កម្ពុជាទទួល ភ្ញៀវទេសចរ ១លាន ២៧ម៉ឺននាក់ រយៈពេល៤ថ្ងៃកំលុងពេលឆ្លងឆ្នាំសកល

Date:

ភ្នំពេញ៖ ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។

សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦,១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៨៣៩ នាក់។

តាមរយៈហ្វេសប៊ុកក្រសួងទេសចរណ៍ ឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

  • រាជធានីភ្នំពេញ៖ ៥១៦,០៩៥ នាក់
  • ខេត្តកំពត៖ ១៥២,១១៩ នាក់
  • ខេត្តព្រះសីហនុ៖ ១៣៦,៣១៤ នាក់
  • ខេត្តកែប៖ ៨៧,៧៣៧ នាក់
  • ខេត្តសៀមរាប៖ ៧៧,៦១៨ នាក់
  • ខេត្តកំពង់ស្ពឺ៖ ៤៦,០៣០ នាក់
  • ខេត្តបាត់ដំបង៖ ៤២,៨៥០ នាក់
  • ខេត្តកោះកុង៖ ៣១,៨៧៩ នាក់
  • ខេត្តកំពង់ចាម៖ ២៧,១៨៧ នាក់
  • ខេត្តកណ្តាល៖ ២៦,៩៤០ នាក់។

ដោយសារព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចលនាទេសចរណ៍ផ្ទៃក្នុងនាឱកាសឆ្លងឆ្នាំសកលនេះ មានភាពផុលផុសច្រើននៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បើទោះបីមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំក៏ដោយ។

គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។ ក្រុមការងាររបស់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានចុះពិនិត្យ និងណែនាំដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការជួបជុំទ្រង់ទ្រាយធំ និងកកកុញមានមនុស្សច្រើន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ពាក់ព័ន្ធជំងឺកូវីដ-១៩នេះ នៅមិនទាន់មានភាពពេញលេញទាំងស្រុងនៅឡើយ ពិសេសការរក្សាគម្លាតសុវត្ថិភាពនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានលក្ខណៈប្រមូលផ្តុំច្រើន។ កិច្ចការនេះ ក្រសួងទេសចរណ៍នឹងបន្តការរៀបចំជាមួយរដ្ឋបាលរាជធានី-ខេត្តឲ្យកាន់តែម៉ឺងម៉ាត់បន្ថែមទៀត។

ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេក្នុងរយៈពេល៤ថ្ងៃនេះ។ រីឯការគ្រប់គ្រងសំរាមនៅតែជាបញ្ហាប្រឈម ជាពិសេសនៅយប់ឆ្លងឆ្នាំ ដោយប្រជាពលរដ្ឋមួយចំនួនមិនបានទុកសំរាមឲ្យបានត្រឹមត្រូវ ដោយទុកចោលនៅកន្លែងទទួលទានអាហារជុំគ្នា ពិសេសគោលដៅទេសចរណ៍ដែលមានការជួបជុំច្រើន ដូចជានៅតំបន់ឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងរាជធានី-ខេត្តជាដើម ប៉ុន្តែរដ្ឋបាលរាជធានី-ខេត្តបានខិតខំចាត់កម្លាំងប្រមូលទុកដាក់សំរាមនេះនាព្រឹកបន្ទាប់ ដោយពុំធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពគោលដៅទេសចរណ៍ឡើយ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...