រាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍ គ្រប់ ប្រភេទក្នុងវិស័យទេសចរណ៍ឆ្នាំ២០២១

Date:

ភ្នំពេញ៖ ដើម្បីអនុវត្តវិធានការនេះឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ក្រសួងទេសចរណ៍ ស្នើភាគីពាក់ព័ន្ធទាំងអស់ រៀបចំអនុវត្តន៍ និងផ្សព្វផ្សាយវិធានការនេះ ដល់ប្រតិបត្តិករទេសចរណ៍ ដែលអាជ្ញាបណ្ណទេសចរណ៍ ស្ថិតក្រោម ការគ្រប់គ្រងរបស់អង្គភាពច្រកចេញចូលតែមួយ រាជធានី/ខេត្ត និងការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ។

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា ” ប្រតិបត្តិករទេសចរណ៍នៅតែ មានកាតព្វកិច្ច ស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ សម្រាប់ឆ្នាំ២០២១ ហើយការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មី គ្រប់ប្រភេទនិង ការអនុវត្តការពិន័យអន្តរការណ៍ ជាប្រាក់សម្រាប់អាជ្ញាបណ្ណទេសចរណ៍ ហួសសុពលភាព ត្រូវរក្សាការអនុវត្តការ បង់កម្រៃដដែល ស្របតាមប្រកាសអន្តរក្រសួងលេខ ១៦០សហវ.ប្រក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការ ផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ ដោយក្រសួងទេសចរណ៍”

ក្រសួងបញ្ជាក់ថា ការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍ គ្រប់ប្រភេទនៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ ២០២១នឹងចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...