ភ្នំពេញ៖ ក្រុមហ៊ុន PPF Yummy បានរៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះម្ចាស់ដេប៉ូធំៗ និងបងប្អូនអាជីវករទាំងអស់ ដែលជាដៃគូសហការដ៏សំខាន់មិនអាចខ្វះបានក្នុងដំណើរការឈានឆ្ពោះទៅរកភាពជោគជ័យ។

ក្នុងកម្មវិធីនោះ មានការតាំងបង្ហាញផលិតផលថ្មីៗ ដោយមានក្រុមការងារជំនាញចាំពន្យល់លម្អិតអំពីគុណតម្លៃ និងគុណភាពនៃផលិតផលនីមួយៗ ព្រមទាំងផ្តល់ឱកាសជូនភ្ញៀវកិត្តិយសបានភ្លក់រសជាតិផលិតផលថ្មីទាំងប្រាំមុខ រួមជាមួយដំឡូងបំពងដែលមានរសជាតិឆ្ងាញ់ប្លែក និងត្រូវមាត់តាមបែបបទខ្មែរ។

កម្មវិធីនេះក៏បានបើកទំព័រជាផ្លូវការ តាមរយៈការសម្តែងរបាំបុរាណដ៏វិសេសវិសាល ដើម្បីរំលេចពីប្រវត្តិសាស្ត្រដ៏រុងរឿង និងលើកស្ទួយមោទនភាពជាតិ ក៏ដូចជាវប្បធម៌សិល្បៈខ្មែរផងដែរ។

ក្នុងឱកាសនោះ លោកស្រីអគ្គនាយិកា ហ៊ុក ស្រីហួរ បានឡើងចែករំលែកពីដំណើររឿងនៃការតស៊ូព្យាយាម ចាប់ផ្ដើមពីបាតដៃទទេរហូតទទួលបានជោគជ័យក្នុងការនាំចេញផលិតផលកែច្នៃរបស់ខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ សហរដ្ឋអាមេរិក អូស្ត្រាលី ញូវសេឡង់ ជប៉ុន និងកូរ៉េខាងត្បូង។

ជោគជ័យនេះ គឺជាមោទនភាពរួមរបស់ប្រជាជនខ្មែរ ដែលកើតចេញពីជំនឿទុកចិត្តយ៉ាងរឹងមាំពីសំណាក់បងប្អូនអាជីវករទាំងអស់។ ដើម្បីជាការតបស្នងចំពោះការគាំទ្រដ៏ខ្លាំងក្លានេះ ក្រុមហ៊ុនបានបង្កើតឡើងនូវបរិយាកាសដ៏សប្បាយរីករាយ តាមរយៈការផ្តល់ជូននូវប្រូម៉ូសិនពិសេស និងការចាប់រង្វាន់ធំៗជូនភ្ញៀវកិត្តិយស ដូចជា ទូរសព្ទដៃ iPhone, ទូទឹកកក និងម៉ាស៊ីនបោកខោអាវ។ ជាចុងបញ្ចប់ ភ្ញៀវកិត្តិយសទាំងអស់បានពិសាអាហារពេលល្ងាចរួមគ្នាយ៉ាងស្និទ្ធស្នាលក្នុងបរិយាកាសគ្រួសារដ៏កក់ក្តៅ ព្រមទាំងទទួលបានកាដូអនុស្សាវរីយ៍ និងថតរូបជុំគ្នាយ៉ាងរីករាយទុកជាទីនឹករលឹក៕



Home›អត្ថបទពាណិជ្ជកម្ម›PPF Yummy រៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត ដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម ភ្នំពេញ៖ ក្រុមហ៊ុន PPF Yummy បានរៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជ…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





