Uncategorized

១០ចំណុច គួរពិចារណា មុនពេលទិញរថយន្ត យកមកប្រើប្រាស់

ក្នុងយុគសម័យថ្មីនេះ មនុស្សភាគច្រើនតែងតែប្រាថ្នា ចង់បានរបស់របរ​ ប្រើប្រាស់មួយចំនួន ដែលមានតម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយសម្រួល ដល់កិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន ហើយមធ្យោបាយធ្វើដំណើរ គឺជាកត្តាដ៏សំខាន់មួយ សម្រាប់ជួយដល់លោកអ្នក អោយឈានទៅដល់គោលដៅ និងសម្រេច នូវគ្រប់ភារៈកិច្ច។

បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ប្រជាជនខ្មែរមួយចំនួនធំ បានងាកមកប្រើប្រាស់ នូវរថយន្តថ្មីជាមធ្យោបាយ សម្រាប់ធ្វើដំណើរ ហើយមុននឹងសម្រេចចិត្ត ទិញរថយន្ត យកមកប្រើប្រាស់ មនុស្សភាគច្រើន មានការគិតគូរ និងពិចារណាលើកត្តា ច្រើនយ៉ាងដូចជា៖

• កម្រិតប្រាក់ចំណូល និងចំណាយប្រចាំថ្ងៃ
• គោលបំណង និងតម្រូវការ នៃការប្រើប្រាស់ប្រចាំថ្ងៃ ថាតើរថយន្តនេះ ជិះសម្រាប់ធ្វើការក្នុងក្រុង ចុះខេត្ត ឬដំណើរកំសាន្តផ្សេងៗជាដើម។
• រថយន្តនេះ មានកម្ពស់ខ្ពស់ អាចធន់នឹងស្ថានភាព ពេលមេឃភ្លៀង បានដែរឬទេ
• បើសិនជាប្រាក់ចំណូល នៅមានកម្រិត តើអាចបង់រំលស់ បានដែរឬទេ
• តម្លៃសមរម្យ ក្នុងទីផ្សារ ដែលស័ក្តិសម នឹងកម្រិតជីវភាពរបស់ខ្លួន
• សេវាបង់រំលស់ ដែលផ្តល់នូវការប្រាក់ និងប្រាក់បង់ដំបូងទាប ប្រកបដោយទំនុកចិត្ត
• មានបច្ចេកវិទ្យាទំនើប និងប្រព័ន្ធសុវត្ថិភាពខ្ពស់
• សេវាទទួលទិញរថយន្តចាស់ ផ្លាស់ប្តូរយករថយន្តថ្មី (Trade-In Service)
• គ្រឿងបន្លាស់សម្បូរបែប និងមានតម្លៃធូរថ្លៃ
• សេវាថែទាំផ្សេងៗ និងការធានា ជូនពីរោងចក្រ

ដូចនេះយើងសង្កេតឃើញថា មនុស្សសម័យឥឡូវ មានការយល់ដឹងច្រើន និងមានការវិភាគថ្លឹងថ្លែង គ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្ត ទិញរថយន្តយកទៅប្រើប្រាស់។

បើសិនជាលោកអ្នកគិតដល់រថយន្ត ដែលអាចធ្វើដំណើរ ទៅតាមផ្លូវដែលមាន ឧបសគ្គបាននោះ លោកអ្នកនឹងគិត ទៅដល់រថយន្ត ដែលមានកម្ពស់ខ្ពស់ ឬរថយន្ត Pick Upជាដើម។

តែប្រសិនបើអ្នកត្រូវការ រថយន្តដែលអាចជិះ ទៅធ្វើការប្រចាំថ្ងៃ ក្នុងទីក្រុងដែលចំណាយតិច អាចបត់បែនក្នុងស្ថានភាពផ្លូវស្ទះ ឬចង្អៀត និងអាចបើកបរ ទៅតាមបណ្តាខេត្តនានានោះ អ្នកនឹងគិតដល់ រថយន្តប្រភេទ SUV មុនគេ។

ហើយថ្មីៗនេះ យើងសង្កេតឃើញថា មានរថយន្ត SUV ខា្នតតូចមួយប្រភេទ ដែលកំពុងពេញនិយម និងចរាចរណ៍យ៉ាងច្រើនកុះករ នៅលើដងវិថីនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរថយន្តនេះ មានសមត្ថភាព អាចបើកបរ បានគ្រប់ស្ថានភាពផ្លូវ មិនចាញ់រថយន្តធុនធំ ប៉ុន្មាននោះទេ នោះគឺរថយន្ត Ford Ecosport។

រថយន្ត Ford Ecosport នេះមានតម្លៃត្រឹមតែ $29,900 លោកអ្នកបង់មុន ត្រឹមតែ $5,980 និងបង់ប្រចាំខែ ត្រឹមតែ $397 ប៉ុណ្ណោះ នោះលោកអ្នក នឹងអាចក្លាយទៅជា ម្ចាស់រថយន្តនេះបានតែម្តង។

ហើយកាន់តែពិសេស រាល់ការទិញរថយន្ត Ford Ecosport អតិថិជននឹងទទួលបាន ការចាក់ប្រេង 2ឆ្នាំ ដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃ $1,500 ភា្លមៗ។

រថយន្ត Ford Ecosport មួយនេះ មានសមត្ថភាពអាចបើកបរ បានគ្រប់ស្ថានភាពផ្លូវ ដូចជា ផ្លូវរាបស្មើក្នុងក្រុង ផ្លូវជាតិនានា និងផ្លូវតាមជនបទ ស្រុកស្រែចម្ការនានា ជាដើម ព្រោះរថយន្ត Ford Ecosport មានកម្ពស់ខ្ពស់ រហូតដល់ទៅ 209mm ពីដី ដែលអាចអោយរថយន្តនេះ បើកបរបានយ៉ាងរលូន ទោះជាស្ថិត ក្នុងស្ថានភាព ពេលភ្លៀង ផ្លូវរអិល ពេលឡើងទួល ឬខឿនចិញ្ចើមផ្លូវក៏ដោយ។

រថយន្ត Ford Ecosport បានរចនាម៉ូដយ៉ាងល្អប្រណិត ខុសប្លែកពីរថយន្តដ៏ទៃ ដែលស័ក្តិសមជាមួយ មនុស្សគ្រប់វ័យ ទាំងសុភាពបុរសនិងសុភាពនារី។ ជាមួយនឹងរូបរាងដ៏ទាក់ទាញ របស់រថយន្តមួយនេះ ដោយផ្នែកខាងមុខ មានរូបរាងទំនើប និងស៊ីវិល័យ ផ្នែកចំហៀង មើលទៅរឹងមាំហាប់ណែន ផ្នែកខាងក្នុងធំទូលាយ បំពាក់ដោយពូកស្បែកប្រណិត ទន់ងាយស្រួល ក្នុងការអង្គុយ និងប្រកបដោយផាសុកភាព ផ្នែកខាងក្រោយធំល្មម អាចដាក់ឥវ៉ាន់បានច្រើន រហូតដល់២៥កន្លែង មិនចាញ់រថយន្ត SUV ខ្នាតធំដ៏ទៃទៀតនោះទេ។

ក្រៅពីរូបរាងនិងការឌីហ្សាញ ដែលបានរៀបរាប់ខាងលើ រថយន្ត Ford Ecosport ក៏បានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ ដែលជួយសម្រួល ដល់ការបើកបរ របស់លោកអ្នកដូចជា សេនសឺជុំវិញ រថយន្តចំនួន៨គ្រាប់ កាមេរ៉ាជំនួយ ក្នុងការចូលចត ដែលអាច Zoom បាននិងមានខ្សែគំនូស ពណ៍លឿង រ៉េតាមចង្កូត ប្រព័ន្ធចុចបញ្ឆេះរថយន្ត ឬ Smart Key បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញដែលមានភាពរស់រវើក និងងាយស្រួល ក្នុងការបញ្ជាដោយសម្លេង សម្រាប់វិទ្យុ តន្រ្តីនិងការកម្សាន្តផ្សេងៗ។

លើសពីនេះទៅទៀត រថយន្តនេះក៏អាចភ្ជាប់ជាមួយ នឹង Apple CarPlay ដើម្បីភ្ជាប់ទៅកាន់ផែនទី Google Map សម្រាប់នាំ អ្នកទៅដល់គោលដៅផ្សេងៗ។ ចំណែកឯប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះមានបំពាក់ ជាមួយនឹងពោងសុវត្ថិភាព ជុំវិញរថយន្តចំនួន៦ ប្រព័ន្ធហ្រ្វាំង ABS ប្រព័ន្ធទប់លំនឹង រថយន្តពេលបើកបរ លើផ្លូវកោងឬរអិល និងប្រព័ន្ធទប់លំនឹង ពេលឡើងចំណោត។ល។

ចំណុចពិសេស ដែលក្រុមហ៊ុនលក់រថយន្តដ៏ទៃ មិនមានការផ្តល់ជូននោះ គឺ រាល់ការទិញរថយន្ត Ford Ecosport ពីក្រុមហ៊ុន លោកអ្នកនឹងទទួលបាន ការចូលរួមដំណើរកំសាន្ត Ford Ecosport Family Trip ដែលធ្វើឡើង ដោយក្រុមហ៊ុន Ford ផ្ទាល់ហើយការផ្តល់ជូននេះ គឺមានសម្រាប់តែអតិថជន Ford Ecosport តែប៉ុណ្ណោះ ដែលដំណើរកំសាន្តនេះ ខាងក្រុមហ៊ុន ធ្លាប់បានរៀបចំរួចមកហើយ គឺដំណើតកំសាន្ត ទៅកាន់ខេត្តបុរីរ៉ាម ដែលជាខេត្តមួយដ៏ល្បី ក្នុងប្រទេសថៃ។

លើសពីនេះទៅទៀត លោកអ្នកថែមទាំងអាចចូលរួម ដំណើរកំសាន្ត Ford Adventure ដែលប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ដោយក្រុមហ៊ុន Ford ដែលវាមិនមែនត្រឹមតែ ដំណើរកំសាន្តធម្មតា តែប៉ុណ្ណោះទេ តែថែមទាំងមានសកម្មភាព សប្បុរសធម៍ដូចជា ចែកអំណោយ ដល់គ្រួសារក្រីក្រ ការផ្តល់សម្ភារះជូនក្មេងៗ កុមារកំព្រា និងមានកម្មវិធីសប្បាយៗ ជាច្រើន នៅក្នុងដំណើរកំសាន្តមួយនេះ៕

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top