ឧកញ៉ា ទៀ វិចិត្រ បន្តឧបត្ថម្ភ ចំណីអាហារ ដល់ក្រុមការងារជួរមុខ​ រដ្ឋបាលខេត្តព្រះសីហនុ ដែលប្រចាំការ ទប់ស្កាត់ជំងឺកូវីដ១៩

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ​ និងជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារ បន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ សម្រាប់ថ្ងៃទី៨ ឧបត្ថម្ភ ដល់ក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្ត ដែលកំពុងប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័ក កន្លែងចាក់វ៉ាក់សាំងបង្ការ ជំងឺកូវី-១៩ និងកន្លែងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ សរុបជាង ១០០០នាក់ ។

ក្នុងនោះដែរ ក្រុមការងារទី៣១​ ប្រចាំការគោលដៅសណ្ឋាគារ យៀកឡាយជីវទៀន និងធនាគារ រួយលី បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តរបស់ លោក ឧកញ៉ា ទៀ វិចិត្រ (G.T.V.C)​ ដែលបានឧបត្ថម្ភ បាយ២១កញ្ចប់ ទឹកសុទ្ធមួយកេស ផ្លែឈើ២ថង់​ ជារៀងរាល់ថ្ងៃ ដល់ក្រុមការងារទី៣១ ក្នុងពេលប្រចាំការ តាមគោលដៅធ្វើចត្តាឡីស័ក ។

ឱ សារឿន ប្រធានក្រុមគោលដៅ បានលើឡើងថា “ជំនួសមុខឲ្យក្រុមការងារទាំងអស់ ខ្ញុំបាទសូមគោរព​ ថ្លែងអំណរគុណ​ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិការ ម្ចាស់ក្រុមហ៊ុនទាំងអស់ ជួបតែសេចក្តីសុខ មានសុខភាព ល្អបរិបូរណ៍ អាយុយឺនយូរ អាជីវកម្មឈានមុខ និងទទួលបានជោគជ័យ គ្រប់ភារកិច្ច” ៕

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...