ថវិកាជាង៣០លានដុល្លារ ទទួលពីសប្បុរសជនបរិច្ចាគ ជូនសម្តេចតេជោ ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

Date:

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា មកដល់ពេលនេះថវិកា ដែលសប្បុរសជន ចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លា មានប្រមាណជាង៣០លានដុល្លារ ខណៈសម្ដេចបានបន្ថែមគណនី​២ទៀត នៅធនាគារអេស៊ីលីដា​និងភ្នាក់ងារវីង​ ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។

តាមរយៈហ្វ៊េសប៊ុករបស់សម្ដេចតេជោ ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា ” ដោយមានសំណូមពរពីប្រជាជនយើង​ ខ្ញុំព្រះករុណាខ្ញុំសុំបន្ថែមគណនី​២ទៀត នៅធនាគារអេស៊ីលីដា​និងភ្នាក់ងារវីង​ ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ​ 9992, ប្រាក់ដុល្លារគឺ​ 9991។ ចំពោះអេស៉ីលីដាប្រាក់រៀលគឺ​ 00010556999989, ចំពោះប្រាក់ដុល្លារគឺ​ 00010556999999″។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំមានបំណងចាក់ជូន ប្រជាជនឱ្យបាន១០លាននាក់ដែលត្រូវការវ៉ាក់សាំង រហូត២០លានដូសនិងតម្រូវការចំពោះ មុខនាដំណាក់កាលទីមួយចំនួន១លានដូសសម្រាប់ចាក់ជូន៥០ម៉ឺន
នាក់ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យនិងកំពុងមានហានិភ័យដែលអាទិភាព ផ្តល់ជូនគ្រូពេទ្យគ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍ គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា​កម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គីនិងការចូលរួមដូចសព្វថ្ងៃនេះ”
៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ថវិកាជាង៣០លានដុល្លារ ទទួលពីសប្បុរសជនបរិច្ចាគ ជូនសម្តេចតេជោ ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា មកដល់ពេលនេះថវិកា ដែលសប្បុរសជន ចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លា មានប្រមាណជាង៣០លានដុល្លារ ខណៈសម្ដេចបានបន្ថែមគ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...