ឧកញ៉ា ទៀ វិចិត្រ ចាត់បញ្ជូន​ក្រុមការងារ និងអូប័រ​ល្បឿនលឿន១គ្រឿង នាំយកស្បៀងអាហារ ជូនប្រជានេសាទ ដែលលិចទូក

Date:

ភ្នំពេញ៖ ក្រោយមានទូកនេសាទ១គ្រឿង​ បានលិចនៅចំណុច​ ជិតកោះព្រីង តែសំណាង ត្រូវបានប្រជានេសាទដូចគ្នា ជួយស្រង់ នឹងបានអូសទូក មកក្បែរកោះរ៉ុង ដោយដឹងថា ប្រជានេសាទទាំងនោះ អស់អាហារ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និង ជាសមាជិកក្រុមការងារ​ យុវជនគណបក្ស​ ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារ នឹងអូប័រល្បឿនលឿន ១គ្រឿង របស់លោក ដោយនាំយកស្បៀងអាហារ មានដូចជាបាយ មី ទឹកសុទ្ធ ទឹកក្រូច រួមជាមួយ ប្រេង និង ថវិកា ទៅជូនប្រជានេសាទ ដែលលិចទូក ហើយដាច់អាហារ នៅចំនុចក្បែរកោះរ៉ុង។

បើតាមអ្នកបើកទូកនេសាទ បានប្រាប់ឲ្យដឹងថា ទូកនេសាទរបស់ខ្លួនលិច ដោយសារ ប្រេះទូកហើយទឹកចូលក៏លិច នៅក្បែរកោះព្រីង ភ្លាមៗបានប្រជានេសាទដូចគ្នា ជួយស្រង់និងអូសទូក យកមកក្បែរកោះរ៉ុង ហើយដាច់អាហារ ទើបបានទាក់ទង សុំជំនួយពីលោកឧកញ៉ា ទៀ វិចិត្រ ។ ភ្លាមៗលោកឧកញ៉ា ក៏បានបញ្ជូនក្រុមការងារ នាំយកស្បៀងអាហារ ប្រេង និង ថវិកា មកជួយសង្គ្រោះទាន់ពេលវេលា ។

ក្រោយពីទទួលបាន ការឧបត្ថម្ភគាំទ្រ ពីលោកឧកញ៉ា ហើយនោះ ប្រជានេសាទខាងលើ​​ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ ដែលបាននាំជំនួយ មកជួយទាន់ពេលវេលា ពេលគាត់ជួបគ្រោះអាសន្ន៕

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...