កម្ពុជា នឹងចូលរួម ពិព័រណ៍ពិភពលោក “Expo 2025 Osaka, Kansai” នៅទីក្រុងអូសាកា

Date:

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន នឹងអញ្ជើញកម្ពុជាចូលរួមពិព័រណ៍ពិភពលោក “Expo 2025 Osaka, Kansai” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

ការអញ្ជើញកម្ពុជាចូលរួមពិព័រណ៍ពិភពលោក “Expo 2025 Osaka, Kansai” នេះ បានធ្វើឡើងឱកាសលោក កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក ណាហ្គាអុ ខាតសឹអាគី (NAGAO Katsuaki) លេខាទីមួយ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីការត្រៀមលក្ខណៈរបស់ប្រទេសជប៉ុន ក្នុងការរៀបចំពិព័រណ៍ពិភពលោក២០២៥ “Expo 2025 Osaka, Kansai” នៅទីក្រុងអូសាកា ដោយមានការចូលរួមពីលោកអគ្គនាយរង លោកប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។

លោក ណាហ្គាអុ ថ្លែងថា ក្នុងនាមតំណាងរដ្ឋាភិបាលជប៉ុន បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបោះឆ្នោតគាំទ្រជប៉ុនជាប់ជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក២០២៥។
លោកណាហ្គាអុ បានផ្សព្វផ្សាយអំពីព័ត៌មានទូទៅ ដំណើរការនៃការរៀបចំពិព័រណ៍ តម្រូវការនិងបែបបទនៃការចូលរួមដែលត្រូវបំពេញតាមដំណាក់កាលនីមួយៗ។ ក្នុងនោះ គោលបំណងសំខាន់ គឺអញ្ជើញកម្ពុជាចូលរួមពិព័រណ៍ពិភពលោក “Expo 2025 Osaka, Kansai” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

ជាការឆ្លើយតប កៅ កោសល បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះរដ្ឋាភិបាលជប៉ុន ដែលធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក “Expo 2025 Osaka, Kansai” ប្រទេសជប៉ុន។

លោកក៏បានស្នើភាគីជប៉ុន ឲ្យផ្ញើលិខិតអញ្ជើញជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ឲ្យបានឆាប់ ដោយលោកបន្ថែមថា កម្ពុជា ក្នុងនាមជាសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) នឹងចូលរួមពិព័រណ៍ពិភពលោក២០២៥ តាមការអញ្ជើញរបស់ភាគីជប៉ុន៕

Share post:

spot_imgspot_img

Popular

More like this
Related

សេចក្តីជូនដំណឹង

ខ្ញុំឈ្មោះ ហ៊ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់​ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់...

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...