ជួយអរអ្នកសៀមរាបផង! ថ្ងៃទី១សីហានេះ​ នឹងទទួលបាន រថយន្តទំនើប Porsche ពីស្រាបៀរ កម្ពុជា ហើយ

Date:

តាមរយៈកម្មវិធីប្រគំតន្រ្តី Cambodia Brew The Beat ស្រាបៀរ កម្ពុជា នឹងរៀបចំការប្រគល់រង្វាន់ធំ រថយន្តទំនើប ស៊េរីចុងក្រោយ Porsche Macan ដល់អ្នកឈ្នះទីបួន នៅរាត្រីថ្ងៃសៅរ៍ ទី ១ សីហា នេះហើយ។

លោក ធា ថុល ពលរដ្ឋរស់នៅ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានគាស់ឈ្នះរង្វាន់ រថយន្ត Porsche កាលពីថ្ងៃទី១៩ កក្កដា នៅពេលជួបជុំពិសាអាហារ ជាមួយសាច់ញាតិ បងប្អូនក្រោយជួសជុលផ្ទះរួច។

កម្មវិធីប្រគល់ជូនរថយន្តទំនើប ស៊េរីចុងក្រោយ Porsche Macan នេះ នឹងប្រព្រឹត្តទៅ នៅវេលាម៉ោង ៨យប់តទៅ តាមកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលការប្រគល់ជូននេះ នឹងមានការចូលរួម អបអរសាទរតាមរយៈ ការបកស្រាយចម្រៀង ពីសំណាក់តារាចម្រៀងល្បីៗ ដែលនឹងញំាងបរិយាកាស ដ៏គួរឲ្យចងចាំ និង រំភើបនេះមិនអាច បំភ្លេចបានមានដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា លោកឆន សុវណ្ណារាជ លោក ថែល ថៃ កញ្ញា កែវ សុបញ្ញា និង តារាចម្រៀងលោក នូ ឧសភាជាអ្នកតំណាង ពាណិជ្ជកម្មស្រាបៀរ កម្ពុជា ផងដែរ។ ។

ស្រាបៀរ កម្ពុជា សូមអញ្ជើញពលរដ្ឋកម្ពុជាទាំងអស់ រីករាយទស្សនាការប្រគំតន្រ្តី Cambodia Brew The Beat តាមកញ្ចក់ទូរទស្សន៍ ព្រមទាំងចូលរួមសាទរ និងធ្វើជាសាក្សី ដល់ការប្រគល់រង្វាន់ធំ ដល់អ្នកសៀមរាបទាំងអស់គ្នា៕

Share post:

spot_imgspot_img

Popular

More like this
Related

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ជណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...