ក្រុមហ៊ុន G.T.V.C ទទួលកក់សំបុត្រ ធ្វើដំណើរតាមផ្លូវទឹក ពីខេត្តព្រះសីហនុ ឆ្ពោះទៅបណ្តាកោះនានា ឲ្យអ្នកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រួចរាល់

Date:

ភ្នំពេញ៖ ដើម្បីការពារសុខុមាលភាព ជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិ ក្នុងបរិបទកូវីដ១៩ ក្រុមហ៊ុនទូកទេសចរណ៍ G.T.V.C របស់លោក ឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រ ខេត្តព្រះសីហនុ បានប្រកាស អំពីដំណើរការអាជីវកម្ម ដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រ ដោយទទួលការកក់សំបុត្រ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ រួចរាល់តែប៉ុណ្ណោះ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា ទៀ​ វិចិត្រ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក (G.T.V.C ) បានអនុញ្ញាតិ ឲ្យអ្នកដែលមានបំណងធ្វើដំណើរតាមផ្លូវទឹក ពីខេត្តព្រះសីហនុ ឆ្ពោះទៅតាមបណ្តាកោះនានា អាចធ្វើការកក់សំបុត្រក្នុងការធ្វើដំណើរ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់តែប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុតជូនភ្ញៀវ និងបុគ្គលិក។

ដូចបានប្រកាសនេះ ក្រុមហ៊ុន G.T.V.C speedboat Cambodia សំណូមពរដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចាក់វ៉ាកសាំងរួចរាល់ សូមបង្ហាញប័ណ្ណចាក់វ៉ាក់សាំង គ្រប់ពេលធ្វើការទិញសំបុត្រទូក ពីក្រុមហ៊ុន ជាមួយគ្នានោះក្រុមហ៊ុន G.T.V.C  បានថ្លែងអំណរអរគុណជូនភ្ញៀវគ្រប់រូប ចំពោះការគាំទ្រ និងចូលរួមសហការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ 19 នេះជាសកលនេះ ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន G.T.V.C ទទួលកក់សំបុត្រ ធ្វើដំណើរតាមផ្លូវទឹក ពីខេត្តព្រះសីហនុ ឆ្ពោះទៅបណ្តាកោះនានា ឲ្យអ្នកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រួចរាល់ ភ្នំពេញ៖ ដើម្បីការពារសុខុមាលភាព ជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិ ក្នុងបរិបទកូវីដ១៩ ក្រុមហ៊ុនទូកទេសចរណ៍ G.T.V.C របស់ល…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ចំនួនការចុះបញ្ជីរថយន្ត Tesla ប្រចាំខែនៅទូទាំងទ្វីបអឺរ៉ុបកើនឡើងខ្លាំង ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សារ

បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើងវិញជាបន្តបន្ទាប់​ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនមានភាពស្មើគ្នានោះទេ ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន...

កម្មវិធី Invest Beyond Wealth បានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ!

CamEd Investment Club សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកម្មវិធីរបស់យើងកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ។ បរិយាកាសថ្ងៃនោះពិតជាពោរពេញទៅដោយភាពស្និទ្ធស្នាល និងការចែករំលែកចំណេះដឹងថ្មីៗជាច្រើនទាក់ទងនឹងការវិនិយោគ! 📈✨ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ...

PPF Yummy រៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត ដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន PPF Yummy បានរៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ...