លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ នាំយកអំណោយសប្បុរសធម៍ ជូនដល់ក្រសួងការពារជាតិ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩

Date:

ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ ប្រធានក្រុមហ៊ុន វីអាយភី ខេម ខូអបភើរេសិន បាននាំយកអំណោយសប្បុរសធម៍ ជូនដល់ក្រសួងការពារជាតិ ដើម្បីចូលរួមចំណែកទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ការប្រគល់ជូននេះ ធ្វើឡើង នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ តាមរយៈ ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

អំណោយ សប្បុរសធម៍ បានប្រគល់ជូនក្រសួងការពារជាតិ ក្នុងនោះរួមមាន៖
១/ ថវិកាចំនួន ៨,០០០,០០០រៀល
២/ ម៉ាស់ចំនួន១០កេសធំ ស្មើនឹង២៥,០០០ម៉ាស់
៣/ ទឹកអាល់កុលចំនួន១០កាន ស្មើនឹង៣០០លីត្រ
៤/ សាប៊ូលាងដៃរូបសេកចំនួន ៣កេសធំ ស្មើនឹង៤៣២ដុំ
៥/ ជែលលាងដៃសម្លាប់មេរោគចំនួន២១០ដបធំ (អំណោយពីលោក វើុន សុចិត្រា អគ្កនាយកក្រុមហ៊ុន សាន ហ៊ាន (កម្ពុជា) អាហរ័ណ នីហរ័ណ)
៦ មីចំនួន៦០កេស ស្មើនឹង១៨០០០កញ្ចប់ (អំណោយពីលោក ស៊ឹម សុធី អគ្គនាយកក្រុមហ៊ុន Brother Real Estate)។

ស្ថិតក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោក ឧកញ៉ា និងសប្បុរសជន ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ដល់ក្រសួងការពារជាតិ នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលរាជរដ្ឋាភិបាល កំពុងមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។

លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានជម្រាបជូនថា ជំនួយឧបត្ថម្ភនាថ្ងៃនេះ បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺបំប្លែងថ្មី Delta ដែលជាការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការចូលរួមយ៉ាងសកម្មរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងនាពេលកន្លងមក និងទៅមុខទៀត។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីបានជួបពិភាក្សា និងផ្តល់ថវិកា សម្ភារៈ និងស្បៀងឧបត្ថម្ភនាថ្ងៃនេះ ក្រុមហ៊ុនពិតជានឹងបន្តជួយគាំទ្របន្ថែមទៀត ដើម្បីចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ចូលរួមកិច្ចការមនុស្សធម៌ និងសង្គម ជាពុំខានឡើយ។

លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន សូមសន្យាថានឹងចាត់ចែងថវិកា ឧបករណ៍ សម្ភារៈ ស្បៀង ដែលទទួលបានពីក្រុមហ៊ុន វីអាយភី នាថ្ងៃនេះ ប្រើប្រាស់ឱ្យមានតម្លាភាព ប្រសិទ្ធភាពខ្ពស់ ផ្តល់ជូនដល់ដៃប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងពលករជួបការលំបាកតាមការចង់បានរបស់ក្រុមហ៊ុន៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...