែម៕

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top