សច្ចៈប្រផឹធី កម្ពុជា អ្នកជំនាញ ក្នុងការប្រឹក្សាយោបល់ លើវិស័យ អចលនទ្រព្យ នឹងនាំអ្នកទៅរក ប្រាក់ចំណេញ ទាំងអ្នកលក់ និងអ្នកទិញ

Date:

ភ្នំពេញ៖ បើនិយាយពីការទិញលក់ អចលនទ្រព្យនៅប្រទេសកម្ពុជា យើងនឹងធ្វើការណែនាំ អស់លោកអ្នក ទៅកាន់ភ្នាក់ងារជំនាញ របស់សច្ចៈប្រផឹធី កម្ពុជា ដែលត្រូវបានគេ កំណត់និងទទួលស្គាល់ថា ជាអ្នកប្រឹក្សា និងផ្តល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ជូនដល់ម្ចាស់អចលនទ្រព្យ លំនៅដ្ឋាន និងវិនិយោគិន ឆ្ពោះទៅកាន់វិថី ឈ្នះៗ ដែលមានន័យថា ធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញ ចំណេញទាំងអស់គ្នា ។

សច្ចៈប្រផឹធី កម្ពុជា គឺជាក្រុមហ៊ុនអចលនទ្រព្យ ពាណិជ្ជកម្មមួយ ដែលបម្រើសេវាកម្ម និងវិនិយោគ ទៅលើវិស័យអចលនទ្រព្យ ដែលបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ដោយវិនិយោគិន ជំនាញក្នុងស្រុក និងកំពុងដឹកនាំដោយ លោកឧកញ៉ា សូវ សច្ចៈ សម្បត្តិ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនសច្ចៈប្រផឹធី កម្ពុជា និងបច្ចុប្បន្នជាអនុប្រធាន និងជាសមាជិក នៃក្រុមប្រឹក្សាភិបាលនាយក នៃក្រុមហ៊ុន ធេន ស៊ីណើជី អ៊ីនវេសមិន និងជាប្រធានក្រុមហ៊ុន វីអាយភី ខេម ខូអបភើរេសិន ខូអិលធីឌី ហើយក៏ជាប្រធាន នៃក្រុមហ៊ុន អិនធីអិល តិចណូឡូជី ដែលមានបទពិសោធន៍ជាច្រើន ជាពិសេស លើវិស័យអចលនទ្រព្យ ។

អ្នកជំនាញរបស់ សច្ចៈប្រផឹធី កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងផ្ដល់ជូននូវសេវាកម្ម លក់ និងទិញលំនៅដ្ឋាន ឬអចលនទ្រព្យ ពាណិជ្ជកម្មផ្សេងៗ ជូនលោកអ្នក គ្រប់ពេលវេលា បន្ថែមពីនេះ សច្ចៈប្រផឹធី កម្ពុជា មានចក្ខុវិស័យខ្ពស់ ដើម្បីជម្រុញ នូវទំនុកចិត្ត តាមរយៈការបង្ហាញ ការយកចិត្តទុកដាក់ ភាពស្មោះត្រង់ និងតម្លាភាព ជូនដល់អតិថិជន ដែលជ្រើសរើស យកសេវាកម្មរបស់ខ្លួន ។ ជាងនេះទៅទៀត បេសកកម្មរបស់ សច្ចៈប្រផឹធី កម្ពុជា ត្រូវបានផ្តោតសំខាន់ ដើម្បីផ្តល់ជូន នូវសេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ជូនដល់ម្ចាស់អចលនវត្ថុ លំនៅដ្ឋាន និងវិនិយោគិន ដើម្បីក្លាយជាដៃគូ ដ៏គួរអោយទុកចិត្ត និងជឿជាក់ជាទីបំផុត ក្នុងការទិញ និងលក់អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញ ចំណេញទាំងអស់គ្នា ។

សច្ចៈប្រូភើធី កម្ពុជា នឹងផ្តល់ជូនលោកអ្នក នូវអ្នកជំនាញ ផ្នែកអចលនទ្រព្យ ជាមួយនឹងសេវាកម្មដូចជា៖ ការរចនា ការអនុវត្ត និងការគ្រប់គ្រងយុទ្ធសាស្ត្រ នៃការលក់ និងយុទ្ធសាស្ត្រទីផ្សាររួមគ្នា និងបានបញ្ចប់ផលិតផល សម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗ ដែលមានទំហំខុសៗគ្នា រួមទាំងលំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងនៅទីប្រជុំជន ដែលស្របតាមថវិកា និងរយៈពេលនៃការសាងសង់ របស់អតិថិជន ។ ផ្តល់ជាយុទ្ធសាស្ត្រ និងការប្រឹក្សាយោបល់ ផ្នែកទីផ្សារ និងយុទ្ធសាស្ត្រ កំណត់តម្លៃ គម្រោង ស្លាកយីហោ និងទីតាំង ។

ការរចនាលើផលិតផល និងការផ្តល់គំនិត និងការរៀបចំ ផែនការដើម្បីទទួលបាន ផលចំណេញ ខ្ពស់បំផុត ពីការវិនិយោគ (ROI) ។ ផ្តល់សេវាកម្ម ដល់អតិថិជន ក្រោយពេលលក់ និងការគ្រប់គ្រង ។

សម្រាប់ការសាកសួរ ព័ត៌មានលម្អិត ឬចង់ជ្រើសរើសសេវាកម្ម របស់ សច្ចៈប្រូភើធី កម្ពុជា សូមធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ៖ 087 776 009 ឬ 015 776 009៕

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...