ដូចការសង្ស័យមែន…!! កំពូលស្មាតហ្វូន Galaxy S20 FE ដែលកំពុងល្បីខ្លាំងជុំវិញពិភពលោក… ពេលនេះបានដាក់លក់ ជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយ ជាមួយកាដូដ៏អស្ចារ្យទៀត…!!

Date:

(ភ្នំពេញ) ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០៖ ចង់បានបែបណា…ម៉ូដណា…តម្លៃណា…ពេលណា… ស្រឡាញ់ និងចង់ប្រើខ្លាំងប៉ុណ្ណា…ក៏ក្រុមហ៊ុន សាមសុង អាចផ្តល់ជូនឱ្យអ្នកគាំទ្រជុំវិញពិភពលោកបានដែរ…! ជាពិសេសគឺអ្នកគាំទ្រទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជាយើងតែម្តង…!! និយាយទៅគឺផ្តល់ជូនជម្រើសមិនឱ្យទាស់ចិត្តម៉ង…!!

សុំសួរមួយសិនថា…”អ្នកណាគេខ្លះជាហ្វេនរបស់កំពូលស្មាតហ្វូន Galaxy S20 FE?” ឥឡូវនេះក្តីស្រមៃកំពុងក្លាយជាការពិតហើយដែលក្រុមហ៊ុន សាមសុង នៅពេល

នេះបាននាំយកកំពូលស្មាតហ្វូនក្នុងសករាជថ្មីស៊េរី Samsung Galaxy S20 FE (Truly Fan Edition) មកលក់ផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាជូនដល់អ្នកស្រឡាញ់ និងប្រាថា្នចង់បាន…ចង់ប្រើជាមួយនឹងតម្លៃដ៏អស្ចារ្យ…ពិសេសនឹកស្មានមិនដល់ទាល់តែសោះ…!!

 * រាល់ការជាវ Galaxy S20 FE ចាប់ពីថ្ងៃទី16 ដល់ថ្ងៃទី 22 ខែតុលា ឆ្នាំ2020 នឹងទទូលបានការថែមជូនដ៏ពិសេសបំផុតដូចជា៖

– ធុងបាស JBL Flip5 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ

– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

– ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

សូមបញ្ជាក់ថាកំពូលស្មាតហ្វូន Samsung Galaxy S20 FE (Truly Fan Edition) នេះគឺត្រូវបានបង្កើតឡើងយ៉ាងពិសេស និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោកដោយបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដូចទៅនឹងអធិរាជស្តេចកំពូលស្មាតហ្វូនស៊េរី flagship ដែរ!

ហ្នឹង…បែបមិនជឿទេមើលទៅ…!! ជឿ…មិនជឿ…បន្តិចទៀតដឹងខ្លួនហើយ…!! ខាងក្រោមនេះគឺជាសមត្ថភាព…កម្លាំងម៉ាស៊ីន…អាវក្រោះការពារទឹក និងធូលី…កាមេរ៉ា…កំពូលថាមពលថ្មធំ…និងតម្លៃដែលសឹងតែមិនគួរឱ្យជឿទាល់តែសោះថាក្រុមហ៊ុន សាមសុង ហ៊ានហក់ដាក់លក់ក្នុងតម្លៃត្រឹមប៉ុណ្ណឹងដើម្បីឱ្យអតិថិជនរបស់ខ្លួនសម្រេចក្តីបំណងក្នុងការទទួលបានបទពិសោធន៍នៃកំពូលស្មាតហ្វូនដ៏អស្ចារ្យសម្រាប់អនាគតម៉ូឌែលនេះ…!

ដូច្នេះបើចង់ដឹងច្បាស់…សូមមកមើលតម្លៃ និងលក្ខណៈពិសេសអស្ចារ្យរបស់ Samsung Galaxy S20 FE (Truly Fan Edition) ជាមួយយើងទាំងអស់គ្នា៖

* Galaxy S20 FE (Fan Edition)

– តម្លៃ៖ $ 646 ជាមួយនឹង 8GB (RAM) / 128 GB (ROM) អាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់ 1TB

– ទំហំអេក្រង់៖ 6.5 អ៊ីញ

– ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate, Infinity-O Display ប្រភេទ Dynamic SUPER AMOLED 2X

– កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 32 MP

– កាមេរ៉ាក្រោយ 3 គ្រាប់៖ 12 MP (Wide), 8 MP (Telephoto), 12 MP (Ultra-Wide)

– ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990

– ថាមពលថ្ម៖ 4,500 mAh (សាកថ្មល្បឿនលឿនបំផុតឥតខ្សែ 15 W និងប្រើខ្សែល្បឿនលឿន 25W)

– ពណ៌ 5 ជម្រើស៖ Cloudy Navy (ខៀវ), Cloudy Lavender (ស្វាយខ្ចី), Cloudy Mint (បៃតងខ្ចី), Cloudy Red (ក្រហម)

ម៉េចដែរប៉ុណ្ណឹង…!! គ្រប់គ្រាន់…និងអាចធ្វើការសម្រចចិត្តតែម្តងបាននៅ? មិនងាយនឹងបានប្រើទេណា…និយាយទៅលោកអ្នកដែលធ្លាប់ប្រើ និងដឹងពីចំណុចកំពូលក៏ដូចជាលក្ខណៈពិសេសនៃស្តេចកំពូលស្មាតហ្វូន ឬអធិរាជស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង គឺប្រាកដជាដឹងច្បាស់ជាងអ្នកណាទាំងអស់…! អ៊ីចឹងនៅចាំអីទៀត…!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

This image has an empty alt attribute; its file name is photo_2020-10-16_15-05-04-1-724x1024.jpg
This image has an empty alt attribute; its file name is photo_2020-10-16_15-05-06-825x1024.jpg

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...