ធនាគារ អេស​ ប៊ី អាយ លីហួរ ម.ក បានបើកសាខាថ្មីជាផ្លូវការ ដែលស្ថិតនៅ តំបន់ពាណិជ្ជកម្ម

Date:

ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន លីហួរ គ្រុប និងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេល ប្រមាណជាង៥ខែ ក្នុងការរចនាអគារនេះឡើង។

អគារសា្នក់ការសាខាចំការមនថ្មីនេះ គឺស្ថិតនៅលើអគារលេខ ១១៨ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយ ក្នុងចំណោមធនាគារ ដែលមានការវិវត្តន៍លឿនបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនអតិថិជនបន្ទាប់ពីទទួលបាន អជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា កាលពីខែមីនា ឆ្នាំ២០២០។ បើទោះបីជាទទួលរងនូវផលប៉ះពាល់ ជាសកលពីជម្ងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក​ នៅតែបន្តរីកចម្រើនទៅមុខស្រប ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។ 

ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា មានចំនួនជាង ១.៥០០កន្លែង គ្របដណ្តប់២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។ 

លើសពីនេះទៅទៀត ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរក ប្រភពទុនទាំងនៅ​ ក្រៅស្រុក និងក្នុងស្រុក ដើម្បីផ្តល់សេវាកម្ម ផ្នែកហិរញ្ញវត្ថុល្អបំផុត ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទាក់ទាញការវិនិយោគ រយៈពេលយូរអង្វែង ក្នុងការលើកកម្ពស់ វិស័យសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយបទពិសោធន៍ធនាគារ និងសេវាកម្មអតិថិជនជាង២០ឆ្នាំ លើការដឹកនាំក្រុមការងារផ្នែកលក់ និងប្រតិបត្តិការធនាគារ លោកស្រី ហ៊ាង បូតេ ដែលជាប្រធានសាខា ចំការមន​ បានលើកឡើងថា សាខាធនាគារបែបឌីជីថល និងធនាគារដែលឈានមុខគេ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើអតិថិជន ហើយប្រធានសាខានឹងផ្តល់ នូវដំណោះស្រាយល្អបំផុត នៃសេវាកម្មហិរញ្ញវត្ថុ។

សម្រាប់សេវាកម្មលម្អិតសូមទំនាក់ទំនង៖

លោកស្រី ហ៊ាង បូតេ​ ប្រធានសាខា

ទូរស័ព្ទៈ០១២ ៦០០ ៤៣៣​/០១៥ ៨៨៥ ១២៤

អ៊ីម៉ែលៈ beaute.heang@sbilhbank.com.kh 

អំពីធនាគារ

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន លីហួរ គ្រុប និង ក្រុមហ៊ុន អេស ប៊ី​ អាយ ហូលឌីង។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ ពីធនាគារជាតិ នៃកម្ពុជា កាលពីខែមីនាឆ្នាំ២០២០។ ធនាគារ​ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង ២៥ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិក ជាង​១.៥០០នាក់៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...