បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើងវិញជាបន្តបន្ទាប់ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនមានភាពស្មើគ្នានោះទេ ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សាររបស់ពួកគេ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យពីស្ថាប័ន Mobility Sweden (ស៊ុយអែត), OFV របស់ន័រវែស និង bilstatistik.dk របស់ដាណឺម៉ាក បានបង្ហាញថា ចំនួននៃការចុះបញ្ជីរថយន្ត Tesla បានកើនឡើង ២៤៨% នៅក្នុងប្រទេសស៊ុយអែត, ១៣១% នៅក្នុងប្រទេសន័រវែស និង ៣៤% នៅក្នុងប្រទេសដាណឺម៉ាក។
ក្រុមហ៊ុនផលិតរថយន្តនេះក៏បានកត់ត្រា នូវកំណើនដ៏រឹងមាំនៅក្នុងតំបន់ផ្សេងទៀតនៃអឺរ៉ុបផងដែរ ដោយចំនួននៃការចុះបញ្ជីបានកើនឡើង ២៧១% នៅក្នុងប្រទេសអេស្ប៉ាញ, ១៨៦% នៅក្នុងប្រទេសព័រទុយហ្គាល់ និង ៩៤% នៅក្នុងប្រទេសអ៊ីតាលី នេះបើយោងតាមទិន្នន័យពី ANFAC, ACAP និងក្រសួងដឹកជញ្ជូនរបស់ប្រទេសអ៊ីតាលី។
ការងើបឡើងវិញនេះត្រូវបានជំរុញដោយកត្តាមួយចំនួន រួមមាន៖ មូលដ្ឋាននៃការប្រៀបធៀបទិន្នន័យពីឆ្នាំមុនដែលមានកម្រិតទាប, តម្លៃប្រេងឥន្ធនៈខ្ពស់, ការលើកទឹកចិត្តពីរដ្ឋាភិបាល និងតម្រូវការរថយន្តអគ្គិសនី (EV) ដែលបន្តកើនឡើង។ យ៉ាងណាក៏ដោយ ល្បឿននៃការងើបឡើងវិញមានភាពខុសគ្នាខ្លាំងរវាងទីផ្សារនីមួយៗ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យរថយន្តអគ្គិសនីនៅអឺរ៉ុបកាន់តែមានភាពបែកខ្ញែក (មានការប្រកួតប្រជែងពីម៉ាកយីហោចម្រុះ) ខណៈដែលម៉ាកយីហោចិនកំពុងពង្រីកវត្តមានរបស់ខ្លួនកាន់តែទូលំទូលាយ។
Tesla នៅតែជាម៉ាកយីហោរថយន្តអគ្គិសនីដ៏រឹងមាំបំផុតមួយនៅអឺរ៉ុប ប៉ុន្តែដោយសារតែក្រុមហ៊ុននេះពឹងផ្អែកខ្លាំងលើម៉ូដែល Model 3 និង Model Y ទើបធ្វើឱ្យខ្លួនប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់គូប្រជែង ដែលមានជម្រើសម៉ូដែលរថយន្តច្រើនជាង។
ប្រែសម្រួលៈ តុលា
Home›ព័ត៌មានសេដ្ឋកិច្ច›ចំនួនការចុះបញ្ជីរថយន្ត Tesla ប្រចាំខែនៅទូទាំងទ្វីបអឺរ៉ុបកើនឡើងខ្លាំង ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សារ បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើ…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





